Powered by Blogger.

Tuesday, November 3, 2015

ព្រោះ​តែមាន​អារម្មណ៍​អប្រិយ ធ្វើ​ឲ្យ​នួនស្រី​យកប្តី​ជា​ស្រី​ដូចគ្នា​

No comments :
រាជធានី​ភ្នំពេញ : បច្ចុប្បន្ននេះ​នៅក្នុង​សង្គម​ខ្មែរ​យើង មាន​បុរស​-​ស្ត្រី​ជាច្រើន ដែល​ស្ម​គ្រ័​ចិត្ត​ប្រតិព័ទ្ធ​ទៅលើ​ភេទ​ដូចគ្នា ធ្វើ​ឲ្យ​មានការ​រិះគន់​ពី​មជ្ឈដ្ឋាន​ជាច្រើន​។ ដោយឡែក​ស្ត្រី​ពីរ​នាក់​នេះ​បាន​ចេញមុខ​បកស្រាយ​ថា ពួកនាង​បាន​លែងលះ​ប្តី​រៀងខ្លួន ដើម្បី​យកគ្នា​ជា​ប្តី​ប្រពន្ធ ត្រូវបាន​អ្នកស្រុក​ភូមិ​រិះគន់ និង​ចាត់ទុកជា​គំរូ​ដ៏​អាក្រក់​…​។​

​ដោយសារ​ជីវភាព​ឪពុកម្តាយ​ខ្វះខាត​បាន​កម្រិត​ឲ្យ​អ្នកស្រី ចិន្តា [​ឈ្មោះ​អ្នកនិពន្ធ​ដាក់​ឲ្យ​] មិនបាន​រៀនសូត្រ​ជ្រៅជ្រះ​ទេ ទើប​បង្ខំចិត្ត​ឈប់រៀន​នៅត្រឹម​កម្រិត​បឋមសិក្សា ហើយ​បាន​រៀបការ​ជាមួយ​បុរស​ម្នាក់​ក្នុង​ឆ្នាំ​១៩៨៩​។​

​អ្នកស្រី​បាន​បន្តថា រួមរស់​ជាមួយ​ប្តី​បានតែ​៣​ខែ​ប៉ុណ្ណោះ ក៏​លែងលះគ្នា ដោយ​រស់នៅ​មិន​ចុះសម្រុង​គ្នា ហើយ​រស់នៅ​ជា​ស្រី​មេម៉ាយ​កាយ​កំព្រា​។ ប៉ុន្តែ​ពេលនោះ​នាង​គ្មាន​ចិត្ត​ស្រឡាញ់​ប្រុស​ណា​ម្នាក់​ឡើយ ទោះបី​ជាមាន​បុរស​ជាច្រើន​ចង់បាន​នាង​ក៏ដោយ នាង​បែរ​ជាមាន​អារម្មណ៍​ចំពោះ​ស្ត្រីភេទ​ដូចគ្នា​ទៅវិញ​។ ហេតុនេះ​ទើប​តាំងពី​វ័យ​១៩​ឆ្នាំ ដែល​នាង​លែងលះ​ជាមួយ​ប្តី​មក នាង​បាន​កាត់សក់​ខ្លី តុបតែង​ខ្លួន​ដូច​បុរស ចូលចិត្ត​សេពគប់​ជាមួយ​ពួក​បុរសៗ ហើយ​ទាក់ទង​ផ្តោះផ្តង​ទៅលើ​ស្រីៗ ថែមទាំង​មានចិត្ត​ចង់បាន​ស្ត្រី​ណា​ម្នាក់ ធ្វើជា​ប្រពន្ធ​រួមរស់​ជាមួយគ្នា អស់​មួយជីវិត​ទៀតផង​។​

​ស្ត្រី​ដែល​ផ្ទុក​អារម្មណ៍​បុរស​រូបនេះ បាន​ប្រាប់​ឲ្យ​ថា លុះដល់​វ័យ​៤២​ឆ្នាំ ក៏បាន​ជួបនឹង​គូស្នេហ៍​ពិតប្រាកដ​ម្នាក់ ដោយបាន​ស្ម​គ្រ័​ចិត្ត​ស្រឡាញ់គ្នា​ទៅវិញទៅមក ខណៈពេលដែល​នារី​ម្នាក់​នោះ​មាន​ប្តី និង​កូន​ដល់​ទៅ​៦​នាក់​ឯណោះ ប៉ុន្តែ​សុខចិត្ត​លែងលះ​ប្តី និង​បោះបង់​កូន ហើយ​មក​រួម​រស់នៅ​ជាមួយ​គាត់ ក្នុងនាម​ជា​ប្រពន្ធ ឯ​គាត់​ដើរតួ​ជា​ប្តី​។​

​មតិ​អ្នក​ស្រុកភូមិ​មួយចំនួន បាន​សម្តែង​ការមិន​ពេញចិត្ត​ថា ការប្រព្រឹត្ត​របស់​ស្ត្រី​ទាំង​ពីររូប​ខាងលើនេះ មិនមែនជា​គំរូ​ល្អ​សោះឡើយ​សម្រាប់​ស្ត្រី​ឯទៀត​។ ម្នាក់​សុខចិត្ត​លែង​ប្តី​ទាំង​ក្មេង​ល្ហក់ ហើយ​តែង​តួ​ជា​ប្រុស​តាម​ស្រឡាញ់​ស្រី ឯ​ម្នាក់ទៀត​សុខចិត្ត​ចោល​ប្តី និង​កូន​៦​នាក់ ដែល​ធ្លាប់​រួមរស់​ជាមួយគ្នា​អស់​២០​ឆ្នាំ ទៅយក​ស្រី​ដូចគ្នា​ធ្វើ​ប្តី ទោះ​ប្តី និង​កូន​តាម​អង្វរ​យ៉ាងណា​ក៏​មិន​ព្រម​បក​ក្រោយ​ឡើយ​៕




Because feel vile nuonosrei same husband

Phnom Penh: Currently in Khmer society, we have men and women who volunteer paramilitary gay sparked criticism from many backgrounds . The two women have openly explained that she had divorced her husband to the respective local couple was criticized and considered a model village ... bad.

Because parents lack livelihood Ms. Chenda [authors] were not well-educated, but was forced to drop out of school at the primary level and married to a man in 1989.

She said that with her husband only 3 months divorce, citing irreconcilable differences and live as a widow orphan body. But then, she had no love for anyone, not even the boy as many men want her, she turned to feel the same for women. So 19-year-old since she divorced her husband, her hair adorned like men like to associate with men, and related exchange offer Women on women and heart wanted one wife live together for life.

Women carrying men was told that when the 42-year-old also faced a real couple Volunteer love each other, while women spouses and children up to 6 people, but willing to divorce her husband and abandoned children, and lived with him as a wife He was acting as her husband.

Some towns have expressed dissatisfaction that the conduct of the two women above, no this is not a good example for other women. Someone willing to release her husband lemonade and always acting as her boyfriend loved one willing to abandon her husband and 6 children who had fellowship together for 20 years to take the same husband, although her husband and son pleaded not Back.

No comments :

Post a Comment