Powered by Blogger.

Saturday, December 5, 2015

ថ្មីៗ នេះមានរឿងជាចច្រើននៅក្នុងស្រទាប់ Facebook អូន​ម៉ី​​ បានថតស៊ីចស៊ី បង្ហោះតាមទំព័រ ​Facebookធ្វើអោយប្រុស ជាច្រើនហូរឈាមតាមច្រមុះគ្រប់ៗគ្នា....​

No comments :
រាជធានី​ភ្នំពេញ : “​កុំ​ខឹង​កុំ​ស្អប់​អូន​! ពេល​អូន​ចូលចិត្ត​ស្លៀកពាក់​សិច​ស៊ី​។ បើ​រិះគន់​អូន​សូម រិះគន់​ដោយ​សេចក្តី​ស្ថាបនា​។ កុំ​ប្រមាថ​អូន​ទៀត​។ ធ្វើ​ដើម្បី​អ្នកគាំទ្រ និង​ទស្សនិកជន​ប៉ុណ្ណោះ​” ។ នេះ​ជាស​ម្តី​របស់ តារា​សម្តែង​សិច​ស៊ី កញ្ញា អូន​ម៉ី ដែល​ស្ងាត់​មួយរយៈ​។​
​រូបភាព​៥​សន្លឹក​នៃ​សម្រស់​របស់​តារា​សិច​ស៊ី​អូន​ម៉ី​បង្ហាញ ពី​រូបរាង​ស្លី​ម និង​សម្ញែង​ដើមទ្រូង​ទៅកាន់​អ្នកគាំទ្រ និង​ទស្សនិកជន​ដែល​តែងតែ​ពេញចិត្ត​នឹង​នាង​។ ការ​បញ្ចោ​ញ​រូបភាព​សិច​ស៊ី​របស់​នាង​លើក​នេះ​ធ្វើឡើង​ក្រោយពី​នាង​បាន​ ស្ងាត់​មួយរយៈ​ពេល​ជួប​ព្យុះ រិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ទៅលើ​នាង​បាន​ស្លៀក​រ៉ូ​ ប​សិច​ស៊ី​បញ្ចោ​ញ​ដើមទ្រូង​ស្ទើរតែ​អស់កាល​ពី​ខែមករា ឆ្នាំ​២០១៥ ។​
​កញ្ញា អូន​ម៉ី បាន​ប្រាប់ថា “​ឃើញ​ស្លៀកពាក់​សិច​ស៊ី​នោះ មិនមែន​ទើប​ឥឡូវ​នោះទេ​។ ខ្ញុំ​ចូលចិត្ត​យូរហើយ​។ ខ្ញុំ​ចូលចិត្ត​ស្លៀកពាក់​សិច​ស៊ី​តាំង​ពីមុន​មិនទាន់​ចូល​សិល្បៈ​មកម្ល៉េះ​ ។ ខ្ញុំ​មិន​បង្ហាញ​ភាព​សិច​ស៊ី​ខ្លាំងណាស់ ណា​អី​នោះដែរ​។ មិន​ដូច​ការគិត​លើក​មុន​ដែល​មានការ​បង្ហោះ​វីដេអូ​ខ្ញុំ​នោះទេ​។ លក្ខណៈ​សម្លៀកបំពាក់​ថ្ងៃនោះ​ដូចជា​ធម្មតា​ប៉ុណ្ណោះ ពីព្រោះ​តារាៗ​គេ​ត្រូវ​ស្លៀកពាក់​យ៉ាងណា​ឲ្យ​ខុសគ្នា និង​ប្លែក ហើយ​ខ្ញុំ​ធ្វើយ៉ាងណា​ស្លៀកពាក់​ឲ្យ​សិច​ស៊ី​ឲ្យ​តម្រូវ​ទៅតាម​កម្មវិធី​ ប៉ុណ្ណោះ​។ ពីព្រោះ​តារា​ត្រូវតែ​ស្លៀក​សិច​ស៊ី ហើយ​រឿង​ខ្លះ​មិន​តម្រូវ​ស្លៀកពាក់​សុភាព​គ្រប់ពេល​មក​ណា​។ ខ្ញុំ​ត្រូវ​ស្លៀកពាក់​ខោអាវ​សិច​ស៊ី​ខ្លះ​ដែរ មិនមែន​សុទ្ធ​តែមាន ខោអាវ​សុភាព​ទាំងអស់​នោះទេ​។ រាល់ពេល​សម្តែង​ខ្ញុំ​ធ្វើ​ទៅតាម​កម្មវិធី​ថត​ប៉ុណ្ណោះ​។ បើ​ឲ្យ​សិច​ស៊ី គឺ​សិច​ស៊ី​ហើយ​។ ប៉ុន្តែ​បើ​សុភាព​ក៏​ខ្ញុំ​មិនអាច​សិច​ស៊ី​ដែរ​។ ថត​បទ​ចម្រៀង ឬ​ថត​រឿង ខ្ញុំ​ធ្វើ​ទៅតាម​គេ​តម្រូវ​។ បើ​និយាយ​ពី​នៅ​ខាងក្រៅ​វិញ​ខ្ញុំ​មិន​ដល់​ថ្នាក់​សិច​ស៊ី​ខ្លាំង​នោះទេ គឺ​រាល់ថ្ងៃ​ខ្ញុំ​ធ្វើខ្លួន​សាមញ្ញ ធម្មតា​បែប​សុភាព​ដែល​ស្លៀក​យ៉ាងណា​ឲ្យ​មនុស្ស​ទូទៅ​មើល​មក​ខ្ញុំ​ចូល​ភ្នែក ​”​។​
