Powered by Blogger.

Thursday, July 16, 2015

ក្រុមហ៊ុន​NOKIA​ កំពុង​ស្វែងរក​ដៃគូ​ដើម្បី​ស្រោចស្រង់​ជំនួញ​ស្មា​ត​ហ្វូ​ន

No comments :
​ពេល​នេះ​ ក្រុមហ៊ុន​Nokia​ បាន​ប្រកាស​ស្វែងរក​ដៃគូ​ជា​ផ្លូវការ​ដើម្បី​ជួយ​ស្រោចស្រង់​ជំនួញ​ស្មា​ត​ហ្វូ​ន​របស់​ខ្លួន​។​ ក្រុមហ៊ុន​ Nokia​ ក៏​ដូច​ជា​រោងចក្រ​ផលិត​ Hardware​ បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បង្កើត​នូវ​ទូរស័ព្ទ​ Nokia​ នឹង​ដណ្តើម​យក​ទីផ្សារ​មក​វិញ​។​

ក្រុមហ៊ុន​ Nokia​ ដែល​មាន​ទីស្នាក់ការ​ធំ​នៅ​ហ្វាំ​ង​ឡង់​ ចង់បាន​ដៃគូ​ដើម្បី​យក​ទូរស័ព្ទ​ Nokia​ ទៅ​ចូល​ប្រឡូក​នៅ​ក្នុង​ទីផ្សារ​វិញ​។​ គោលដៅ​ស្រោចស្រង់​នេះ​មាន​ដូច​ជា​រោងចក្រ​ផលិត​ ការ​លក់​ ផ្នែក​ទីផ្សារ​ និង​ផ្នែក​បំរើ​អតិថិជន​ដើម្បី​ទ្រទ្រង់​ទៅ​លើ​ឧបករណ៍​នេះ​។​ ពេល​នេះ​ក្រុមហ៊ុន​ Nokia​ កំពុង​តែ​ផ្តោត​សំខាន់​ទៅ​លើ​ការ​រចនា​ និង​បច្ចេកវិទ្យា​។​

​វា​មាន​ន័យ​ថា​ ឥទ្ធិពល​របស់​ស្មា​ត​ហ្វូ​ន​ Nokia​ ពេល​នេះ​ចាប់ផ្តើម​ពី​ស្មា​ត​ហ្វូ​ន​ N1​ Android​ Tablet​ ដែល​មាន​រោងចក្រ​ Foxconn​ ក្រោម​យីហោ​ក្រុមហ៊ុន​ Nokia​ ។​ គម្រោង​របស់​ក្រុមហ៊ុន​ Nokia​ គឺ​ធ្វើការ​បោះ​ជំនួញ​ស្មា​ត​ហ្វូ​ន​ចូល​ក្នុង​ទីផ្សារ​នៅ​ក្នុង​ត្រីមាស​ទី​ ៤​ ឆ្នាំ​ 2016​ ។​ យ៉ាងណាមិញ​ កិច្ចព្រមព្រៀង​របស់​ Nokia​ ជាមួយនឹង​ Microsoft​ គឺ​ការ​លក់​ឧបករណ៍​ និង​សេវាកម្ម​ក្រោម​ស្លាក​ឈ្មោះ​ Lumia​ និង​ដំណើរការ​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows​ Phone​ ៕
ប្រភពៈ​ gsmarena





No comments :

Post a Comment