Powered by Blogger.

Saturday, November 21, 2015

កូនប្រុស អត់ធ្វើកិច្ចការសាលា ម្តាយវាយឡើងទក់សាច់ ចុងក្រោយម្តាយត្រូវជាប់គុក

No comments :
ចិន៖ករណីម្តាយវាយកូនប្រុសយ៉ាងសាហាវដែលមិនបានធ្វើលំហាត់កិច្ចការសាលាឲ្យបានរួចរាល់នោះ ពេលនេះត្រូវបានតុលាការសំរេចកាត់ទោសហើយ តុលាការក្រុងណានជីង បានកាត់ទោស ស្ត្រីជាម្តាយចិញ្ចឹម ដែលបានវាយកូនប្រុសចិញ្ចឹម អាយុ ៦ឆ្នាំរបស់ខ្លួនយ៉ាងញាក់សាច់
ឲ្យជាប់គុកចំនួន ៦ខែ ក្រោយពីរកឃើញថា ក្មេងរងគ្រោះមានស្នាមរបួសយ៉ាងដំណំពេញរាងកាយ ខណ:ដែលរូបថតរបស់គេ ថែមទាំងត្រូវបានបង្ហោះនៅលើបណ្តាញសង្គមបង្កឲ្យមានការភ្ញាក់ផ្អើល និងខឹងសម្បារយ៉ាងខ្លាំងពីសំណាក់មហាជនផងដែររូបថតដែលត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម Weibo របស់ចិន បង្ហោះដំបូងគេបំផុត បានសរសេរថា «ក្មេងប្រុសអាយុទើបតែ៦ឆ្នាំ ជាកូនចិញ្ចឹមស្របច្បាប់។ អំពើហិង្សានេះត្រូវបានរកឃើញដោយគ្រូបង្រៀនរបស់ក្មេងរងគ្រោះ កាលពីឆ្នាំទៅ ដោយកាលពីដំបូងមិនបានចាប់អារម្មណ៍អ្វីច្រើនទេ និងគ្រាន់តែគិតថា វាជាស្នាមរបួស បន្សល់ពីគ្រោះថ្នាក់អ្វីមួយប៉ុណ្ណោះ»។ប្រភពបញ្ជាក់ថា ក្មេងប្រុសរងគ្រោះ ត្រូវបានម្តាយមីងយកមកចិញ្ចឹម ដើម្បីទទួលបានឱកាសសិក្សាល្អប្រសើរ នៅក្នុងទីក្រុង៕

English:

China: Mother cases severely beaten son did not do homework to get it done, now is a court decision and sentence Nanjing court sentenced a woman's foster son who beat his 6-year-old pet nheaksach
To jail for 6 months after found that young victims have wounds badly full body framework: that photo of them are even being posted on social networks, causing shock and anger over sharply from the masses also photos that are users of the social network Weibo, China's posted their first wrote 'boy was just 6 years the adoption legal. The violence was discovered by a teacher of the child victims last year, with the first did not worry much and just think it's the wounds left from the dangerous thing. 'The source confirmed that the boy was the aunt brought him up to get the opportunity to study better in the city.

No comments :

Post a Comment