Powered by Blogger.

Friday, July 17, 2015

ការរួមភេទគឺជាឱសថ​ដ៏ល្អ​បំផុត​សម្រាប់សុខភាព

No comments :
ការ​រួម​ភេទមិន​ត្រឹម​តែធ្វើឲ្យ​ដៃគូរទាំងសងខាងមាន​អារម្មណ៍​រំជើប​រំជួល ឬជាការបន្តពូជប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចធ្វើឲ្យរាង​កាយមាន​សុខភាព​ថែមទៀត។ តាម​រយៈការសិក្សាមួយ​បាន​បង្ហាញ​ថា ភាគច្រើន​នៃស្ត្រីមិនដឹង​ពីអត្ថប្រយោជន៍​ និងអារម្មណ៍រីករាយ​ដែល​បាន​មក​ពី​ការរួមភេទនោះទេ។ ការ​រួម​ភេទបា​នទៀង​ទាត់​អាចជួយទាំងផ្លូវកាយ, ផ្លូវចិត្ត និងមាន​អារម្មណ៍​ស្រស់ថ្លា...។

ដោះស្រាយ​បញ្ហា​ស្ត្រេស
យោងតាម​គ្លីនិច​ផ្នែកផ្លូវភេទមួយបាន​បង្ហាញថា ការរួមភេទគឺជាថ្នាំដ៏ល្អបំផុត​សម្រាប់ការសង្គ្រោះ​ភាពតានតឹង។ ការរួមភេទ​បា​នបង្កើន​សមត្ថភាព​សម្រាប់ការបញ្ចេញ​អរម៉ូន​​បាន​ល្អ​ប្រសើរជាងមុន។ អំឡុងពេល​នៃការរួមភេទ អុកស៊ីតូស៊ីន (oxytocin), និង អ៊ីដ្រូភីន (endorphins) ត្រូវបាន​បញ្ចេញ​ និង​អរម៉ូន​ទាំងនេះជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍ល្អ​ប្រសើរ​ខាង​រាងកាយ និងបញ្ហាស្មារតី។

សម្រកទម្ងន់
ការសិក្សាបាន​បង្ហាញថា ការរួមភេទ​អាចកាត់បន្ថយ​ទម្ងន់របស់​អ្នក​បាន​រហូត​ដល់​ទៅ ពីរបីផោន, ជួយដុតកាឡូរី ៨៥ ទៅ ២៥០ ពេល​ដែលប្រតិបត្តិការម្តងៗ។ អត្ថប្រយោជន៍​ផ្សេងទៀត​​ក្នុងកំឡុងពេល​រួម​ភេទអាចជួយពង្រឹង​សាច់​ដុំ, ធ្វើឲ្យ​សសៃឈាម​បេះ​ដូងមាន​ភាព​ប្រសើរឡើង។ អ្នក​មិន​ត្រូវការ​គ្រប់គ្រងរបបអាហារ​របស់អ្នក ឬ​ធ្វើការហាត់ប្រាណ​ដើម្បី​ឲ្យចេញញើស​នោះឡើយ។

ជៀស​ផុតពីហានិភ័យនៃជំងឺផ្សេងៗ
កម្រិត​ប្រព័ន្ធភាពស៊ាំ​នៃរាងកាយ​ត្រូវបាន​គ្រប់គ្រង​ដោយ immunoglobulin A ដែលត្រូវបាន​បញ្ចេញ​គ្រប់គ្រាន់នៅពេល​រួមភេទ។ ការរួមភេទ​ក៏អាចជួយឲ្យអ្នកជៀសផុត​ពី​រោគ​ផ្តាសាយ​ផងដែរ។

គេង​លក់បាន​ស្កប់ស្កល់
ក្រោយ​ពេល​រួមភេទ​រួចនឹងធ្វើឲ្យអ្នក​មាន​អារម្មណ៍​ចង់គេង​ ហើយ​ការគេង​របស់អ្នក​នឹង​បាន​លក់​ស្កប់​ស្កល់​ជាងមុន។

ក្មងជាងវ័យ
លទ្ធផលនៃការសិក្សា និង​ការស្ទង់​មតិ​បាន​ឆ្លុះ​បញ្ចាំងថា មនុស្ស​ដែលមានការរួមភេទ​ញឹក​ញាប់​មើល​ទៅក្មេងជាងវ័យ។ ការរួម​ភេទទៀងទាត់​អាចជួយដល់សក់​, ស្បែក​ស្រស់​ថ្លារ, ភ្នែក​ភ្លឺច្បាស់ បើ​ទោះ​បីជាអ្នកមាន​វ័យចំណាស់ក៏ដោយ។ រឿង​នេះ​កើតឡើង​ដោយសារតែ​ការរួមភេទ ឬ​ការឈាន​ដល់​ចំណុច​កំពូលអាចជួយឲ្យ​អ្នក​ទទួលបាន​ថាមពល​តាមរយៈ​ អុកស៊ីតូស៊ីន (អុកស៊ីតូស៊ី)។

វា​ត្រូវបាន​គេ​បង្ហាញ​ផងដែរថា មនុស្សដែលរួមភេទចំនួន ៤ដង​ក្នុងមួយសប្តាហ៍​អាចកាត់បន្ថយការប្រឈម​មុខ​នឹង​ជំងឺសសៃឈាម​បេះដូង​តិច៕

ដោយ៖ មង្គលការ




English:

Sex is the best medicine for health

Sex not only make both partners feel unrest or reproduction, but it can also make the body more healthy. Through a study has shown that the majority of women do not know the benefits and pleasure from sex. Sex regularly can help both the physical, mental and feel fresh ...

Cope with stress
According to a sex clinic showed that sex is the best medicine for stress relief. Sex has increased capacity for the release of hormones better. During sex, oxytocin (oxytocin), and hydrocarbons (endorphins) are released and these hormones help you feel better physically and mentally.

Weight loss
Studies show that sex can reduce your weight up to a few pounds, to help burn 85 to 250 calories each. Another advantage during sex can help strengthen the muscles, heart, blood vessels improved. You do not need to manage your diet or exercise to sweat.

Avoid the risk of various diseases
The immune system of the body is controlled by immunoglobulin A, which is enough when having sex. Sex can also help you avoid the flu symptoms.

Sleep poorly
After sex, will make you feel like your sleep and sleep will be sweet.

Young adults
The results of the study and the survey reflected that people who have sex often look younger. Regular sex can help the hair, skin, bright, bright eyes, even if you have older. This happens because of sex or reach orgasm can help you get through energy oxytocin (oxytocin).

It has been shown that people who have sex 4 times a week can reduce the risk of heart artery.


No comments :

Post a Comment