Powered by Blogger.

Tuesday, November 17, 2015

ស្រឡាញ់​ភេទ​ដូចគ្នា​ពិបាក​ឆ្លងកាត់​សម្ពាធ​គ្រួសារ និង សង្គម​​ ប៉ុន្តែនេះជាចំណង់របស់មនុស្សស្រី

No comments :

យើង​នៅក្បែរ​គ្នា ស្រឡាញ់គ្នា​ដូច​ប្រុស និង ស្រី ក្រោម​ស្លាក មិត្តភក្តិ ហើយ​ដើម្បី​កុំ​ឱ្យគេ​សង្ស័យ នាង​ខ្ញុំ​នៅតែ​ធ្វើ​ជាមាន​ទំនាក់ទំនង ស្នេហា​ជាមួយ​ពួក​បុរស ប៉ុន្តែ​ពេលខ្លះ​នាង និង នាងឆ្ងាយ​ដើម្បី​កសាង​សុភមង្គល​ជាមួយគ្នា ។​ ​ឆ្នាំនេះ​នាង​ខ្ញុំ​មាន​អាយុ ២២ ឆ្នាំ ហើយ​តាំងតែ​ពី​តូច​នាង​ខ្ញុំ​ដឹង​ខ្លួនឯង ថា​ហាក់​មាន​ភាព​ខ្លាំងក្លា និង តែង​ចូលចិត្ត​លេងល្បែង​របស់​ក្មេងប្រុស 

ចាប់តាំងពី​ឈានដល់​វ័យ​ជំទង់​រហូតដល់​មកដល់​ពេលនេះ នាង​ខ្ញុំ​យល់​កាន់ តែ​ច្បាស់​ថា ខ្លួនឯង​លែងមាន​អារម្មណ៍​ចង់​ស្និទ្ធស្នាល​ជាមួយ​ពួក​ប្រុសៗ ប៉ុន្តែ​បែរជា​មាន​មនោសញ្ចេតនា និង ស្រឡាញ់​តែ​មិត្តភក្តិ​ស្រីៗ​ដែល​នៅក្បែរ​ខ្លួន ។ បើទោះជា​ដឹងថា​ខ្លួន​មិនមាន​ចិត្ត​ស្រឡាញ់​បុរស ប៉ុន្តែ​ដោយសារតែ​កេរ្តិ៍ឈ្មោះ និង កិត្តិយស នាង​ខ្ញុំ​ក៏​បង្ខំចិត្ត​ស្រឡាញ់​បុរស​ដែល​បាន​មកសុំ​ស្នេហ៍ ថ្វីបើ​បេះដូង​មិន​ខ្ចី​មាន​ភាព​ញ្ញាប់​ញ្ញ័រ​ពេល​នៅក្បែរ​បុរស​ក្តី

