Powered by Blogger.

Tuesday, November 3, 2015

ថតបានសកម្មភាព សិស្សប្រុសម្នាក់ លើកកៅអី បម្រុងវាយ គ្រូស្រីម្នាក់ នៅក្នុងថ្នាក់រៀន (មានវីដេអូ)

No comments :
សហរដ្ឋអាមេរិក៖ វីដេអូឃ្លីបមួយខ្សែ ត្រូវបានបង្ហោះ និងចែកចាយ នៅលើបណ្តាញ អ៊ីនធឺណែត ដោយបានធ្វើឲ្យ អ្នកប្រើប្រាស់ អ៊ីនធឺណែត ជាច្រើន មានការភ្ញាក់ផ្អើល បន្ទាប់ពីបានទស្សនារួច។

វីដេអូឃ្លីបមួយខ្សែនោះ បានបង្ហាញពីសកម្មភាព របស់សិស្សប្រុសម្នាក់ ដែលបានបាត់បង់ម្ចាស់ការ លើខ្លួនឯង ហើយបានយក របស់របរ ចោលទៅលើ អ្នកគ្រូស្រីម្នាក់ និងលើកកៅអី បម្រុងវាយនាង ទៀតផង។

ជាមួយគ្នានេះដែរ ខណៈពេលដែល សិស្សប្រុសម្នាក់នោះ បានធ្វើសកម្មភាពបែបនេះ មិត្តរួមថ្នាក់របស់គេ បែរជាសើច យ៉ាងសប្បាយទៅវិញ។ ទោះបីជាយ៉ាងណាក៏ដោយ មិនមានប្រភពណាមួយ ដឹងពីមូលហេតុ ដែលនាំឲ្យកើតមាន សកម្មភាពបែបនោះឡើយ។

យ៉ាងណាមិញ អ្នកគ្រូស្រី ដែលត្រូវបាន គេធ្វើសកម្មភាព គំរាមគំហែង លើរូបរាងកាយនោះ បានត្រឹមតែអង្គុយ នៅនឹងកន្លែង មិនអាចធ្វើអ្វីបានឡើយ ដោយសារតែ តក់ស្លុត នឹងសកម្មភាព របស់សិស្សប្រុសនោះ ខ្លាំងពេក៕

តោះ! ទៅទស្សនាទិដ្ឋភាព នៅពេលកើតហេតុនោះ ទាំងអស់គ្នា៖



No comments :

Post a Comment