Powered by Blogger.

Tuesday, August 4, 2015

សុខ ពិសី បក​ស្រាយ​​អស់ លែង​មាន​សល់​អ្វី​ឲ្យ​ឆ្ងល់

No comments :
តាម​រយៈ Sabay តារា​ចម្រៀង សុខ ពិសី របស់​សាន់ដេ បាន​បក​ស្រាយ​លែង​មាន​សល់​អ្វី​ឲ្យ​ប្រិយមិត្ត​ឆ្ងល់​ត​ទៅ​ទៀត ជុំ​វិញ​សម្ផស្ស​ពេញ​មួយ​តួ​ខ្លួន​របស់​នាង ដែល​ថ្មី​ៗ​នេះ​នាង​ត្រូវ​ប្រិយមិត្ត​រិះ​គន់។

សុខ ពិសី ថ្លែង​ថា “ខ្ញុំ​អាច​ស្បថ​​ឲ្យ​​បាន​បង គឺ​ខ្ញុំ​ស្បថ​ឲ្យ​ស្លាប់​បើ​ខ្ញុំ​បាន​ឲ្យ​គេ​ប្រើ​ចុង​កាំបិត​វះកាត់​កែ​ សម្ផស្ស ដូច​អ្វី​ដែល​គេ​បាន​លើក​ឡើង​មែន”។ តារា​ចម្រៀង​ស្រី​ជួរ​មុខ​របស់ សាន់ដេ រូប​នេះ បន្ត​ដោយ​បញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​ថា តាំង​ពី​មុន មក​ទល់​នឹង​ពេល​នេះ ពេញ​មួយ​តួ​ខ្លួន​នាង អត់​មាន​កន្លែង​ណា​ត្រូវ​បាន​ប្រើ​មុខ​កាំបិត​វះកាត់​កែ​កុន​ឡើយ។

  
តារា​ចម្រៀង​កំព្រា​ម្ដាយ​រូប​នេះ បាន​រង​ការ​រិះគន់​មិន​សំចៃ​ដៃ​របស់​ប្រិយមិត្ត​លើ​បណ្ដាញ​សង្គម​ថ្មី​ៗ​នេះ បន្ទាប់​ពី​រូប​ថត​នាង​ថត​សម្អាង​មួយ​ត្រូវ​បាន​ចែក​ចាយ។ ពិសី ថ្លែង​ថា “រូប​ហ្នឹង​ខ្ញុំ​ថត​ក្រោយ​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ខ្ញុំ​បាន​ឡើង​ប៉ុស្តិ៍​អាស៊ីអាគ្នេយ៍ ហើយ​ពេល​ហ្នុង​ម៉េច​មិន​អី ហើយ​រំលង​តែ​២​ថ្ងៃ​មក​ថត​សម្អាង​ការ​ក៏​កើត​រឿង​អីចឹង​តែ​ម្ដង តើ​ពេទ្យ​ទេវតា​ឯណា​មក​ធ្វើ​ឲ្យ​បាន​លឿន​យ៉ាង​ហ្នឹង!”។

ប្រិយមិត្ត​លើ​បណ្ដាញ​សង្គម បាន​រិះគន់​ថា ពិសី បាន​វះកាត់​កែ​សម្ផស្ស​ធ្វើ​ឲ្យ​ទម្រង់​មុខ​ខុស​ប្លែក​ពី​​ទម្រង់​មុខ​ដើម​ រហូត​ដល់​មើល​លែង​ចង់​ស្គាល់។ ករណី​នេះ ពិសី លើក​ឡើង​ថា នោះ​គ្រាន់​តែ​ស្នាដៃ​ផាត់​មុខ​របស់​ជាង​ផាត់​មុខ​ប្រចាំ​សម្អាង​នោះ​ ប៉ុណ្ណោះ។ នាង​ថា កន្លង​មក​នាង​អត់​ដែល​ផាត់​គូស​ច្រមុះ​ទេ តែ​លើក​ហ្នឹង​នាង​​បាន​ធ្វើ​វា ទើប​ធ្វើ​ឲ្យ​មើល​ឃើញ​ក្ដោង​ច្រមុះ ហើយ​មាន​ការ​ភ័ន្ត​ច្រឡំ។

