Powered by Blogger.

Friday, July 17, 2015

ខ្ញីជា​ឱសថដ៏ពូកែ​ក្នុងការ​ព្យាបាល​បញ្ហា​អសមត្ថភាពផ្លូវ​ភេទបុរស

No comments :
ខ្ញីជាប្រភេទគ្រឿងទេស​ហិលដែល​គេត្រូវការ​ក្នុង​ជីវិត​រស់​នៅប្រចាំថ្ងៃ។ ក្រៅពីខ្ញី​អាចជួយ​ឲ្យអាហារ​កាន់តែ​មានរសជាតិ តែខ្ញី​ក៏​អាច​ប្រើជា​ឱសថ​ព្យាបាល​បញ្ហា​រាង​កាយចុះខ្សោយ​របស់​បុរសបាន​ដែរ។

ខ្ញីមានជាតិហិល ហើយ​ក្តៅ វាជាឱសថព្យាបាល​ជំងឺក្អក, ទម្លាក់​កំហាក, ជួយសម្រួល​ដល់ប្រព័ន្ធរំលាយ​អាហារ និងជួយពង្រឹងដល់​ចរាចរណ៏ឈាមឲ្យ​ដើរ​បានស្រួល។ ខ្ញីដែល​ប្រើជា​ឱសថព្យាបាល​អាច​ជាខ្ញីស្រស់ ឬខ្ញី​ស្ងួត។

ហេតុអ្វីបានជាខ្ញី​អាចជួយព្យាបាល​បញ្ហារាងកាយ​ចុះខ្សោយ​បាន?
សមាសធាតុ​ជាច្រើន​នៅក្នុងខ្ញី​អាចជួយ​សម្រួលដ​ល់បំពង់​សរសៃឈាម, បង្កើន​ចរាចរណ៍ឈាម,  ជួយ​សម្រួល​បញ្ហាតឹងចរាចរណ៍​ឈាម។ ដូច្នេះ ខ្ញីត្រូវ​បានគេ​ប្រើជា​ឱសថ​បង្កើន​សម្រើបតណ្ហា, ជួយព្យាបាល​បញ្ហារាងកាយ​ចុះខ្សោយ​របស់​បុរស។

បច្ចុប្បន្ននេះ ខ្ញីមិនត្រឹមតែ​ជាឱសថបង្កើន​សម្រើបតណ្ហា​ប៉ុណ្ណោះទេ តែតាំងពី​សម័យ​បុរាណមកម៉្លេះ ខ្ញីជាឱសថ​ចិន​ដែល​ត្រូវបានគេ​ប្រើ​ដើម្បី​ព្យាបាល​បញ្ហា​អសមត្ថភាព​ផ្លូវភេទ​របស់​បុរស។

ខ្ញីស្រស់​អាចជួយព្យាបាល​បញ្ហារាង​កាយចុះខ្សោយ
បុរសៗដែលមាន​រាងកាយចុះខ្សោយ​អាចប្រើឱសថ​ដូចខាងក្រោម៖

ជម្រើសទី ១
ប្រើខ្ញីស្រស់, លាងឲ្យ​បានស្អាត, ចិត​សំបកចេញ, រួចចម្រាញ់យក​ទឹកពីខ្ញីប្រហែល ២ស្លាប​ព្រាបាយ។ បន្ទាប់​មកយកវា​លាយជាមួយ​ទឹកឃ្មុំ។ បុរសៗ​ដែល​មានរាងកាយ​ចុះខ្សោយ, អសមត្ថភាពផ្លូវភេទ​អាចទទួលទានឲ្យ​បាន ៣ដង​ក្នុង ១ថ្ងៃ។ ការប្រើឱសថ​នេះបានទៀងទាត់​នឹងមានប្រសិទ្ធិភាព​ខ្លាំង​បំផុត។

វិធីទី ២៖ ប្រហិតត្រី​ចម្អិន​​ជាមួយខ្ញី
គ្រឿងផ្សំ៖ ប្រហិតត្រី ៣០ក្រាម, ខ្ញីមួយមើម, ផ្លែប៉ោមក្រហម។

