Saturday, December 5, 2015
មួយយប់១ពាន់ដុល្លារ ជាសេវាដេកមួយយប់ ធ្វើឲ្យ អេន យ៉ាដាវ ក្តៅចុងច្រមុះ
រាជធានីភ្នំពេញ : ថ្មីៗនេះ មានបណ្តាញទំនាក់ទំនងសង្គមមួយ បានប្រើពាក្យពេចន៍មិនសមរម្យ ដោយភ្ជាប់ជាមួយនឹងរូបភាពរបស់តារាសម្តែងសម្ផស្សស្រស់សោភាកញ្ញា អេន យ៉ាដាវ។ នៅក្នុងសំណេរនោះបានធ្វើ យ៉ាដាវ ផ្ទុះជាកំហឹងជាខ្លាំង ខណៈដែលប្រយោគនោះបានសរសេររៀបរាប់ថា នាងប្រកាស់លក់ខ្លួនក្នុងមួយយប់១ពាន់ដុល្លារ។ពាក្យថា ៖ «ដេកជាមួយខ្ញុំអត់១០០០ដុល្លារ» បានធ្វើឲ្យកញ្ញាស្រស់សោភា អេន យ៉ាដាវ ក្តៅចុងច្រមុះ ផ្ទុះជាកំហឹងខ្លាំងរហូតប្រកាសរកមុខអ្នកដែលប្រព្រឹត្តទង្វើនេះ យកមកផ្ទន្ទាទោសតាមច្បាប់ថែមទៀតផង។
ទំព័របណ្ដាញសង្គមមួយនោះ បានយករូប យ៉ាដាវ ទៅដាក់ហើយសរសេរសារជាភាសាអង់គ្លេសថា “Sleep with me ort 1000$?” ដែលមានន័យថា “ដេកជាមួយខ្ញុំទេ ១០០០ដុល្លារ” ជាហេតុធ្វើឲ្យនាងកាន់តែឆេះឆួលកំហឹងខ្លាំងឡើង ព្រោះជាចេតនាមើលងាយមើលស្រាល នាងដែលជាសិល្បៈដែលកំពុងតែមានឈ្មោះ បោះសំឡេង។
តារាស្រីក្នុងរឿង “វិស្សមកាលមរណៈ” ដែលជាវណ្ណកម្មរបស់ផលិតកម្មចក្រវាឡពេជ្រភាពយន្ត” រូបនេះ ប្រាប់ទៀតថា នាងទើបទទួលបានព័ត៌មានខាងលើនេះថ្មីៗ ក្រោយមានអ្នកគាំទ្រនាងជាច្រើន បានថតផ្ញើមកឲ្យ។ អេន យ៉ាដាវ បានបន្ថែមទៀតថា ៖ «ខ្ញុំអត់ដឹងសោះថា មានរឿងនេះកើតឡើង ស្រាប់តែគេផ្ញើរមកឲ្យខ្ញុំ… ខ្ញុំខឹងខ្លាំងណាស់ មិនគួរណាមកមើលងាយខ្ញុំស្រស់ៗបែបនេះអ៊ីចឹងទេបង គ្រួសារខ្ញុំក៏ខឹងដូចគ្នា ព្រោះវាប៉ះពាល់កិត្តិយសខ្លាំងណាស់ យើងជាមនុស្សស្រី ហើយមិនមែនតែខ្ញុំនោះទេ គឺកិត្តិយសស្ត្រីខ្មែរទាំងមូល ពួកហ្នឹង អត់មានម្តាយ មានបងប្អូនស្រីទេអី? ម៉េចបានធ្វើបែបនឹងទៅកើត។
យ៉ាងណាមិញ អេន យ៉ាដាវ បានបញ្ជាក់ជំហរថា នាងនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះករណីខាងលើនេះ ព្រោះវាបានធ្វើឲ្យប៉ះពាល់ដល់កិតិ្តយសរបស់នាង និងគ្រួសារធ្ងន់ធ្ងរមិនអាចទទួលយកបានឡើយ ប្រសិនបើអ្នកប្រព្រឹត្តនោះ មិនព្រមដក និងលប់រូបភាព ព្រមទាំងពាក្យពេចន៍មិនសមរម្យទាំងអស់នោះ៕
English:
Hall: This new social network used inappropriate words associated with pictures of the actor beautiful beauty Miss Kenya sword. In the writings that made swords burst into anger as sentences, wrote that they had announce its sales per $ 1 billion.The words: 'Sleeping with the $ 1,000 I do not make Miss beautiful sword last summer sparked furious nose find those who perpetrated this act to take home sentencing laws.A social network page, took a sword and write in English, "Sleep with Me Ort $ 1,000?", Which means "sleep $ 1,000 with me, "making her raging anger, because a deliberate contempt underestimate her art, which are called sound .Actress in the movie "Death vacation" Vann's Church Mal diamond film production, "he told news that she had just received new above Many of her fans. Sword added: 'I do not know that this happens, they send them to me ... I was very angry should not despise I was such a fresh tune the same family, I am also angry, because it affects our very distinguished man, a woman, and not only me, is to honor women Khmer whole, whether it be a mother are sisters? How do happen.After all, the sword has confirmed that she will stand legal action in this case because it did affect the honor and her serious family can not accept that if you did not agree to withdraw and delete inappropriate images and words.
Subscribe to:
Post Comments
(
Atom
)




No comments :
Post a Comment