Powered by Blogger.

Saturday, August 8, 2015

នាយ ចឺម ថៅកែ​ហ្គារាស​សាំង​ខេត្ត​ស្វាយរៀង​លើក​កូនស្រី​ឲ្យ​

No comments :
ភ្នំពេញ ៖ គ្រាន់តែ​បាន​ឭ​ឈ្មោះ​ភ្លាម​ ទស្សនិកជន​ក្មេង​ចាស់​ប្រុស​-​ស្រី​ពិតជា​បាន​ស្គាល់​គ្រប់គ្នា​ហើយ​តារា​ កំប្លែង​វ័យក្មេង​ក្រមិចក្រមើម​ ស្ថិត​ក្នុង​ក្រុម​កំប្លែង​របស់​នាយ ពាក់ មី និង​ត្រូវជា​ក្មួយបង្កើត​របស់​នាង​ក្រូច គឺ​នាយ ចឺម ក្រោយពី​ជោគជ័យ​ក្នុង​អាជីព​សិល្បៈ​ជាតា​រា​កំប្លែង​ជាង​ពីរ​ឆ្នាំ​មកនេះ​ កេរ្តិ៍ឈ្មោះ​ល្បី ​ក៏ដូចជា​ប្រជាប្រិយភាព និង​ការ​គាំទ្រ​ហាក់​មាន​សន្ទុះ​លេចធ្លោ​ខ្លាំង​នៅ​លើ​ទីផ្សារ​សិល្បៈ​ កំប្លែង​ក្នុងស្រុក។
ការវិវឌ្ឍន៍​ខ្លួន​ជ្រៀតចូល​ដណ្ដើម​ទីផ្សារ​សិល្បៈ​តាមរយៈ​នៃ​ការ​កំប្លែង​ នេះ ​ទើប​ធ្វើ​ឲ្យ​នាយ ចឺម មានឱកាស​លេច​ឈ្មោះ​ល្បី​ និង​អាច​រកលុយ​បាន​ពី​ការ​សម្ដែង​,​ចម្រៀង​ និង​កំប្លែង រហូត​មក​ដល់​សព្វថ្ងៃ​នេះ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ នាយចឺម ​ក៏​ក្តាប់​បាន​ឱកាស​ថ្មី​ជា​បន្តបន្ទាប់​ដូចជា​ការ​ចូលខ្លួន​សម្ដែង​ខ្សែ​ រឿង​នៅ​តាម​បណ្ដា​ផលិតកម្ម​នានា​ជាដើម។
បើ​តាម​ការ​កត់​សម្គាល់​ មិន​ត្រឹម​តែ​ការ​កំប្លែង ឬ​សម្ដែង​រឿង​នោះ​ទេ​ គឺ​នាយ ចឺម តែងតែ​ទាញ​បាន​មក​វិញ​នូវ​សំឡេង​គាំទ្រ​ដ៏​ច្រើន​ពី​សំណាក់​មហាជន​ទាំង​អ្នក ​ក្នុង​និង​នៅ​ក្រៅ​ប្រទេស។
ប៉ុន្តែ​ស្រប​ពេល​ដែល​ការ​គាំទ្រ​កាន់​តែ​មាន​សន្ទុះ​កើន​ឡើង​គួរ​សម្គាល់​ នេះ​ដែរ ​ថ្មីៗ​នេះ​ ក៏​មាន​ព័ត៌មាន​ថា​ នាយ ចឺម ត្រូវ​ថៅកែ​ហ្គា​រា​សាំង​មានទ្រព្យ​សម្បត្តិ​ស្តុក​នៅ​ខេត្ត​ស្វាយរៀង​ ស្រលាញ់​ពេញ​ចិត្ត​រហូត​លើក​កូនស្រី​ឲ្យ​ទៀត​ផង។
ប្រភព​បាន​និយាយ​ថា ដោយ​មើល​ឃើញ​ពី​សមត្ថភាព និង​ទេពកោសល្យ​សម្តែង​ បូករួម​ជា​មួយ​ការ​អាណិត​ស្រលាញ់​ពេញចិត្ត​ខ្លាំង​ចំពោះ​តារា​កំប្លែង​វ័យ​ ១៩​ឆ្នាំ​ នាយ ចឺម ទើប​ធ្វើ​ឲ្យ​លោក​ថៅកែ​ហ្គា​រា​សាំង​ម្នាក់​នេះ​មានបំណង​លើក​កូនស្រី​របស់​ ខ្លួន​ឲ្យ​ទៅ​នាយ​ចឺម ដើម្បី​បាន​ធ្វើ​ជា​កូន​ប្រសា​នា​ថ្ងៃ​អនាគត។ ប៉ុន្តែ​នៅ​ត្រង់​ចំណុច​នេះ​ឭ​ថា នាយ ចឺម មិនទាន់​សម្រេចចិត្ត​ច្បាស់​នៅឡើយ​ទេ​ ថា​គួរតែ​ទទួលយក​ ឬ​អត់​ ពោល​គឺ​ស្ថិត​ក្នុង​ស្ថានភាព​ពិចារណា។






 


English:

Cheum owner of the gas station chief provincial gasoline daughter

 
Hall: Just heard immediately the audience, young and old, male name - she really got to know everyone, and young comedian kramichakrameum comedy and spent half her nephew spent cheum orange after a successful career as a comedy star more than two years, well-known reputation popularity and support appears to have strong momentum prominent local comic art on the market.
 
Developments gain market penetration through this comedy of art beyond cheum opportunity to pop fame and money from Actor, singer and comedian until today. Not only cheum officers also hold a series of new opportunities, such as its role in the production.According to the notice not only a comedy or drama, but beyond cheum always pull back the votes by many people both in and outside the country.
 
But while supporting more momentum this marked increase recently spent cheum boss the gas wealth gasoline inventories in Svay Rieng favorite gay daughter.

The source said that the best visual and performing talent plus a tender love for 19-year-old comedian cheum officers make the owners of the gas gasoline it intends to raise their daughters to go beyond the cheum to have as a son-in-law future. But at this point, heard that officers cheum yet clear that the decision should be accepted or not, that is, in situations considered.

No comments :

Post a Comment