Powered by Blogger.

Tuesday, August 4, 2015

T-ara ចេញ​ MV បទ​ថ្មី ជាមួយ​ក្បាច់​រាំ​ស៊ី​អារម្មណ៍​ប្លែក​!

No comments :
ក្រុម​ចម្រៀង​នារី​កូរ៉េ T-ara បាន​ត្រលប់​មក​វិញ​ហើយ តាម​រយៈ​បទ​ចម្រៀង​ថ្មី​មាន​ចំណងជើង​ថា “So Crazy” ដែល​ទើប​ចេញ​ជា MV នៅ​ព្រឹក​នេះ។

   
“So Crazy” គឺ​ជា​បទ​ចម្រៀង​នាំ​មុខ​ក្នុង​អាល់ប៊ុម​ “So Good” ដែល​ជា​អាល់ប៊ុម​ទី​១១​របស់​ T-ara និង​ជា​បទ​ដំបូង​របស់​ពួក​គេ​សម្រាប់​ឆ្នាំ​២០១៥​នេះ បន្ទាប់​ពី​បទ “Sugar Free” បាន​ចេញ​តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០១៤។ បទ​នេះ​និពន្ធ​ដោយ Brave Brothers ដែល​ជា​ផលិតករ​បទ​ចម្រៀង​ល្បី​នៅ​កូរ៉េ និង​ធ្លាប់​និពន្ធ​បទ​ចម្រៀង​ឲ្យ​តារា KPOP ស្ទើរ​គ្រប់​ក្រុម។

ក្នុង​វីដេអូ​ចម្រៀង សមាជិក​ទាំង​៦​រូប​របស់ T-ara បាន​ប្រែ​ខ្លួន​ជា​បុគ្គលិក​ធ្វើ​ការ​លើ​នាវា​ដ៏​សិចស៊ី។ ចង់​ដឹង​ថា​បទ​ថ្មី​ ស្ទីល​ថ្មី របស់ T-ara ​គួរ​ឲ្យ​ចាប់​អារម្មណ៍​បែប​ណា សូម​ទស្សនា​វីដេអូ​បទ “So Crazy” ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖
   
  

  English:

T-ara MV with new dance feel the difference!
Korean girl group T-ara has come back, and through a new song titled "So Crazy" MV morning .
"So Crazy" is the lead song of the album "So Good", the album's 11 T-ara and their first For 2015, after "Sugar Free" has been out since September 2014. Written by Brave Brothers, a well-known music producer in Korea and had been writing songs for almost every team Kpop artists.

 
Music video and 6 members of T-ara has turned its personnel working on ships sexy. Want to know a new style T-ara's new kind of interesting

No comments :

Post a Comment