Powered by Blogger.

Tuesday, July 28, 2015

សង្សារតាមអ៊ីនធឺណែត ណាត់ជួបមុខផ្ទាល់ ខាងស្រីទន់ជង្គង់ និងធ្វើអត្តឃាត

No comments :
ចិន៖ នារីអាយុ២៣ឆ្នាំម្នាក់ បានព្យាយាមធ្វើអត្តឃាត បន្ទាប់ពីសង្សារ ដែលទាក់ទងគ្នា នៅលើបណ្តាញសង្គម អ៊ិនធឺណែត​ បានបង្ហាញមុខមាត់ពិត ខុសពីក្តីសុបិន្ត របស់នាង។
 
បើតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា នារីខូចចិត្តម្នាក់នោះ បានព្យាយាមធ្វើអត្តឃាត កាលពីយប់ថ្ងៃអង្គារ៍ ទី២១ កន្លងទៅនេះ នៅឯបន្ទប់ជាន់ទី៧ នៃសណ្ឋាគារ មួយកន្លែង ស្ថិតក្នុងក្រុង Mudanjiang ប្រទេសចិន។
 
ភ្លាមៗបន្ទាប់ពីប៉ូលិស បានទៅដល់កន្លែងកើតហេតុ នារីខូចចិត្ត បានរត់ទៅកាន់ យ៉នៃបន្ទប់សណ្ឋាគារ ដោយដាក់ជើងម្ខាង របស់នាងទៅខាងក្រៅ និងបានស្រែកខ្លាំងៗ ទៅកាន់បុរសជាសង្សារ តាមអ៊ិនធឺណែត របស់នាងថា៖ "អ្នកឯងបោកខ្ញុំ!"។
 
ក្រោយពីប៉ូលិស បានជួយសង្គ្រោះ ដោយយកនាង ចេញពីទីនោះ ប៉ូលិសបានបំបែក អ្នកទាំងពីរ ឲ្យនៅឆ្ងាយពីគ្នា និងព្យាយាម សម្របសម្រួល ផងដែរ តែនារីរូបនោះ ហាក់មិនបានស្តាប់ឡើយ។ នាងបានទាញយក ថ្នាំងងុយដេក មួយក្តាប់មកលេប រួចយកបំណែកកញ្ចក់ ដែលបែក មកអារ.កដៃ របស់នាងទៀត ទើបប៉ូលិស សម្រេចចិត្ត ហៅឡានពេទ្យ ដើម្បីជួយសង្គ្រោះនាង តែម្តង។
 


 
      English:
 
      China: 23-year-old woman tried to commit suicide after his girlfriend on the relevant Internet social networking Internet show looks quite different from her dream.
 
According to the news source, the heartbroken girl who attempted suicide Tuesday night, the last 21 at the 7th floor of a hotel room, a place in the Chinese city of Mudanjiang.
 
Soon after, police arrived at the scene heartbroken girl ran to the balcony of the hotel room with her leg out and shouted to the man's girlfriend on the Internet, she said: "You cheated me!".
 
After police rescued her from there, police separated the two to stay away from each other and also trying to coordinate that women seem not to listen. She had to take a handful of sleeping pills to swallow, and pieces of broken glass cutting. Her wrist, police decided to call an ambulance to rescue her.

No comments :

Post a Comment