Powered by Blogger.

Tuesday, August 4, 2015

មាន​សព្វ​គ្រប់​ហើយ​ ​នៅ​សុខៗ​​​ប៉ូលិស​អាច​ហៅ​ឃាត់​ឆែក​រក​ឯកសារ​បាន​ឬ​ទេ?

No comments :
សាធារណមតិ​​កន្លង​មក​ធ្លាប់​បាន​លើក​ឡើង​ជា ​ចម្ងល់​ថា ​​​​ពេល​​បើកបរ​លើដង​ផ្លូវ​​​​​​​​ ​​​​​​បើ​អ្នក​បើកបរ​​​​​​ពាក់​មួក​សុវត្ថិភាព​ ​យាន​ជំនិះមាន​ផ្លាក​លេខ ​និង​​កញ្ចក់​ត្រឹមត្រូវ​ហើយ ​ម៉េច​​បាន​ជា​ប៉ូលិស​នៅ​តែ​ហៅ​ឃាត់​ឆែក​រក​ឯកសារ​បើកបរទៀត? ​​តើ​ការ​ឆែកឆេរ​របៀប​នេះ​ត្រឹមត្រូវ​ឬ​​ក៏​អត់?​

​ជុំវិញ​ ​ចម្ងល់​នេះ​ ​ឯកឧត្តម ពៅ ម៉ាលី អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​​ ប្រាប់ Sabay ​​ថា ​​បើ​មិន​មាន​ហេតុ​សង្ស័យ ​ឬ​ខុស​ច្បាប់​អ្វី​ទេ​ ប៉ូលិស​មិន​អាច​ហៅ​ឃាត់​​អ្នក​ធ្វើ​ដំណើរ​ដើម្បី​ឆែកឆេរ​តាម​តែ​ចិត្ត​ឯង​ បាន​ឡើយ។ ​ឯកឧត្ដម​បញ្ជាក់​ដូច្នេះ៖​​ ​ ​​«នគរបាល​កាលណា​គេ​មាន​ផ្លាក​លេខ ​គេ​មាន​អ្វី​ត្រឹមត្រូវ ​គេ​បើក​បរ​ត្រឹមត្រូវ​​គ្មាន​ការ​សង្ស័យ​អី​ទេ ​​យើង​អត់​អាច​ហៅ​ឃាត់​គេ​បាន​ទេ»។ ​ឯកឧត្ដម​បន្ត​ថា ​​ការ​ហាម​ឃាត់​ឆែក​រក​ឯកសារ​បាន​លុះ​ត្រាណា ​អ្នក​បើកបរ​មិន​គោរព​ស្លាក​សញ្ញា​ចរាចរណ៍ ​​​មិន​មាន​ផ្លាក​លេខ ​​​មិន​ពាក់​មួក​សុវត្ថិភាព​ ​​មាន​ការ​សង្ស័យ ​ឬ​បង្ក​ជា​បញ្ហា​អ្វី​មួយ​​ទើប​​ប៉ូលិស​ចរាចរណ៍​អាច​ហៅ​ឃាត់ ​និង​ឆែកឆេរ​រក​ឯកសារ​ពាក់ព័ន្ធ​បាន។


   មន្ត្រី​ទទួល​បន្ទុក​ចរាចរណ៍​ផ្លូវ​គោក​ ដដែល​បន្ត​ថា ​​បើ​ការ​ហាម​ឃាត់​បង្ក​ជា​​ការ​កកស្ទះ​ដល់​ចរាចរណ៍​ក៏​​​មិន​ត្រូវ​ឲ្យ​មាន ​សម្រាប់​​ប៉ូលិស​អ្នក​អនុវត្ត​ច្បាប់​ដែរ។ ​លោក​និយាយ​ថា ​«ពេល​ណា​ក៏​ដោយ ​នគរបាល​ហៅ​ឆែក​រឿង​មិន​ប្រក្រតី​អី​គឺ​ដាច់​ខាត​មិន​ឲ្យ​ប៉ះពាល់​ចរាចរណ៍​ សាធារណៈ​ទេ។ ​បើ​គាត់​ឃាត់​គេ​ ​ធ្វើ​ឲ្យ​​​រំខាន​​គេ​អ្នក​ក្រោយ​​ ​​​អា​ហ្នឹង​មាន​បញ្ហា​ទៀត»។

​​ថ្នាក់​ដឹកនាំ​ចរាចរណ៍​ខាង​លើ​បន្ថែម​ដែរ ​ថា ​ការ​ឃាត់​ឆែកឆេរ​យានជំនិះ​ និង​សួរ​រក​ឯកសារ​ត្រូវ​មាន​ប៉ុស្តិ៍​​ត្រួតពិនិត្យ​ត្រឹមត្រូវ​ មិន​មែន​​​ប៉ូលិស​បី​បួន​នាក់​ស្រុះស្រួល​គ្នា​ដាក់​បារាស​អាច​ឆែកឆេរ​បាន​ នោះ​ទេ៕
ប្រភព: Sabay News 

English:

All smoldering in and called police arrested Czech documents?
Past public has ever raised a doubt that when driving on the streets, if you driving helmet, badge number and vehicle glass and how accurate is it still called police forbade Czech driving? How to check how accurate or not?


Mali youngest around questions, HE Secretary General of the National Road Safety Committee, told Sabay that if there is no reason to doubt or illegal What can not call police stopped travelers to check in accordance with one's self. HE: When police badge number is correct driver without doubt correct okay We can not call their retention. HE added that the Czech ban any document unless drivers do not respect traffic signs do not have a badge number do not wear helmets have doubts or pose a problem to call traffic police can stop and search relevant documents.
Officials in charge of the same road, adding that the ban caused a traffic jam will not be police for law enforcement. He says any time by the Czech police called irregularities absolute right is not to affect public traffic. If he stopped making noise after it had problems.

No comments :

Post a Comment