ទន្ទឹមនឹង​គ្នា​នេះ នាង​ខ្ញុំ​មិនដឹងថា​វា​ជា​សំណាងល្អ ឬ មួយ​ក៏​ជា​សំណាង អាក្រក់​នោះទេ បន្ទាប់ពី​នាង​ខ្ញុំ​បាន​ជួប​នារី​ម្នាក់​ដែលមាន​មារយាទ និង ចិត្តល្អ​គួរ​ជាទី​ពេញចិត្ត ។ នាង​ខ្ញុំ​មាន​អារម្មណ៍​ថា ស្រឡាញ់​នារី​ម្នាក់នេះ ហើយ ក្រោយមក​ក៏​បង្ហាញ​អារម្មណ៍​ពិត​របស់ខ្លួន​ដែលមាន​ចំពោះ​នាង ។ ផ្ទុយ​ពី​ការ​ស្មាន​នារី​ម្នាក់នេះ​ក៏​ឆ្លើយតប​នឹង​មនោសញ្ចេតនា​របស់​នាង​ខ្ញុំ​ដោយ​ក្តី​រីករាយ​ប្រការនេះ​ធ្វើឱ្យ​រូបនាង​ខ្ញុំ​កាន់តែ​មានសង្ឃឹម​ក្នុង​ឆាកជីវិត ។
យើង​ទាំងពីរ​ស្រឡាញ់គ្នា និង នៅ​ជាមួយគ្នា​ក្រោម​ស្លាក​មិត្តភក្តិ ហើយ​ដើម្បី​ធានាថា​មិនមាន​ការសង្ស័យ​ពី​អ្នកដទៃ នាង​ខ្ញុំ​នៅតែ​ទទួល​ការ​ណាត់ជួប និង រាប់អាន​ពួក​បុរសៗ ។ ពេលនេះ​ស្នេហា​លាក់បាំង​របស់​យើង​បាន​ឈានដល់​កម្រិត​កំពូល ហើយ​សម្រេច​នៅ​ជាមួយគ្នា​ដូច​គូ​ស្នេហា​បុរស និង នារី ដទៃ ក៏ប៉ុន្តែ​មិនដឹងថា​ត្រូវធ្វើ​បែបណា​នៅពេល​មានគ្រួសារ​ជា​រនាំង​ដ៏​ក្រាស់​រារាំង​មនោសញ្ចេតនា​របស់​យើង​ទាំងពីរ ។​នារី​ក្នុង​បេះដូង​របស់​នាង​ខ្ញុំ​នាង​កំព្រា​ឪពុក មានតែ​ម្តាយ និង ប្អូន​ពីរ​នាក់​កំពុង​នៅ​សិក្សា ។
ចំណែក​ខាង​គ្រួសារ​នាង​ខ្ញុំ​វិញ​ជា​ត្រកូល​មាន​កម្រិតជីវភាព​ល្អ​គួរសម ហើយ​ឪពុកម្តាយ​សុទ្ធតែជា​អ្នកមាន​មុខមាត់ ដូច្នេះ​ប្រសិន​នាង​ខ្ញុំ​បង្ហាញ​អំពី​ទំនាក់ទំនង​ស្នេហា​ខុស​ប្រក្រតី​បែបនេះ មិនដឹងថា​នឹងមាន​រឿង​អ្វីខ្លះ​កើតឡើង ប៉ុន្តែ​យើង​ទាំងពីរ​ពិតជា​មិនអាច​ចាកចោល​គ្នា​បានទេ ។ ពេលខ្លះ​យើង​ចង់​នាំគ្នា​រត់​ទៅឱ្យ​ឆ្ងាយ ប៉ុន្តែ​ជីវិត​របស់​យើង​ទាំងពីរ​នឹង​ទៅជា​យ៉ាងណា​ប្រសិន​ចាក​ចេញពី​ឪពុកម្តាយ​ជាទីគោរព​ស្រឡាញ់ ? តើ​សម្រេច ចិត្ត​បែបណា?
ចំពោះ​អ្នកមាន​វិបត្ត

​ជាទូទៅ​គូ​ស្នេហា​វ័យក្មេង​ដែល​កំពុងតែ​ស្រឡាញ់គ្នា​ប្តូរផ្តាច់ នៅពេល ដឹង​ច្បាស់​ថា ទំនាក់ទំនង​របស់​ពួកគេ​នឹង​ត្រូវបាន​រារាំង ហើយ​ពេលខ្លះ ដោយសារតែ​មិនមាន​ចំណេះដឹង​គ្រប់គ្រាន់ ឬ មិនបាន​ទទួល​យោបល់​ត្រឹមត្រូវ​ពី​អ្នក​ដែលមាន​បទពិសោធ ពួកគេ​អាច​នឹងធ្វើ​រឿង​តូច​ឱ្យទៅ​ជាធំ និង បង្កបញ្ហា​ច្រើន​ដល់​អ្នកផ្ទះ​ក៏ដូចជា​ខ្លួនឯង ។​ នៅក្នុង​លោក​នេះ​បញ្ហា​គ្រប់យ៉ាង​សុទ្ធសឹង​តែមាន​ដំណោះស្រាយ អាស្រ័យទៅលើ​បញ្ញា​ផ្ទាល់ខ្លួន ដូចជា ប្រើ​វិធីសាស្ត្រ​សមស្រប ប្រើប្រាស់ ពេលវេលា​ត្រឹមត្រូវ​កសាង​ឯករាជ្យ​ជា​មូលដ្ឋាន កសាង​ឥទ្ធិពល ។​ល​។
ក្នុងករណី​របស់​នាង​ក៏​មិន​ខុសគ្នា​ទៅនឹង​ករណី​មនុស្ស​ផ្ទុយ​ភេទ​ដែរ​ពោល គឺ ត្រូវ​ជម្នះ​ឧបសគ្គ​ដូច​តែ​គ្នា ។ តាម​យោបល់​របស់​«ប្រជាប្រិយ​» ដំបូង​នាង​កុំអាល​បញ្ចេញ​សកម្មភាព​ឱ្យ​អ្នកដទៃ​ដឹង ពិសេស​គឺ​ឪពុកម្តាយ និង បងប្អូន ប៉ុន្តែ​ត្រូវធ្វើ​តាមបែប «​សន្សឹមៗ​កុំ​បំបោល​» ។ ចូរ​ចំណាយពេល​យកចិត្តទុកដាក់​ជួយ​ឪពុកម្តាយ​បងប្អូន​ក្នុង​គ្រួសារ​របស់​នាង​ឱ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើបាន ដើម្បី​ស្វែងរក ការគាំទ្រ​ពី​ពួកគេ​នៅពេល​អនាគត ។ ទន្ទឹមនឹងនេះ​នាង​ត្រូវបង្កើត​មូលដ្ឋាន គ្រឹះ​រឹងមាំ​សម្រាប់​ខ្លួន​ទាក់ទិន​នឹង​ចំណេះដឹង​សមត្ថភាព​រកប្រាក់ អាចជួយ ខ្លួនឯង និង អ្នកដទៃ ដើម្បី​កសាង​ឯករាជ្យ សេរីភាព និង ឥទ្ធិពល ។




