Powered by Blogger.

Friday, July 17, 2015

ស្វែង សុជាតា​ ក្រោយ​ពី​សល់​៧០០រៀល​ក្នុង​ខ្លួន

No comments :
ស្វែង សុជាតា ប្រាប់​ថា នាង​សល់​ប្រាក់​តែ​​៧០០​រៀល​ប៉ុណ្ណោះ ដែល​នាង​យល់​ថា​ជា​ចំនួន​​តិច​តួច​បំផុតសម្រាប់​ដំណើរ​ទៅ​ធ្វើ​សមាធិ​លើ​ ភ្នំ​គូលែន ក្រោយ​ត្រូវ​មិត្តភក្ដិ​ម្នាក់​បាន​បោក​ប្រាស់​នាង។


ស្ថានភាព​នោះ សុជាតិ អធិប្បាយ​ថា ពិបាក​ណាស់ និង​ថា​អ្វី​ដែល​នាង​បាន​ជួប​​​ហាក់​ដូចជា​លំបាក​ជាង​តួ​ស្រី​ដែល​នាង​​ ធ្លាប់​បាន​ធ្វើ​បាប​នៅ​ក្នុង​កុន​១០០ដង​ទៅ​ទៀត។​ “ពេល​នោះ​ កុំ​តែ​បាន​​ការ​សណ្តោស​របស់​លោក​ពូ​ម៉ូតូ​ឌុប​ម្នាក់​​បង​កាន់​តែ​ពិបាក។ គាត់​បាន​ជូន​បង​ទៅ​កន្លែង​ដែល​បង​​ចង់​ទៅ​ ហើយ​ក្រោយ​មកបង​បាន​ការ​ជួយ​អាសារ​ពី​​សំណាក់​លោកតា​អាចារ្យ យាយជី​ដែល​នៅ​លើ​ភ្នំ​នោះ​ទៀត” សុជាតិ បន្ថែម​។

តារា​សម្ដែង​ទឹក​ភ្នែក​រូប​នេះ បាន​ប្រើ​ជីវិត​ផ្សារ​ភ្ជាប់​ជាមួយ​ធម្មជាតិ និង​អាស្រ័យ​បាយ​ទឹកជាមួយ​តា​ជី យាយ​ជី។ សុជាតា ឲ្យ​ដឹង​ទៀត​ថា អស់​រយៈ​ជាង​កន្លះ​ឆ្នាំ​នៅ​លើ​ភ្នំ នាង​លែង​ប្រើ​ជីវិត​ជាមួយ​ប្រាក់​ទៀត​ហើយ​។

រំលឹក​រឿង​មុនឡើង​ទៅ​លើ​ភ្នំ សុជាតា បានជួប​រឿង​មិន​ល្អ​ជា​ច្រើន​រាប់​តាំង​ពី​រឿង​ឯកជន ស្នេហា និង​សុខ​ភាព។ បន្ទាប់​ពី​លែង​លះ​ស្វាមី​ និង​ជួប​ស្នេហ៍​ជាមួយ​មន្ត្រី​នៅ​ក្រសួង​មហា​ផ្ទៃ ហើយ​ក្រោយ​មក​បែក​គ្នា​វិញ។ នាង​ក៏​ត្រូវ​បាន​រក​ឃើញ​ថា មាន​ជំងឺ​ដុះ​សាច់​ក្នុង​ខួរ​ក្បាល​ធ្ងន់​ធ្ងរដែល​ត្រូវ​ចំណាយ​ប្រាក់​ច្រើន ​ព្យាបាល​ខណៈ​ការងារ​​ក៏​លែង​បាន​ចេញ​ធ្វើ។ មិន​ត្រឹម​ប៉ុណ្ណឹង ក៏​ត្រូវ​មិត្តភក្ដិ​ម្នាក់បោក​ប្រាស់ និង​ឈ្នានីស​ទៀត។

“អូន​អើយ​បង​បាន​ចាញ់​បោក​គេ​រហូត​ទាំង​បង​មិន​ដែល​គិត​សោះ​ថា​មាន​គេ​ ធ្វើ​ចឹង​ដាក់​បង​ ធ្លាប់​តែ​នៅ​ក្នុង​កុន​គេ​ដឹក​ឲ្យ​សម្តែង​ជា​របៀប​ពិស​ពុល​តែ​នេះ​បង​បាន​ ជួប​គ្រប់​សព្វបែប​យ៉ាង​ហើយ​មុន​នឹង​ចេញ​ដំណើរ​ទៅ​សមាធិ​ហ្នឹង​បង​នៅ​សល់​តែ ​៧០០រៀល​គត់​។

មិន​ត្រឹម​ប៉ុណ្ណឹង សុជាតា បន្ថែម​ថា ទោះ​ជា​បាន​បោក​ប្រាស់​ប្រាក់​នាង​ហើយ តែ​មិត្ត​ចិត្ត​អាក្រក់​របស់​នាង មិន​ត្រឹម​តែ​មិន​សង នៅ​តាម​ឈ្នានីស​នាង​មិន​ចេះ​ចប់​ទៀត។

“ខ្ញុំ​សុំ​មិន​បង្ហើប​ឈ្មោះ​ម្នាក់​នោះ ខ្ញុំ​មិន​ដឹង​គេ​ស្គាល់​លោក​យាយ​ជី​នោះ​តាម​វិធី​ណា​ទេ​ហើយ​បាន​សុំ​ពឹង​ លោក​យាយ​ជី​នោះ​មក​ធ្វើ​បាប​បង​ដោយ​សុំ​លេខ​ទូរសព្ទ​ខល​ទៅ​និយាយ​ជាមួយ​លោក​ តា​យាយជីថា​នឹង​មាន​ប៉ូលីស​ទៅ​តាម​ចាប់​ខ្លួន​បង​ព្រោះ​គេ​ថា​បង​ជា​មនុស្ស​ ដែល​មាន​ការ​ជួញ​ដូរ​គ្រឿង​ញៀន គេ​ឈ្នានីស​បង​​សព្វបែប​យ៉ាង”។ តារា​ស្រី​តួ​ឆ្នាស ថ្លែង។​


ក្រោយ​ពី​តស៊ូ​សមាធិ​នៅ​លើ​ភ្នំ​អស់​ពេល​ជាង កន្លះ​ឆ្នាំ ស្វែង សុជាតា បាន​ចុះ​មក​វិញ​ហើយ​ថ្មី​ៗ​នេះ។ ម្ចាស់​ពាន​អាណាចក្រ​តារា​រូប​នេះ ប្រាប់​ថាសព្វ​ថ្ងៃ​អ្វី​ដែលនាង​ត្រូវ​ធ្វើ គឺ​ខំ​តស៊ូ​ក្នុង​សិល្បៈ​ឡើង​វិញ ដើម្បី​​រកប្រាក់​​​​ចិញ្ចឹម​ខ្លួន និង​កូន​ ព្រម​ទាំង​​ព្យាយាម​​ធ្វើ​ចិត្ត​បុណ្យ​​កសាង​សន្សំ​កុសល​តែ​ប៉ុណ្ណោះ៕

ប្រភព Sabay News

English:

Find Socheata told that her only remaining 700 riel, which she understood as little meditation on the mountain Kulen is a friend had cheated her.
Comment situation that was very difficult and that what she seems more difficult than she had been mistreated In the movie 100 times. "It was not only the trailer, a motorcycle taxi uncle's harder . He has to go where you want to go, and later helped by Archbishop nuns grandfather on Mountain ".
Actress tears used to connect with nature and life depends drink with biological grandmother. Socheata said that for more than half a year in the mountains, she lives with obsolete.Memorial before going up to the mountains Socheata met a lot of good stories from private health and love. After divorce their husbands and lovers with officials at the Ministry of Interior, and later separated. She was also found that patients with brain tumors in serious treatment to be spending a lot of money while also working longer . It is also not only be friends deception and envy.
"I cheated, they never think that they dont put in cinema to reveal how poisonous venom met all kinds of meditation before going to go out perfectly There were only 700 riel only.
 
Not only Socheata, adding that, however, deception and bad friends, she not only did not pay envy Her timeless.


No comments :

Post a Comment