Monday, December 28, 2015
តើសន្ទះទ្វារមាសមានការប្រែប្រួលដែរ ឬទេ បន្ទាប់ពីអស់ព្រហ្មចារី?
តើអ្នកអាចរួមភេទបានភ្លាមៗដែរទេ បន្ទាប់ពីភ្នាសសន្ទះទ្វារមាសរបស់អ្នកដាច់រហែក ឬអ្នកគួរតែរង់ចាំមួយរយៈ ដោយសារមានការឈឺចាប់? វេជ្ជបណ្ឌិតលោកស្រី Rajan Bhosale មកពី មុំបៃ បាននិយាយថា គ្មានចម្លើយស្តង់ដាឯណាអាចឆ្លើយនឹងសំណួរនេះបានឡើយ ព្រោះភ្នាសសន្ទះទ្វារមាសរបស់ស្ត្រីគ្រប់រូបមិនដូចគ្នាឡើយ។ មិនថាអ្នកគួរតែរួមភេទឆាប់ៗ ពន្យាពេលមួយរយៈ ឬពេលក្រោយទេ តែវាអាស្រ័យលើភាពក្រាស់របស់ភ្នាសសន្ទះទ្វារមាស, ប្រភេទនៃរបួស និងពេលវេលាដើម្បីព្យាបាល។មានកត្តាមួយចំនួននឹងជួយឲ្យអ្នកធ្វើការសម្រេចចិត្ត ថាតើនៅពេលអ្នកគួរតែបង្កាត់ភ្លើងស្នេហ៏ម្តងទៀត។ លើសពីនេះ វាអាស្រ័យលើអារម្មណ៏របស់អ្នក និងបទពិសោធន៏ដែលអ្នកធ្លាប់មានក្នុងពេលប្រព្រឹត្តរឿងលើគ្រែ។ ខាងក្រោមនេះជាអ្វីដែលអ្នកគួរដឹងអំពីភ្នាសសន្ទះទ្វារមាស បន្ទាប់ពីបាត់បង់ព្រហ្មចារី៖
១. ប្រសិនបើភ្នាសសន្ទះទ្វារមាសរបស់អ្នកស្តើងដូចក្រដាស វាអាចនឹងងាយរហែក និងមិនធ្វើឲ្យអ្នកឈឺចាប់ខ្លាំងឡើយ។ ហើយវាក៏មិនបណ្តាលឲ្យចេញឈាមច្រើនដែរ គ្រាន់តែ ២-៣ដំណក់ប៉ុណ្ណោះ។
២. ប្រសិនបើវាក្រាស់ ហើយតឹងណែនល្អ វាអាចធ្វើឲ្យអ្នកឈឺចាប់នៅពេលវាដាច់រហែក និងបណ្តាលឲ្យចេញឈាម (តែមិនដូចជាហូរឈាមរដូវទេ)។
៣. ក្នុងករណីខ្លះ ភ្នាសសន្ទះទ្វារមាសមានលក្ខណៈក្រាស់ ហើយមិនងាយដាច់រហែក ឬធ្លុះក្នុងពេលបង្កាត់ភ្លើងស្នេហ៏ឡើយ។ វាកើតមានចំពោះស្ត្រីតែ ១-៣% តែប៉ុណ្ណោះ ហើយទាមទារឲ្យធ្វើការវះកាត់ ដើម្បីចោះរន្ធភ្នាសសន្ទះទ្វារមាស។
៤. លើសពីនេះទៀត ស្ត្រី១០-១៥% គ្មានភ្នាសសន្ទះទ្វារមាសតាំងពីកំណើត ដូច្នេះការដាច់រហែកភ្នាសសន្ទះទ្វារមាសនឹងមិនកើតឡើងឡើយ នៅពេលពួកគេបាត់បង់ព្រហ្មចារី។
ខាងក្រោមនេះជារឿងរ៉ាវមួយចំនួនដែលអ្នកគួរចាំក្នុងចិត្ត មុនពេលរួមភេទបន្ទាប់ភ្នាសសន្ទះទ្វារមាសរបស់អ្នកបានដាច់រហែក។
- ប្រសិនបើវាឈឺចាប់ ឬចេញឈាម យល់ល្អគួរតែផ្អាកការរួមភេទរយៈពេល ២-៣ ថ្ងៃសិន ឬរហូតដល់ការឈឺចាប់បានជាសះស្បើយ។
- ទី ២ យល់ល្អគួររួមភេទ ក្រោយពេលរបួសជាសះស្បើយដែលត្រូវចំណាយពេល ២-៣ថ្ងៃ ឬ ១ខែ។ ប្រសិនបើរបួសស្រាល ត្រូវចំណាយពេល ៣-៤ថ្ងៃ ដើម្បីឲ្យជាសះស្បើយ។ ប្រសិនបើរបួសធ្ងន់ធ្ងរខ្លាំងដែរ ត្រូវចំណាយពេលពី ១-២សប្តាហ៏។
តែទោះបីជាយ៉ាងណា ប្រសិនបើរបួសទទួលបានពីការឆ្លងមេរោគ វាអាចត្រូវចំណាយពេល ១ខែ។ ក្នុងករណីនេះ យល់ល្អត្រូវប្រឹក្សាជាមួយនឹងវេជ្ជបណ្ឌិតជាជាងការរង់ចាំឲ្យវាសះស្បើយតាមបែបធម្មជាតិ។
- ជាចុងក្រោយ រួមភេទតែពេលណា ដែលអ្នកមានចំណង់។ ក្នុងករណីខ្លះ ស្ត្រីៗពិតជាពិបាកនឹងបំភ្លេចបទពិសោធន៏ឈឺចាប់ ប៉ុន្តែអ្នកផ្សេងៗអាចបន្តការបង្កាត់ភ្លើងស្នេហ៏នៅថ្ងៃក្រោយទៀតបាន។ អ្វីដែលសំខាន់ វាមានភាពខុសប្លែកគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ទាំងអារម្មណ៏ និងបទពិសោធន៏។
