Thursday, July 16, 2015
ស្ត្រីវ័យជាង ៣០ឆ្នាំម្នាក់ ស្រវឹងស្រាត្រូវ ក្រុមស្ទាវ ៣នាក់លួងលោម ទៅរំលោភ តែមិនបានសម្រេច
ប៉ោយប៉ែតៈ ស្ត្រីវ័យជាង៣០ឆ្នាំម្នាក់ ផឹកស្រវឹងក្នុងហាងមួយកន្លែងត្រូវក្រុមស្ទាវលួងលោមទៅដល់កន្លែងស្ងាត់ចាប់រំលោភ តែមិនសម្រេច ដោយសារតែស្ត្រីរួបនោះស្រែកឲ្យគេជួយ។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង២និង២៨នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចវាលស្មៅកាស៊ីណូផ្កាយ៥ ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សន្តិសុខកាស៊ីណូបានប្រាប់ថា ស្ត្រីរងគ្រោះមានឈ្មោះ ស.ល អាយុ៣៥ឆ្នាំ ។ មុនពេលកើតហេតុ ស្ត្រីរងគ្រោះម្នាក់ឯង និងឃើញក្រុមក្មេងស្ទាវមានគ្នា៣នាក់មិនស្គាល់អត្តសញ្ញាណជិះម៉ូតូម៉ាកឌ្រីម សង់១២៥ ពណ៍ខ្មៅមិនស្គាល់សេរី ពាក់ស្លាកលេខ សៀមរាប 1G.0856 បានធ្វើសកម្មភាពទៅលើនាងរងគ្រោះ គ្រានោះនាងរងគ្រោះបានប្រតាយប្រតប់មិនព្រម ដោយនាងរងគ្រោះបានរើបំរាស់របូតសំលៀកបំពាក់ ហើយពេលនោះនាងបានស្រែកឲ្យគេជួយ តែចៃដន្យបានឮដល់ក្រុមសន្តិសុខកាស៊ីណូយាមនៅក្បែរកន្លែងកើតហេតុ ក៏នាំគ្នាទៅជួយអន្តរាគមន៍ទាន់ពេលវេលា ។
ប្រភពបញ្ជាក់ថា ភ្លាមនោះដែរ ក្រុមក្មេងស្ទាវដែលបំរុងចាប់រំលោភនាងខាងលើបានមកប្រាប់ក្រុមសន្តិសុខថា នាងរងគ្រោះស្រវឹងស្រាចេះតែស្រែកឲ្យគេជួយ នេះជាលេសរបស់ក្រុមក្មេងស្ទាវដើម្បីឲ្យរួចពីការចោទប្រកាន់។
ប្រភពដដែលនិយាយថា ក្រោយពីកើតហេតុក្រុមសន្តិសុខបានព្យាយាមទំនាក់ទំនងសមត្ថកិច្ចឲ្យជួយចាត់ការរឿងរ៉ាវពាក់ព័ន្ធក្រុមក្មេងស្ទាវ៣នាក់ដែលប៉ុនប៉ងរំលោភនាងរងគ្រោះដែរ តែភាគីខាងស្រីរងគ្រោះសុំបញ្ចប់ត្រឹមសន្តិសុខបានហើយ មិនបានប្ដឹសមត្ថកិច្ចឡើយ ដោយមិនដឹងមូលហេតុអ្វីឬភាគីខាងស្រីខ្លាច?។ ចំណែកក្រុមក្មេងស្ទាវ៣នាក់ក្នុងហេតុការណ៍នោះដែរ បានជិះម៉ូតូរត់គេចខ្លួនបាត់៕
ផ្តល់សិទ្ធិដោយ៖ នគរវត្ត
English:
A 30-year-old woman drunk with 3 young comfort to rape still not decided
Poipet Photo 30-year-old woman drinking alcohol in a shop where young comfort to a quiet place raped not because women united shout for help. The incident occurred in 2 hours and 28 minutes past midnight into July 16, 2015 at the 5-star casino pastures Spean village 1 neighborhood Poipet Poipet, Banteay Meanchey.
Casino security told that the women victims names. 35 years old. Before the scene alone and vulnerable women Hippie 3 unidentified men riding a motorcycle brand Dream 125 free unknown black plates Reap 1G.0856 act on she suffers while she struggled, she suffers Usage moved malfunction clothes, and when she screamed for help but accidentally heard the security guard at the casino near the scene timely intervention.
The source confirmed that the team immediately reserve hippie who raped her top security told that she suffers drunk a cry for help, this is the excuse of the hippie to the accused.
The source said that after the incident security team tried to contact the relevant authorities to help managers story hippie 3 attempt she suffers abuse victims end security enforcement and Awareness for some unknown reason or fear?. The hippie 3 incident on a motorbike ran away.
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment