Powered by Blogger.

Saturday, July 18, 2015

សូ​ដា​នី​តា ៖ តារា​កាន់តែ​ល្បី​កាន់តែ​ស្ថិត​នៅក្នុង​គំនាប​មហាជន

No comments :
ភ្នំពេញ ៖ ជា​កា​ពិត​មួយ​រយៈពេល​ចុងក្រោយ​នេះ​ គេ​សង្កេត​ឃើញថា មាន​វត្តមាន​តារា​ស្រី​ល្បីឈ្មោះ​ជាច្រើន ​បាន​ទទួល​រង​នូវ​ព័ត៌មាន​មួយចំនួន ​មាន​ទាំង​រឿង​ល្អ​ និង​អាក្រក់ ​ពី​សំណាក់​មហាជន​ជុំវិញ​សកម្មភាព​ផ្សេងៗ​ តា​រយៈ​ការ​សម្តែង​ ក៏ដូចជា​ជីវិត​រស់នៅ​ឯកជន​ខាង​ក្រៅ។

ដោយ​មើលឃើញ​ពី​បញ្ហា​នេះ​កាន់តែ​បន្ត​កើតមានឡើង​ បន្តបន្ទាប់​លើ​តារា​ខ្មែរ​ទើប​ថ្មីៗ​នេះ​ធ្វើ​ឲ្យ​តារា​សម្តែង និង​ពិធី​ការិនី​កញ្ញា សូ​ដា នីតា បាន​ចេញ​មុខ​ទទូច​សុំ​ការយល់​ចិត្ត​ ពី​ទស្សនិកជន​យល់​ពី​អារម្មណ៍​របស់​នាង និង​អ្នក​សិល្បៈ​ដទៃ​ បើ​ឃើញ​អ្វី​ខុសឆ្គង​ សុំ​ធ្វើការ​រិះគន់​បែប​ស្ថាបនា​ កុំ​រិះគន់​បែប​ជាន់ពន្លិច។

នៅក្នុង​អត្ថន័យ​ខ្លឹមសារ​ដែល​ត្រូវ​បាន​កញ្ញា ​សូ​ដា​ នី​តា សរសេរ​បង្ហោះ​សាធារណៈ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ បាន​លើកឡើង​បង្ហាញ​ពី​អារម្មណ៍​ពិត​ថា ​មាន fan​ជាច្រើន​និយាយ​ថា​ បង​កើត​មក​តារា​សប្បាយ​ណាស់​មែន​ទេ​បង​? តែ​ខ្ញុំ​ថា ធម្មតា​ត្រូវ​រកស៊ី​ធ្វើការ​ដូច​គេ​ ដូច​ឯង​ខ្ញុំ​គិតថា ពួក​យើងខ្ញុំ​យ៉ាប់​ជាង​អ្នក​ធម្មតា​ទៅទៀត ត្រូវ​ធ្វើ​ការ​មិន​ស្គាល់​យប់​ថ្ងៃ ហើយ​យើងខ្ញុំ​ថិត​នៅក្នុង​ភ្នែក​មហា​ជន​ចង់​និយាយ​ចង់​ធ្វើ​អី​ចង់​ទៅណា​ចង់​យំ​ ចង់​សើច​ចង់​មាន​សង្សារ​ស្នេហា​បណ្តើរ​ទៅណា​ក៏​មិន​បាន​ពេលខ្លះ​យើងខ្ញុំ​មិន​ដែរ​ស្គាល់​ផង គេ​ស្អប់​គេ​មិន​ចូលចិត្ត គេ​និយាយ​ចេះ​និយាយ​ចុះ ។​ល​។

ពិធី​ការិនី​កញ្ញា សូ​ដា នី​តា​បាន​បន្ត​ថា ជា​ការ​ពិត​ណាស់​យើងខ្ញុំ​ជា​តារា​យល់​ពី​មហាជន តែ​គេ​វិញ​មិន​យល់ចិត្ត​តារា​ទេ ចេះតែ​និយាយ​ថា ឭក​ណាស់ ការ​ពិតទៅ​យើងខ្ញុំ​ជា​តារា​ទៅណា​មក​ណា​ពិត​គ្រែង​ចិត្ត​មហាជន​ណាស់​ហ៊ឺ​…..! ធ្វើជា​តារា​នេះ​ពិត​ជា​មាន​គំនាប​ណាស់​ ចំណែក​សារព័ត៌មាន​វិញ​ចាំតែ​សរសេរ​ទេ មិន​ខ្វល់​ថា ​ពិត​មិន​ពិត​ទេ​សរសេរ​ចាំ​បកស្រាយ​តាម​ក្រោយ បងប្អូន​យល់​ទេ នេះ​ហើយ​ជីវិត​តារា​ល្បី​ដូចជា​យើងខ្ញុំ។

តាម​ខ្លឹមសារ​បង្កប់ន័យ​ស្នើ​ឲ្យ​មហាជន​យល់​ពី​ទឹកចិត្ត​អ្នក​សិល្បៈ​ ដូចជា​រូប​នាង​ពី​សំណាក់​កញ្ញា​សូ​ដា​នី​តា​ពេលនេះ​គឺ​ចង់​បញ្ជាក់​ប្រាប់​ពី​អារម្មណ៍​ពិត​របស់​ខ្លួន​ធ្លាប់​រង​នូវ​ភាព​អយុត្តិធម៌​ ព្រម​ជាមួយ​ការ​ទាមទារ​ចង់បាន​សិទ្ធ​សេរីភាព​បែប​មនុស្ស​ធម្មតា​ ដែល​មិន​ចង់​ស្ថិត​នៅ​ក្នុង​គំនាប​ នៃ​ភ្នែក​ច្រមុះ​របស់​មហាជន​អ្នកគាំទ្រ៕

ប្រភព៖ kampucheathmey





English:

Anita: more and more popular in the mass pressure

The last few years saw the presence of many famous actresses have suffered some information good and bad from the crowds around the various activities through the performance, as well as private life outside.

Seeing this problem continues to occur gradually over recent Khmer actor and MC Miss Anita urged empathy from the audience to understand her feelings and other artists to see what evil, constructive criticism Do not criticize the skin.

Within the meaning of the content, which is September soda Anita posted publicly on the social network Facebook raised from personal fact that there are a lot of fan interest, born happy, right? I usually work such as business, I think we are worse than you usually do not know the night the day We are located in the eyes of the people want to say do not want to go anywhere you want to cry, to laugh like a romantic boyfriend gradually go sometimes we do not recognize they hate what they do not like it, they said..

MC Miss Anita said that, of course, we understand from the crowds, but not empathy kept said very hilly course, we are going to any scallops masses Whew ... ..! This really pressure while waiting media do not care that really is not true interpretation You understand and celebrities such as our lives.

In essence implies asked the masses to understand depression as her art by Miss Anita now is to prove tell their true feelings have suffered injustice, along with demands for human rights who do not want to be normal In the pressure of the eyes, the nose of a fan.

No comments :

Post a Comment