ក្នុងអំឡុងពេល​កសាង​មូលដ្ឋានគ្រឹះ​ខាងលើ ចូរ​នាំ​មិត្តស្រី​របស់​នាង​មកលេង​ផ្ទះ​ឱ្យបាន​ញឹកញាប់ ប្រយោជន៍​ទាក់ទាញ​មនោសញ្ចេតនា​ពី​ក្រុម គ្រួសារ ពិសេស​គឺ​ឪពុកម្តាយ​របស់​នាង ។ បន្ទាប់ពី​ដឹងថា​ឪពុកម្តាយ និង បងប្អូន​រាប់អាន​ចូលចិត្ត​អាណិត​ស្រឡាញ់​ចំពោះ​មិត្តស្រី​របស់​នាង​ដោយសារតែ​ភាព​ទាក់ទាញ​តាមរយៈ​ទង្វើ​ល្អៗ និង ភាពទន់ភ្លន់ ពេលនោះ​ចូរ​ចាប់ផ្តើម​បញ្ជ្រាប​បន្តិច​ម្តងៗ​នូវ​បណ្តា​ព័ត៌មាន​ទាក់ទិន​នឹង​រឿង​ស្នេហា​របស់​មនុស្ស ភេទ​ដូចគ្នា​ដល់​សមាជិក​ក្នុង​គ្រួសារ និង រង់ចាំ​មើល​ប្រតិកម្ម​របស់​អ្នក​ទាំង នោះ ប៉ុន្តែ​ប្រការនេះ​ត្រូវធ្វើ​ឱ្យបាន​ស៊ីជម្រៅ និង ប្រើពេល​យូរ​ដើម្បី​ធានាថា ពួកគាត់​ពិតជា​មាន​អធ្យាស្រ័យ​ខ្ពស់​ចំពោះ​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា ។​
នៅពេល​នាង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​រកប្រាក់ និង សន្សំ​ប្រា​ក់បាន​ច្រើន​រួមជាមួយ​មាន​ឥទ្ធិពល​ក្នុង​គ្រួសារ ភាពម្ចាស់ការ​ជាដើម ពេលនោះ ហើយ​គឺជា​វេលា​ល្អ​សម្រាប់​នាង​ក្នុងការ​បង្ហើប​ពី​ភាព​ពិត​របស់ខ្លួន​តាមរយៈ​សកម្មភាព​បែប​«​សន្សំ​ពិន្ទុ​» ក្នុងនោះ​ត្រូវ​បង្ហាញថា​ខ្លួន​នាង​ផ្ទាល់ ពិត​មានការ សប្បាយរីករាយ​មាន​សុភមង្គល​ចំពោះ​អ្វីដែល​កំពុង​កើតមានឡើង ។

 English:


 Gay hard across the social and family pressure, but this is the female's appetite

During the building above the foundation bring her girlfriend home often romantic attraction from family, especially her parents. After knowing that parents and others like compassion, love for her girlfriend by striking through a good act gently and then begin gradually mainstreaming information relating to same-sex love story of a man and family members waiting to see your reaction, but this has to do in-depth and use a long time to ensure that they have a high tolerance for gay people. </ p><P> When she is capable enough to earn and save money, along with the powerful family ownership, time is a good time for her to disclose the reality of its savings through activities such points are shown herself quite happy to be happy for what are occur.

No comments :

Post a Comment