Powered by Blogger.

Wednesday, July 29, 2015

Fan Bingbing ឆ្លើយ​តប​​រឿង​ធ្លាយ​វីដេអូ​​ក្ដៅ​សាច់​លើ​គោក​ៗ​ក្នុង​រឿង​ថ្មី

No comments :

តារា​សម្ដែង​ចិន Fan Bingbing បាន​និយាយ​ថា ការ​សម្ដែង​ឈុត​ក្ដៅ​សាច់​និង​សិចស៊ី​ក្នុង​ខ្សែ​ភាពយន្ត មិន​មែន​ជា​បញ្ហា​អ្វី​ឡើយ​សម្រាប់​នាង បើ​ទោះ​ជា​ទស្សនិកជន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​មាន​ភាព​តឹងរ៉ឹង​ចំពោះ​ ឈុត​បែប​នេះ​ក៏​ដោយ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​នេះ ​វីដេអូ​និង​រូប​ភាព​ពី​រឿង​ថ្មី “Lady of the Dynasty” ដែល​បង្ហាញ​ពី​ឈុត​ក្ដៅ​សាច់​រវាង​​តារា​ស្រី​​វ័យ ៣៣ឆ្នាំ​រូប​នេះ​ និង​​តារា​សម្ដែង Leon Lai បាន​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​មួយ​សម្រាប់​អ្នក​លេង​បណ្ដាញ​សង្គម Weibo។ ក្នុង​ឈុត​នោះ​តួ​ប្រុស Lai បាន​ដោះ​សំលៀកបំពាក់​របស់ Fan Bingbing ​ហើយ​ក៏​ចាប់​ផ្ដើម​ឈុត​ស្នេហា​នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​កំពុង​ជិះ​សេះ​ ជាមួយ​គ្នា ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ភាគ​ច្រើន​រិះគន់​ថា​ឈុត​នេះ​​គ្រោះថ្នាក់ និង មាន​លក្ខណៈ​ក្ដៅ​សាច់​ជ្រុល​ពេក។

បើ​ទោះ​ជា​មាន​ការ​រិះគន់​យ៉ាង​ណា តារា​សាច់​ស​ខ្ចី​រូប​នេះ​បាន​ពន្យល់​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ឈុត​បែប​នេះ​គឺ​មិន​មាន​បញ្ហា​អ្វី​ឡើយ​សម្រាប់​នាង។ Fan និយាយ​ថា “ខ្ញុំ​ប្រឡូក​ក្នុង​អាជីព​សម្ដែង​ជាង ១០ឆ្នាំ​ហើយ ដូច្នេះ​​ខ្ញុំ​បាន​ដាក់​ចិត្ត​ថា​ឈុត​បែប​ណា​ក៏​ខ្ញុំ​យល់​ព្រម​នឹង​សម្ដែង ​ដែរ ហើយ​នៅ​ថ្ងៃ​ក្រោយ​បើ​មាន​ឱកាស​ខ្ញុំ​ក៏​មិន​ខ្លាច​នឹង​សម្ដែង​ឈុត​បែប​នេះ​ ​ទៀត​ដែរ”។

ភាពយន្ត “Lady of the Dynasty” ​បរិយាយ​ពី​រឿងរ៉ាវ​ស្នេហា​របស់​​ស្រី​ស្អាត Yang Guifei (តួ Fan Bingbing) និង​ព្រះ​ចៅ​អធិរាជ​​អំឡុង​ពេល​មាន​សង្គ្រាម នា​សម័យ​រាជវង្ស​ថាង ហើយ​នឹង​ចាប់​ផ្ដើម​បញ្ចាំង​ជា​​​ផ្លូវការ​នៅ​ប្រទេស​ចិន នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា។


   វីដេអូ​​ក្ដៅ​សាច់​ដែល​បែក​ធ្លាយ​កាល​ពី​សប្ដាហ៍មុន៖
    

    ប្រភព៖ chinatopix

English:

Fan Bingbing response hot video leaked on the mainland in newChinese actress Fan Bingbing said acting hot and sexy scenes in the film is not a problem for her, even if Chinese audiences and the media has been tight for such scenes. On Thursday this week, videos and images The new drama "Lady of the Dynasty", which shows the hot scenes between the 33-year-old actress and actor Leon Lai become a hot topic for the social network Weibo. In the suit, the actor Lai Fan Bingbing's clothes and began a love scene when the two riding horses with each other, which makes most of the audience criticized the accident scene and is too hot.Despite the criticism the cash borrowed explained to journalists that such scenes are not There is no problem for her. Fan said, "I have been involved in more than 10-year acting career, and so I put that kind of scene, I agree to perform and at a later date if there is a chance I'm not afraid of going to such a scene. "Movie "Lady of the Dynasty" detailing the love story of an attractive Yang Guifei (Fan Bingbing) and the Emperor during the War Dynasty and will start officially premiered in China on July 30.

No comments :

Post a Comment