Understanding of valve problems after vaginal virgin
How can you have sex immediately after the valve membranes your vagina torn apart or you should wait for a while because of the pain? Dr Rajan Bhosale said from Mumbai where no standard answer can answer this question, because every woman's vaginal membrane valve were not the same. Not that you should have sex as soon as a delay or later, but it depends on the thickness of the vaginal membrane valve, type of injury and time to treatment.
There are a number of factors will help you decide whether you should kindle lover again. In addition, it depends on your mood and the experience that you had in place on the bed. The following is what you should know about the vaginal membrane valve after losing virginity:
1. If your vagina valve membrane as thin as paper, it can be easily torn and did not cause intense pain. And it also does not cause bleeding just 2-3 drops.
2. If it is thick and tight, it can cause pain when it was torn apart and cause bleeding (such as bleeding).
3. In some cases, vaginal valve membrane is thick and not easily torn or punctured during fire lover. It occurs in women, but only 1-3%, and required surgery to drill holes vaginal membrane valve.
4. In addition, 10-15% of women without vaginal membrane valve from birth, so torn apart vaginal membrane valve will not occur when they lost their virginity.
Below are some of the stories that you should bear in mind before vaginal intercourse after valve membrane has been torn apart.
- If it's pain or bleeding should postpone sex for 2-3 days or until the pain was healed.
- 2nd sex should understand well after the injury healed, which takes 2-3 days or 1 month. If injuries takes 3-4 days to heal. If serious injury takes from 1-2 weeks.
However, if the injuries received from the infection, it can take up to 1 month. In this case, need to consult with a doctor, rather than waiting for it to heal naturally.
- Finally, sex whenever you desire. In some cases, women are hard to forget a painful experience, but you can continue to fire lover at a later date. What is important, it is different from person to person and feel and experience.
Subscribe to:
Post Comments
(
Atom
)

No comments :
Post a Comment