Powered by Blogger.

Tuesday, November 3, 2015

សល់​ជាង​មួយ​ខែ​ទៀត​ចូល​រោងការ យុវជន​ម្នាក់​ត្រូវ​ ចរន្តអគ្គិសនី​ឆក់​ស្លាប់ ​ចោល​គូ​ដណ្ដឹង

No comments :
រាជធានី​ភ្នំពេញ ៖ ជាង​ម៉ាស៊ីន​ផលិត​ដែកគោល​ម្នាក់ ត្រូវ​បាន​ចរន្តអគ្គិសនី​ឆក់ បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ ជីវិត​ភ្លាម​ៗ​នៅ​នឹង​ កន្លែង​ចោល​គូ​ដណ្ដឹង ដែល​តាម​ការ​អះ អាង​ពី​ក្រុម​គ្រួសារ​ថា ពួក​គេ​នៅ​សល់​តែ​ ជាង​១​ខែ​ទៀត ប៉ុណ្ណោះ​នឹង​ត្រូវ​ចូល​រោងការ​ហើយ  ប៉ុន្តែ​ជា​អកុសល​ពេល​នេះ ខាង​ប្រុស​បាន​លាចាក​ លោក​ចោល​ខាង​កូនក្រមុំ​បាត់​ ទៅ​ហើយ ដែល​បាន​ធ្វើ​ឲ្យ​នាង​ជា​ គូ​ដណ្ដឹង​ស្រែក​ទ្រហោយំ​ គួរ​ឲ្យ​សង្វេគ​បំផុត​។

ហេតុការណ៍​នោះ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​០៣ វិច្ឆិកា ២០១៥ នៅ​ចំណុច​ក្នុង​សិប្បកម្ម​ផលិត​ដែកគោល ស្ថិត​ក្នុងភូមិ​ខ្វា​លិច សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​ឈ្មោះ​ហ៊ុយ សុ​គង់ អាយុ​២៣​ឆ្នាំ មុខរបរ​មេជាង​ម៉ាស៊ីន​ផលិត​ដែកគោល ស្នាក់​នៅ​ក្នុង​សិប្បកម្ម​ផលិត​ ដែកគោល​ខាងលើ និង​មានស្រុក​កំណើត​នៅ​ ក្នុងភូមិ​ត្រពាំង​ថ្ម ឃុំ​ត្រពាំង​គរ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ម៉ាស៊ីន​ផលិត​ដែកគោល​បាន​ខូច​មិន​ ដំណើរការ ពេល​នោះ​យុវជន​ រង​គ្រោះ​បាន​ធ្វើការ​ជួសជុល​ ដោយ​បាន​យក​ម៉ូ​ទ័​រ​ស្វាន​ដែក​ ទៅ​ស្វាន​រន្ធ​ខ្ចៅ​ម៉ាស៊ីន​នោះ ជា​អកុសល​ ម៉ូ​ទ័​រ​ឆ្លង​ចរន្ត បណ្ដាល​ឲ្យ​ឆក់​ ស្លាប់​ភ្លាម​ៗ ប៉ុន្តែ​ដោយសារ​មិន​អស់ចិត្ត​ថា ជន​រង​គ្រោះ​ស្លាប់​មិត្តភក្ដិ​រួមការ​ងារ​ បាន​លើក​ជន​រង​គ្រោះ​ដឹក​តាម ​ម៉ូតូ​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​បង្អែក ខណ្ឌដង្កោ ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​។ ប៉ុន្តែ​ពេល​ទៅ​ដល់​ ត្រូវ​បាន​គ្រូពេទ្យ​ប្រាប់​ថា ជន​រង​គ្រោះ​ស្លាប់​បាត់​ទៅ​ហើយ ។

នាង​ក្រមុំ​ម្នាក់​ឈ្មោះ​រស់ ធា​រ៉ា អាយុ​១៨​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ បាន​ឲ្យ​ដឹង​ថា នាង​គឺជា​គូ​ដណ្ដឹង​ របស់​យុវជន​រង​គ្រោះ មានស្រុក​កំណើត​នៅ​ក្នុង ភូមិ​-​ឃុំ​ជាមួយ​គ្នា ហើយ​នៅ​សល់​តែ​ រយៈពេល​ជាង​១​ខែ​ទៀត​ប៉ុណ្ណោះ ពួក​នាង​និង​ត្រូវ​ចូល​រោងការ​ ក្លាយទៅជា​ប្ដី​ប្រពន្ធ​នឹង​ គ្នា​ហើយ​។ ប៉ុន្តែ​ពេល​នេះ​អ្វី​ៗ​ត្រូវ​បាន​ ចប់​សព្វគ្រប់​អស់ហើយ ពួក​នាង​បាន​ព្រាត់ប្រាស់​គ្នា ដោយ​គ្មាន​ថ្ងៃ​ បាន​ជួប​វិញ​ឡើយ ព្រោះ​គូ​ដណ្ដឹង​ជាទី​ស្រលាញ់​ស្មើ​ជីវិត​ បាន​លាចាក​លោក​ចោល​ រូប​នាង​រហូត គ្មាន​ថ្ងៃ​ត្រឡប់​វិញ​ឡើយ​។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​ប៉ូលិស​ខណ្ឌដង្កោ និង​នគរបាល​ការិយាល័យ​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ទៅ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួ ចរាល់​បាន​ប្រគល់​ ឲ្យ​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ ប្រពៃណី​នៅ​ស្រុក​កំណើត​៕
ប្រភព៖ khmerload





Rest more than a month into the marriage of a young man electric shock dead fiancé

Phnom Penh: nails are electric shock caused died immediately on the spot betrothed claims from families that they remain for more than 1 month will be getting married, but unfortunately this time boyfriend passed away the bride away, and that made her scream fiancé weep most dismal.

The incident occurred causing shock at about 10 and 40 minutes the morning of November 03, 2015 at this point in handicraft production nails Khoa village, west of Phnom Penh's Dangkor district Dangkor.

Anhui victim was 23-year-old occupation nails stay in handicraft production above the nails and have a home in the village pond rock pools piled commune Kampong Cham province.

Sources said that before the incident, nails, broken machine that does not work when the young victims repairs Tsvangirai motor Tsvangirai iron socket bolts Unfortunately, the motor cross currents caused immediate shock death But because not enough that the victim died job buddy victims transported by motorbike sent to referral hospitals DangKor to immediate emergency. But when the doctor was told that the victim was dead.

She was a virgin named tiara 18-year-old factory worker occupations stay home rental Dangkor commune Khoa Dang village, said she was his fiancee young victims home in the village and commune with each other and the rest for more than 1 month and the marriage became husband and wife. But this time, everything was already finished her childless, without a day because his beloved fiancee equal life has passed her back.

After the scene, police and police force DangKor technical office of the Municipal Police Forensic already handed Families bring to celebrate the traditions of his hometown.

No comments :

Post a Comment