​កញ្ញា អៀ ម៉េង​លី ហៅ​អូន​ម៉ី បាន​បញ្ជាក់ថា នាង​បាន​ចូល​សិល្បៈ​ជិត​២​ឆ្នាំ​មកហើយ ដែល​មកដល់​បច្ចុប្បន្ន បាន​ថត​រឿង​ចំនួន​៤​រឿង ក្នុងនោះ​មានរឿង “​មរតក​បេះដូង​”, “​ឱ​អូន​សំឡាញ់​”,“​ខ្មោច​ទឹក​” និង “​វិថី​នារី​”​ដែល​កំពុងដំណើរការ​ថត​។ នាង​ដើរតួ​ភាគច្រើន​ជា​តួ​ឆ្នាសឆ្នើម​ដែល​សម្ញែង​ភាព​សិច​ស៊ី ក្នុង​រឿង និង​ធ្វើ​ឲ្យ​ខ្លួន​ជា​មនុស្ស​មាន​សម្រស់​ស្អាត​។ ភាគច្រើន​ទៅ​ថត ខារ៉ាអូខេ និង​ថតកុន​នាង​តែងតែ​ធ្វើខ្លួន​មនុស្ស​សិច​ស៊ី ប៉ុន្តែ​មិន​ដល់​ថ្នាក់​សិច​ស៊ី​ជ្រុល​ពេក​នាពេល​បច្ចុប្បន្ន​។​
​ទោះបីជា​ការហាម​ប្រាម​ពី​ក្រុមគ្រួសារ​ក៏ដោយ​ក៏ នាង​នៅតែ​បន្តធ្វើ​ការងារ​សិល្បៈ និង​ធ្វើខ្លួន​ជា​តារា​ស្រី​សិច​ស៊ី​។ ប៉ុន្តែ​កន្លងមក​នាង​បានទទួល​អារម្មណ៍​បាក់​ទឹកចិត្ត បន្តិចបន្តួច​នៅពេល​អ្នកលេង​ហ្វេ​ស​ប៊ុ​ក បាន​រិះគន់​ប្រមាថ​ដល់​សេចក្តីថ្លៃថ្នូរ​ធ្វើ​ឲ្យ​នាង​ស្ទើរតែ​មិន​ចង់​ ចេញពីផ្ទះ​ទៅធ្វើ​ការ​ឡើយ​។ តារា​លេង​ដើមទ្រូង​រូបនេះ​បាន​និយាយថា “​កាលពី​លើក​មុន ទាំង​ម៉ាក់ និង​បងប្អូន​ថា មិន​ឲ្យ​ខ្ញុំ​ចូលធ្វើ​សិល្បៈ​ទៀត​ទេ​។ ត្រូវតែ​ឈប់​ដាច់ខាត​ធ្វើ​សិល្បៈ​។​
​ប៉ុន្តែ​ខ្ញុំ​សុំ​ទៅ​ពួកគាត់​វិញ​ថា លើក​ក្រោយៗ ខ្ញុំ​នឹង​ឈប់​ស្លៀកពាក់​សិច​ស៊ី​ខ្លាំង​ហើយ​។ ខ្ញុំ​នឹងធ្វើ​ការកែតម្រូវ​ឡើងវិញ​។ ពេលដែល​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​រិះគន់​ខ្ញុំ​ខ្លាំង​មក​ខ្ញុំ​មាន​អារម្មណ៍​ថា ខឹង​ពួកគាត់​ដែរ​។ ពួកគាត់​រិះគន់​មិនមែន​ស្ថាបនា​ឡើយ គឺ​រិះគន់​ជេរ​ពេញមាត់​តែម្តង​។ ប៉ុន្តែ​បើ​ពួកគាត់ រិះគន់​ដាក់ថា គួរតែ​កែតម្រូវ​នៅពេល​លើក​ក្រោយៗ​ទៅ​ខ្ញុំ​ទទួលបាន​។ ខ្ញុំ​ចូល​សិល្បៈ​ជាង​មួយឆ្នាំ​មិនសូវមាន​អ្នក​ស្គាល់​ខ្ញុំ​ឡើយ ប៉ុន្តែ​ដល់ពេល​បង្ហោះ​វីដេអូ​ពេល​ខ្ញុំ​ស្លៀក​រ៉ូ​ប​សិច​ស៊ី​នោះ​ទៅ​មាន​ មនុស្សម្នា​ជាច្រើន​ស្គាល់​ខ្ញុំ​តែម្តង​។ ពេល​ទៅណា​ម្តង​គេ​ឃើញ​ខ្ញុំ​ចេះ​មក សួរនាំ​ខ្ញុំ​ពី​រឿងលើក​មុន​រហូត​”​។​
​អូន​ម៉ី បាន​និយាយថា “​ខ្ញុំ​ដឹងថា ពេល​សិច​ស៊ី គឺ​សិច​ស៊ី​យ៉ាងម៉េច ហើយ​ពេល​សុភាព គឺ​សុភាព​បែប​ម៉េច​ហើយ​។ ខ្ញុំ​មិនមែន​ចង់បាន​ដូច​បរទេស​តែ​រហូត​នោះទេ​។ ប៉ុន្តែ​ខ្មែរ​យើង​តែងតែ​រិះគន់​ទម្លាក់​អ្នកសិល្បៈ​ចង់​ដល់​បាត​ទៅហើយ​។ គ្រាន់តែ​តារា​មួយ​តែងខ្លួន​សិច​ស៊ី​តិច គឺ​ហ្វេ​ស​ប៊ុ​ក​ចាំតែ​វាយប្រហារ​តែម្តង​។ និយាយ​ទៅ​សម័យ​ហ្វេ​ស​ប៊ុ​ក​រិះគន់​តារា​តែម្តង​។ សូម​រិះគន់​ដោយ​ស្ថាបនា ប្រសើរ​ជាជាង ណាមួយ​ខ្មែរ​យើង​គួរ​មើលទៅ​បរទេស​ធ្វើ​ដូច​គេ ស្រុក​គេ យក​រូប​តារា​ស្រស់ស្អាត​តារា​សិច​ស៊ី​មក អង្គុយ​មើល​សរសើរ មិន​ដូច​ខ្មែរ​យើង​តែងតែ​អ្វីៗ​ក៏​អាក្រក់​រហូត​”៕