ម្ចាស់​បទ “ប៉ា​កូន​ស្រឡាញ់​គេ​ហើយ” រូប​នេះ​លើក​ឡើង​ថា ករណី​ដែល​កើត​ឡើង​អាច​ជា​ស្នាដៃ​របស់មនុស្ស​មួយ​ចំនួន​តូច ក្នុង​​ចំណោម​អ្នក​គាំទ្រ​ជា​ច្រើន ដែល​មាន​ចេតនា​វាយ​បំបាក់​នាង។ យ៉ាង​ណា នាង​ក៏​យល់​ថា នោះ​ជា​សិទ្ធិ​របស់​ពួក​គេ​ក្នុង​ការ​បញ្ចេញ​មតិ​រិះគន់​នាង​ដែល​ជា​មនុស្ស​ របស់​មហាជន ប៉ុន្តែ​គួរ​ត្រឹម​ជា​ការ​រិះគន់​ក្នុង​ន័យ​កែ​លម្អ ជា​ជាង​ការ​វាយ​បំបាក់។

សុខ ពិសី នៅ​តែ​ប្រកាន់​ជំហរ​ថា នាង​មិន​បាន​វះ​កាត់​លើ​ដង​ខ្លួន​ឡើយ បើ​ទោះ​ជា​នាង​បាន​បក​ស្រាយ​ជា​ម្ដង​ជា​ពីរ​ដង ហើយ​ត្រូវ​ប្រិយមិត្ត​នៅ​តែ​ប្រកាន់​ថា នាង​គេចវេះ​ពី​ការ​ពិត​ក៏​ដោយ។ “ពួក​គេ​នៅ​តែ​ថា​ខ្ញុំ​ហ្នឹង​មិន​ទទួល​ការ​ពិត តើ​អោយ​ខ្ញុំ​ទទួល​យ៉ាង​ម៉េច​បង បើ​ខ្ញុំ​អត់​ផង ហា​ឡើង​គាត់​ថា​ខ្ញុំ​ប្រើ​ចុង​កាំបិត​វះកាត់ គឺ​អត់​ត្រូវ និយាយ​ការ​ពិត…ខ្ញុំ​ឈឺ​ចាប់​ណាស់​បង ពេល​ខ្លះ​ខ្ញុំ​លួច​យំ ហេតុ​អី​គេ​មិន​យល់​ពី​ខ្ញុំ ហើយ​ធ្វើ​បាប​ខ្ញុំ​យ៉ាង​នេះ!”។
   
រូប​ភាព​ផ្ដល់​ដោយ ៖ សុខ ពិសី

បន្ទាប់​ពី​បដិសេធន៍​តារា​ស្រី​សាច់​ស​រូប​នេះ បាន​បន្ត​ពន្យល់​ចំពោះ​ភាព​ខុស​ប្លែក​ខ្លះ​ៗ​នៃ​រាង​កាយ​របស់​នាង​ដូច​ត​ទៅ ទី​១ នៅ​ដង​ខ្លួន​សំដៅ​លើ​ដើម​ទ្រូង៖ ភាព​ខុស​ប្លែក​នោះ មួយ​ភាគ​មក​ពី​ការ​នាង​ព្យាយាម​ហាត់​ប្រាណ គឺ​ធ្វើ Yoga រាល់​ថ្ងៃ​យ៉ាង​ទៀង​ទាត់ ទី​២​ទៀត​ឥទ្ធិពល​នៃ​សំលៀក​បំពាក់​ប៉ុណ្ណោះ។ ពិសី ថ្លែង​ថា “សម្រាប់​បង​ជា​ប្រុស ខ្ញុំ​មិន​ច្បាស់​ថា​បង​ដឹង​ឬ​អត់​ទេ ប៉ុន្តែ​មនុស្ស​ស្រី​ស្រួល​ណាស់ គេ​មាន​អាវ​សម្រាប់​ប៉ូវ ចង់​ឲ្យ​ឃើញ​ធំ​ប៉ុណ្ណា​ក៏​បាន​ដែរ នៅ​ទីផ្សារ​ស្រុក​យើង​មាន​គគោក”។