វិធីធ្វើ៖ យកប្រហិតត្រី​ដាក់ត្រាំក្នុងទឹក រួចយក​កាំបិតហាន់​វាជារាងតូចៗ​ដូច​សរសៃមី។ ធាតុផ្សំ​ដែលនៅសល់​ដាក់​ដាំក្នុងទឹក, បន្ថយភ្លើង, ដាក់វា​ស្ងោររយៈ​ពេល ៣ម៉ោង ដើម្បី​ឲ្យ​វា​ផុយ។

អាហារនេះ​អាចជួយព្យាបាល​បញ្ហារាងកាយ​ចុះខ្សោយ, បញ្ហាត​ម្រងនោម, បញ្ហាឆាប់​ចេញទឹកកាម, រំលាយដុំ​គីសក្នុងតម្រងនោម​បុរស។ គួរតែ​ទទួលទាន​ជាប្រចាំ, ឲ្យ​បាន​ទៀង​ទាត់ នោះវា​នឹងកាន់​តែមាន​ប្រសិទ្ធិភាព​ឡើង។

កំណត់ចំណាំ​ក្នុង​ការប្រើប្រាស់​ខ្ញី
- អ្នកដែមាន​ជំងឺគ្រុនក្តៅ, បែក​ញើស​ច្រើន មិន​គួរ​ប្រើខ្ញីឡើយ។
- អ្នកដែលឧស្សាហ៏​ចេញឈាមតាម​ច្រមុះ, បត់ជើងតូច​ចេញឈាម, បញ្ហាឬស​ដូងបាត, ក្អកធ្លាក់​ឈាម, ឈាម​ធ្មេញ, អ្នកដែល​ត្រៀមនឹង​វះកាត់ ឬទើប​តែវះកាត់រួច ហាម​ប្រើខ្ញី​ជា​ដាច់ខាត។
- អ្នកមាន​ជំងឺបេះដូង, ទឹកនោមផ្អែម គួរតែ​កំណត់ក្នុង​ការប្រើប្រាស់​ខ្ញី៕




English:

Ginger is a powerful medicine to treat Male Sexual inability

Ginger spicy spice they need in everyday life. Besides ginger can help make food more flavorful ginger can also be used as drugs, his body weakened.

Ginger has a spicy and hot, and it's treatment of cough remedies, drop sputum, to facilitate the digestive system and help in improving blood circulation to walk comfortably. Ginger can use drugs, fresh ginger or dried ginger.

Why ginger can help treat the body to weaken?
Many compounds in ginger can help facilitate an artery, blood increase traffic, traffic facilitate tight blood. Ginger has been used as an aphrodisiac herb, helps treat a man's body weakened.

Not only is today ginger aphrodisiac drugs but since ancient foundation of Chinese medicine, ginger is used to treat male impotence.

Fresh ginger can help treat physical weakness
Men who are physically impaired can use the following remedies:

Option 1
Use fresh ginger, washed clean by the tire out, and ginger extract water from about 2 kitchen spoon. Then it is mixed with honey. Men who are physically weak, impotence can eat 3 times in 1 day. The use of this medicine on a regular basis would be the most effective.

Method 2: meatballs cooked with ginger

Ingredients: Fish meatball 30 grams, ginger tuber, red apples.

Method: Remove meatballs, fish, soak in water and took the knife Hans, it's shaped like small veins. Planting the remaining ingredients in the water, reducing the fire, put it boil for 3 hours to make it tender.

This food can help treat the body weakened, Articles kidney problems, premature ejaculation problems, dissolve kidney tumors in male. Should be consumed on a regular basis, on a regular basis, it will be more effective.

Note the use of ginger
- Those who have a fever, a lot of sweat should not use ginger.
- Industry Week nasal bleeding, urinating, bleeding, hemorrhoids, cough, bleeding, blood, teeth, ready to surgery or surgery and an absolute ban on using ginger.
- You have heart disease, diabetes should limit the use of ginger.

No comments :

Post a Comment