English:
Phnom Penh: "Do not be angry, do not hate me! I like to dress sexy. Critics Leone constructive criticism. Do not insult me. To the fans and the audience, "he said. It quoted the actor's sexy Miss Leone Mei quiet for a while.5 sheets of beauty sexy star Leon couples from Muslims and showy appearance chest to the fans and the audience always satisfied she said. A controversial image of her sexy comes after she has been quiet for some time strongly criticized by the storm Facebook Books on her sexy dress to reveal almost all chest in January 2015.Miss Leone Mei told that "dress sexy, not just now. I like long. I like to dress sexy back to the past, not into art. I do not show any very sexy okay. Unlike the previous post my video. A normal day, like clothes because they were dressed differently and different, and I do wear sexy tailored program . Because the actors had to wear sexy, and some things do not require any dressed gentleman at all times. I was wearing some sexy clothes are not all gentle. Every time I do performance accordingly. Sexy is sexy. However, if the gentleman I can not be sexy. Recording or filming I do after them. Speaking of the outside, I'm not very sexy, but every day I make such a simple gentleman wearing Common people look into my eyes. "Miss Ireland Meng called Leone stated that her husband was into art for nearly 2 years, which up to now has 4 shooting, including the movie " Heart heritage "," Honey "," ghost "and" Women's Street "running. She plays mostly chhnasachhnaem sexy showy in its story and make people beautiful. Most karaoke recording and filming, she would make it sexy but not too sexy today.Despite the ban, her family continues to make a work of art and its sexy actress. But so far, she felt depressed a little bit when you play Facebook criticized insult to the dignity that she almost did not want to leave home to work. Chest, he said, "previously both mom and brother, I do not art anymore. An absolute must stop making art. 

No comments :

Post a Comment