ទី​២ សំដៅ​លើ​ផ្ទៃ​មុខ ដែល​ទទួល​បាន​ការ​រិះគន់​យ៉ាង​ច្រើន​ថ្មី​ៗ​នេះ៖ អតីត​តារា​ចម្រៀង​ផលិតកម្ម KH រូប​នេះ ពន្យល់​ថា ខ្ទង់​ច្រមុះ​របស់​នាង មិន​បាន​ឆ្លង​កាត់​ការ​វះកាត់​សូម្បី​តែ​ម្ដង ប៉ុន្តែ​នាង​បាន​ចាក់​វីតាមីន​នៅ​ប្រទេស​ថៃ ដើម្បី​បណ្ដុះ​កោសិកា​ខ្ទង់​ច្រមុះ​របស់​នាង ផ្សំ​នឹង​មុខ​នាង​ស្គម​ជាង​មុន​មិន​សូវ​មាន​សាច់​ថ្ពាល់​ផង ទើប​មើល​ពី​ចំហៀង​ឃើញ​ខ្ទង់​ច្រមុះ​ច្បាស់។

ផ្ទៃ​មុខ​ដដែល សំដៅ​លើ​ទម្រង់​មុខ​ដែល​ប្រិយមិត្ត​បាន​យក​មក​ប្រៀប​ធៀប​ជាមួយ​រូប​នាង​តាំង ​ពី​ចូល​សិល្បៈ​ដំបូង។ សុខ ពិសី ថ្លែង​ថា នោះ​ជា​ការ​ប្រៀប​ធៀប​មិន​សម​ហេតុផល ព្រោះ​ជា​ការ​ផ្លាស់​ប្ដូរ​ដែល​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ក្នុង​ដំណើរ​ វិវត្តន៍​រយៈ​ពេល​១០​ឆ្នាំ​ក្រោយ។ បើ​ទោះ​នាង​វិវត្តន៍​ពី​ធាត់​មក​ស្គម ពី​មុខ​ពេញ មក​ជា​តូច​ពិត​មែន ប៉ុន្តែ ពិសី អះអាង​ថា មក​ពី​នាង​ព្យាយាម​ថែ​រក្សា​សម្រស់​ប៉ុណ្ណោះ។

រូប​ទី​១

“រូប​ដែល​គេ​យក​មក​ប្រៀប​ធៀប ជា​រូប​តាំង​ពី​ឆ្នាំ ២០០៥ អី ជា​ពេល​ដែល​ខ្ញុំ​នៅ​ជា​ក្មេង​ស្រី​ម្នាក់​ល្មោភ​ញុំា នឹក​ឃើញ​អី​ញុំា​ហ្នឹង តែ​ឥឡូវ​ជា​តារា​ម្នាក់ ខ្ញុំ​ស្រឡាញ់​ខ្លួន​ស្រឡាញ់​រាង ខ្ញុំ​ខំ​ថែ​រក្សា​ដោយ​ការ​ចាក់​វីតាមីន ហាត់​ប្រាណ​ជា​ដើម។ រូប​រាង ក៏​ដូច​ជា​ទម្រង់​មុខ​ខ្ញុំ​តូច​ជាង​មុន ព្រោះ​ខ្ញុំ​ស្គម​ជាង​មុន អាហារ​ខ្ញុំ​កម្រិត និង​ម៉ាស្សា​ដោយ​ម៉ាស៊ីន​សម្រក ខ្ញុំ​មិន​ចង់ Promotion អោយ​គេ​ទេ តែ​ទៅ​សួរ​មើល​មជ្ឈមណ្ឌល​កែ​សម្ផស្ស​មួយ​របស់​កូរ៉េ​ឈ្មោះ ធីអារ៉ា មាន​ម៉ាស៊ីន​ម៉ាស្សា​សម្រក​ខ្លាញ់​លើ​មុខ​អត់”។

នាង​បន្ត​ថា នាង​បាន​ទទួល​យក​ការ​ម៉ាស្សា​សម្រក​សាច់​មុខ ដោយ​ប្រើ​ម៉ាស៊ីន​នោះ​ជា​យូរ​ណាស់​មក​ហើយ ទើប​បច្ចុប្បន្ន​ធ្វើ​ឲ្យ​មុខ​នាង​តូច​ជាង​មុន ព្រោះ​ស្រក​ខ្លាញ់​ថ្ពាល់​អស់ ហើយ​នេះ​ក៏​ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​មើល​ទៅ​ឃើញ​ខ្ទង់​ច្រមុះ​ច្បាស់​ជាង​ មុន និង​ឃើញ​ចង្កា​ស្រួច​ដែរ។

សុខ ពិសី បង្ហើប​ថា នាង​ធ្លាប់​សាក​សួរ​ពី​ការ​វះកាត់​ដាក់​ខ្ទង់​ច្រមុះ ហើយ​គេ​បាន​ប្រាប់​ថា អាច​ធ្វើ​ទៅ​បាន​ដោយ​ការ​យក​ឆ្អឹង​ត្រចៀក​មក​ប៉ះ។ ប៉ុន្តែ​គ្រាន់​តែ​លឺ នាង​ខ្លាច​រអា​ទៅ​ហើយ ទើប​សម្រេច​យក​ការ​ថែ​រក្សា​ដោយ​ការ​ចាក់​វីតាមីន​ជំនួស​វិញ។

    ប​ទី​១,២ សុខ ពិសី ថត​សម្អាង​ការ​កាល​ពី​ថ្ងៃ​ទី ២៦ កក្កដា ដែល​ជា​ឈ្នួន​នាំ​ឲ្យ​កើត​រឿង(រូប​ថត៖ FB)

“អីចឹង​បើ​គេ​និយាយ​ថា វះកាត់​ប្រើ​ចុង​កាំបិត ខ្ញុំ​នៅ​តែ​បដិសេធន៍ តែ​បើ​និយាយ​ថា​ខ្ញុំ​កែ​សម្ផស្ស​អា​ហ្នឹង​ត្រូវ​ជាង ខ្ញុំ​ខ្លាច​ឈឺ​ណាស់ ហើយ​តារា​ស្រី​ៗ​យើង​គគោក គេ​ថែ​រក្សា​សម្ផស្ស​ដោយ​វិធី​ស្រដៀង​គ្នា​នេះ មក​ខុស​អី​តែ​ខ្ញុំ ប្រាប់​តាម​ត្រង់​បង ខ្ញុំ​ពិបាក​ចិត្ត​ណាស់​បង ខ្ញុំ​យំ​ពេល​ខ្លះ!”។ ពិសី​ថ្លែង។

ថ្មី​ៗ​នេះ​ប៉ុណ្ណោះ សុខ ពិសី ត្រូវ​បាន​សារព័ត៌មាន​មួយ​ចំនួន ចុះ​ផ្សាយ​ថា នាង​ទទួល​រង​ការ​រិះគន់​ចាស់​ដៃ​ពី​អ្នក​គាំទ្រ។ ចំណុច​នេះ សាមី​ខ្លួន​អះអាង​ថា ជា​ការ​ឆ្លុះ​បង្ហាញ​មិន​មាន​តម្លាភាព​មួយ។ នាង​លើក​ឡើង​ថា “គេ​ចង់​ធ្វើ​បាប​ខ្ញុំ គឺ​ថត​យក​តែ​កន្លែង​ដែល​ប្រិយមិត្ត​រិះគន់​តិច​តួច ប៉ុន្តែ​រាប់​រយ​នាក់​ដែល​គាំទ្រ​ខ្ញុំ គេ​អត់​ថត​យក​ទេ ត្រង់​ហ្នឹង​ហើយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត ហេតុ​អី​គេ​ធ្វើ​យ៉ាង​នេះ”។

តារា​ស្រី​រូប​នេះ នៅ​បាន​​ស្នើ​ថា ប្រសិន​ចង់​ដឹង​កាន់​តែ​ច្បាស់​ទៀត អាច​ចូល​ទៅ​គណនី​ហ្វេសប៊ុក​របស់​នាង​បាន ដែល​មាន​តែ​មួយ​គត់​គឺ Sok Pisey Spsfc ដើម្បី​មើល​រូប និងវីដេអូ​ថ្មី​ៗ​របស់​នាង។ នាង​ថ្លែង​ទៀត​​ថា សារព័ត៌មាន​មួយ​ចំនួន ចុះ​ផ្សាយ​ដោយ​មិន​ទំនាក់​ទំនង​ឲ្យ​នាងបាន​​​បក​ស្រាយ ធ្វើ​ឲ្យ​ប្រិយមិត្ត​យល់​ថា​នាង កុហក​អ្នក​គាំទ្រ

