Powered by Blogger.

Wednesday, September 23, 2015

ដួង លីន​ដា ៖ ឲ្យ​ទស្សនិកជន​ស្គាល់ និង​គាំទ្រ ទោះ​តួរង ឬ​តួឯក មិន​សំខាន់​

No comments :
រាជធានី​ភ្នំពេញ : តួ​សម្តែង​ស្រី​ឆ្នាស់ឆ្នើម​ដែល​តែងតែ​លេចមុខ​ក្នុង​ខ្សែភាពយន្ត​ភាគ​លើ​ កញ្ចក់​ទូរទស្សន៍​នានា​នៅក្នុង​ស្រុក កញ្ញា ដួង លីដា កំពុងតែ​ទទួលបាន​ការចាប់អារម្មណ៍​ពី​សំណាក់​មហាជន​ជាខ្លាំង តាមរយៈ​ការសម្តែង​តួ​កាច​ឆ្នាស់ឆ្នើម​របស់​នាង​។​
 
​តារា​សម្តែង​ទម្រង់​មុខ​កាច​រូបនេះ​បាន​បង្ហើប​ប្រាប់ថា មួយរយៈ​ចុងក្រោយ​នេះ​នាង​កំពុងតែ​ជាប់ដៃ​ថត​ខ្សែភាពយន្ត​២​ព្រម​គ្នា ក្នុងនោះ​កំពុងតែ​ថត​រឿង​ភាគ “​ស្អប់​បង​ជា​សង្សារ​គេ​” ឲ្យ​ស្ថានីយទូរទស្សន៍​បាយ័ន និង​ថត​រឿង​មួយទៀត​ឲ្យ​ស្ថានីយ​ទូរ​ស្សន៍​ស៊ីធីអ៊ិន ដែលមាន​ចំណងជើង​ថា “​លាក់​ស្នេហ៍​ក្នុង​បេះដូង​”​។​
 
​ជាមួយគ្នា​នោះដែរ​តារា​សម្តែង​ស៊ី​តែ​តួ​កាច​ឆ្នាស់ឆ្នើម​រូបនេះ​បាន​ ប្រាប់ថា បើទោះបីជា​កន្លងមក រូបនាង​មិនដែល​ទទួលបាន​តំណែង​តួឯក​ក៏ពិតមែន ក៏ប៉ុន្តែ​នាង​មិនដែល​អាក់អន់ស្រពន់ចិត្ត​នោះទេ ព្រោះ​យល់ថា រូប​សម្រស់​ពី​កំណើត​របស់​នាង​អំណោយផល​ឲ្យ​យ​រូបនាង​បានត្រឹមតែ​តួ​កាច និង​ឆ្នាស់ឆ្នើម​ដូច្នេះ​។​
 
​តែ​ទោះជា​យ៉ាងណា​នាង​ក៏មាន​អារម្មណ៍​សប្បាយចិត្ត​ថា តួរង​ក៏ពិតមែន តែមាន​ភាពល្បីល្បាញ​គួរសម ម្យ៉ាង​តួ​កាច​នេះ​ក៏​ស៊ីថ្លៃ​គ្រាន់បើ​ដែរ មួយ​រឿង​អាច ៦០០​ទៅ​៨០០​ដុល្លារ​ដែរ ហើយ​បើ​ប៉ះ​ឈុត​រាង​ស្រើបស្រាល​អាចឈាន​ដល់​១​ពាន់​ដុល្លារ ដូច្នេះហើយ​ទើប​នាង​ដាក់ចិត្ត​មកវិញ​ថា មិន​សំខាន់​តួឯក ឬ​តួរង​នោះទេ អ្វីដែល​សំខាន់​គឺ​តួ​មួយណា​រកលុយ​បាន​ច្រើនជាង និង​មាន​មហាជន​ឆាប់​ស្គាល់​ជាង​។ ហើយ​តារា​រូប​ស្រស់​ឆើតឆាយ​បាន​បន្ត​ជា​ចុងក្រោយ​លាយឡំ និង​សំណើច​ថា តែ​តួ​កាច​ឈ្នានីស​គេ​នេះ​មាន​មហាជន​ស្អប់​ខ្លាំងណាស់ តែ​សូមអោយ​ស្អប់​តែ​ក្នុង​រឿង​បាន​ហើយ គឺ​ក្រៅ​ឆាក​វិញ ដួង លីន​ដា​ខ្ញុំ​ស្លូត​ណាស់​៕





English:

 Duong Linda: audience recognition and support, however, an important supporting role or not protagonist

Phnom Penh: actor best attitude that always appeared on television series in September pence're getting interest from the masses a strong performance through her typical aggressive attitude.


Actor vicious face has revealed that she was involved last film 2 is filming " girlfriend hates me "Bayon TV and filming another TV station, Internet City, titled" charms hidden in the heart " .


Meanwhile, the actor best aggressive attitude this past said that although she did not get the position protagonist is also true, but she was not resentful, because understand beauty from her birth to her favorable just so fierce, and outstanding attitude.


However, she also feels happy that the supporting role, but is famous for polite words, fierce enough to 600 to 800 and touch the clip shaped pleasures could reach $ 1 billion, so she put back the lead or supporting role, but what is important is Which figures to earn more money and have the masses soon. Elegant and beautiful actress continues to be mixed and laughter last vicious envy people hate so much hate in the movie, and is outside the arena penny Linda I am very innocent.

No comments :

Post a Comment