Tuesday, December 29, 2015
រឿងពិតមនុស្សស្រីគួរយល់ដឹង! ឈាមរដូវអាចប្រាប់ពីបញ្ហាសុខភាពរបស់អ្នក
ពណ៌របស់ឈាមរដូវមិនត្រឹមតែអាចបញ្ជាក់ពីការមានផ្ទៃពោះប៉ុណ្ណោះទេ វាថែមទាំងអាចចផ្ដល់សញ្ញាព្រមាននៃជំងឺធ្ងន់ធ្ងរមួយចំនួននៅក្នុងរាងកាយរបស់យើងទៀតផង។ អាស្រ័យហេតុនេះ អ្នកគួរតែមានការយកចិត្តទុកដាក់ទៅលើបញ្ហាមួយចំនួនដូចខាងក្រោមនេះ៖អំឡុងពេលមករដូវឈាមពណ៌ផ្កាឈូក
នេះគឺជារឿងធម្មតាទេ បើអ្នកកំពុងប្រើថ្នាំពន្យាកំណើត ប៉ុន្តែប្រសិនបើឈាមរដូវមានពណ៌ផ្កាឈូកដោយអ្នកមិនបានប្រើថ្នាំពន្យាកំណើតទេ នោះបង្ហាញថាអ្នកអាចទទួលរងពីការខ្វះអរម៉ូន ដែលអាចធ្វើឲ្យមានផលវិបាកធ្ងន់ធ្ងរសម្រាប់សុខភាពរបស់អ្នក។ ដូច្នេះ អ្នកគួរតែទៅពិភាក្សាជាវេជ្ជបណ្ឌិតទើបជាការប្រសើរ។
ចុករមួលក្នុងពោះ និងវដ្ដក្នុងរយៈពេលយូរ
ប្រសិនបើរឿងនេះកើតឡើងលើអ្នក អ្នកត្រូវទៅជួបជាមួយវេជ្ជបណ្ឌិតជំនាញរោគស្ត្រីភ្លាមៗ ដើម្បីធ្វើការត្រួតពិនិត្យ និងពិភាក្សាពីបញ្ហានេះ។ ចំពោះស្រ្តីមួយចំនួនជឿថា នេះគ្រាន់តែជារឿងធម្មតានោះទេ ក៏ប៉ុន្តែការពិតវាអាចបង្កជាបញ្ហាធ្ងន់ធ្ងរប្រសិនបើអ្នកមិនខ្វល់ពីវា។
អាចនឹងមានផ្ទៃពោះ
ប្រសិនបើរដូវរបស់អ្នកមកយឺត ឬអវត្តមាន នេះអាចជាសញ្ញាបញ្ជាក់ពីការមានផ្ទៃពោះ ទោះជាយ៉ាងណាប្រសិនបើការធ្វើតេស្ត គឺលទ្ធផលចេញមកអវិជ្ជមានវិញ អ្នកត្រូវទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត។ នេះអាចបញ្ជាក់ពីជំងឺរាងកាយមួយចំនួនដូចជា៖ ភាពធ្ងន់ធ្ងរនៃជំងឺរុំារ៉ៃ ឬជំងឺទឹកនោមផ្អែម។
ការមករដូវដោយមិនដឹងខ្លួន និងឈាមរាវៗ
ប្រសិនបើវដ្ដរដូវរបស់អ្នក មានសភាពជាធម្មតាវាពិតជាល្អប្រសើរខ្លាំងណាស់ ប៉ុន្តែប្រសិនបើអ្នកមានការហូរឈាមនៅចន្លោះក្នុងអំឡុងពេលវដ្ដរដូវ នេះអាចបញ្ជាក់ឲ្យឃើញពីមូលហេតុធ្ងន់ធ្ងរខ្លាំងណាស់សម្រាប់សុខភាពរបស់អ្នក។ តែវានឹងក្លាយជារឿងធម្មតា ប្រសិនបើអ្នកបានប្រើថ្នាំគ្រាប់ពន្យាកំណើត បើមិនដូច្នេះទេ វាអាចបង្ហាញពីកម្រិតខ្ពស់នៃអរម៉ូន Estrogen ក្នុងរាងកាយ ឬជាសញ្ញាដំបូងនៃជំងឺមហារីក។
ជាចុងក្រោយ ប្រសិនបើអ្នកធ្លាប់មានបញ្ហាបែបនេះ អ្នកគួរតែទៅពិគ្រោះព្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិត ឬអ្នកជំនាញភ្លាម។ ទោះជាយ៉ាងណា ប្រសិនបើឈាមរដូវជាពណ៌ក្រហម នេះបានបញ្ជាក់ថា អ្វីគ្រប់យ៉ាងនឹងល្អប្រសើរ។ នេះគឺជាការចង្អុលបង្ហាញមួយនៃស្បូនមានសុខភាពល្អ និងការទទួលទានរបបអាហារបានល្អត្រឹមត្រូវ។ ការមកឈាមរដូវធ្វើឲ្យស្រទាប់ក្នុងស្បូន និងពណ៌ឈាមភ្លឺស្រស់ គឺវាជាការដ៏ល្អប្រសើរបំផុតសម្រាប់អ្នក។
Be careful! Menstrual can tell from your health problems
Menstrual not only be able to confirm the pregnancy, but it can provide some warning signs of serious illness in our body. Therefore, you should focus some attention on the issue as follows:
During menstruation blood pink
This is not unusual if you are using birth control pills, but if bleeding pink by not using oral contraceptives, but it shows that you can suffer from a lack of hormones, which can cause serious consequences for your health. So you should talk to a doctor is better.
Fed cramps in the abdomen and in the long term cycle
If this happens to you, you need to see a doctor specialist gynecologist immediately to review and discuss the matter. Some women believe that this is just a normal thing, but in fact it can cause serious problems if you do not care about it.
May be pregnant
If your period is late or absent can confirm the pregnancy, however, if the test results come back negative, you need to consult a doctor. This can be confirmed from some physical illness, such as: the severity of chronic disease or diabetes.
Without conscious and thinners
If your menstrual cycle is usually very good, but if you have bleeding in between during the menstrual cycle can cause very serious for your health. It will be common if you use birth control pill, otherwise it can show high levels of the hormone estrogen in the body or the first sign of cancer.
Finally, if you ever have a problem like this, you ought to consult consulting with the doctor or a specialist immediately. However, if the blood red this season, confirmed that everything will be better. This is an indication of the uterus is healthy and eating a good diet. Blood makes the uterus lining and blood bright color is beautiful, it is best for you.
Subscribe to:
Post Comments
(
Atom
)

No comments :
Post a Comment