ខាង​ក្រោម​ជា​សារ​ប្រិយមិត្ត​ គាំទ្រ សុខ ពិសី ដែល​សាមី​ខ្លួន​អះអាង​ថា សារព័ត៌មាន​​មួយ​ចំនួន​មិន​ធ្វើ​ការ​កត់​សម្គាល់ គឺ​កត់​សម្គាល់​តែ​ការ​រិះគន់(ផ្តល់​ដោយ ៖ ពិសី)

ប្រភព:Sabay News

English:

Pisey interpretation there was no longer anything to wonder
Through Sabay singer Pisey Sunday's interpretation there was no longer anything to make you wonder around all its beauty her that she was recently criticized fans.

Pisey said, "I can swear to you, I swear to die if I had to use a knife cosmetic surgery Like what they said. " Singer Sunday's Frontline He continued by stating firmly that before this far, a full unemployment figures Where are junk knife surgery.
Orphan singer mother has been an outspoken critic of the fans on the social network recently after her photos cosmetics are distributed. Pisey said, "I am only two days after I went up Southeast Asia and how the seed channel okay and skip 2 days, cosmetics, like only once hospital where angels make it fast! ".

Fans online social criticism Pisey cosmetic surgery face different from the original face up to look longer want to know. Pisey said that just works makeup makeup cosmetics. Her past that she had not blown highlights her nose, but it did, it just makes visible nose and sails confusing.

"Daddy loves children," he said, citing cases that occurred could be the work of a small number of people among the Many support her intentionally break. However, she also understand that their rights of expression criticized her as a man of the masses, but should only The critics mean improvement rather than break.

Pisey still maintains that she did not have surgery on the body, although her interpretation again times and are still fans that she avoided a reality. "They say that I am still not accept the fact that I would be like if I did not he I use a surgical knife is not to say, of course ... I was very hurt when I stole some crying why they do not understand I and my sins! ".After the girl refused, the explanation for the difference, some of her body as follows 1 in its attack on the chest: a difference that comes from trying to exercise is doing yoga every day 2nd regular influence of clothes. Pisey said that "for a boyfriend, I'm not sure that you know or not, but people very friendly shirt for tonic is also in the domestic market, we have kkok ".
2 refers to the face that gets a lot of criticism recently: Former KH-old singer explained that his nose She did not even undergo surgery again, but she has injected vitamins in Thailand to train her nose cells combined with her thin face less meat cheeks just watch from the side of the nose.

Face to face with fans has to be compared with her since the first art. Pisey said that the comparison is not reasonable because the changes that are in progress the next 10 years. Despite her evolution from fat to thin in front of a small but Pisey claimed she was only trying to preserve the beauty.
"Comparison since 2005, right when I was a girl greedy eating remembered OK, I am now a star shaped I love, love, I try to keep the vitamins, exercise. Shapes, as well as my face smaller because I'm skinny and massage to lose, I do not want to Promotion but to ask a cosmetic center Saudi Korean massage to lose fat on the unemployment front, "he said.

She said she accepted the loss massage using long and currently makes her face smaller because losing fat cheeks, and this is also the reason that makes nose look more certainty and sharp chin.

Pisey revealed that she had been questioned from nose surgery and was told that possibly the ear bones . But just heard she was afraid, and I just decided to take care of by vitamin injections instead.
"So if they say surgery, using a knife, I still refused cosmetic say that I am more than my fear of pain and actress kkok beauty care similar way, okay, but I told my brother harder I cry sometimes! ". Pisey said.

Pisey recently been some media reported that she suffered the old criticism from fans. Samy claimed that the show does not have a transparent reflection. She said "they wanted to harm me is the directory where you little criticism, but hundreds of people who support me do not take it, and that makes me upset why they do these things. "

She suggested that if you want to know more clearly into your Facebook account, she has only one Sok Pisey Spsfc only to see the picture and her new video. She said that some newspapers published by her relationship to interpretation makes you think that she lied fans .



No comments :

Post a Comment