Powered by Blogger.

Saturday, January 9, 2016

រថយន្តយីឌុប របស់ ឧកញ៉ា ថៃ ដឹកឈើប្រណីតក្រឡាប់ ខ្ទាតចេញពីឈើពេញផ្លូវ រដ្ឋបាលព្រៃឈើខេត្តក្រចះ សំងំមិនហ៊ានអើតទៅមើល ព្រោះដុល្លាញ៉ុកមាត់រួចហើយ

No comments :
 ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍បានអោយដឹងថា កាលពីម៉ោងប្រមាណ៨យប់ ថ្ងៃទី៣០ខែ ធ្នូឆ្នាំ២០១៥នេះ នៅចំណុចមុខវត្តស្រែត្រែង ភូមិក្បាលដំរីឃុំសណ្តាន

ស្រុកសំបូរខេត្តក្រចេះតាមផ្លូវជាតិលេខ៧ រថយន្តយីឌុបភ្លៅ៥ ដែលគេស្គាល់ ថា ជារបស់ លោក ឧកញ៉ា ថៃ មេឈ្មួញជួញឈើខុសច្បាប់ដុះស្លែ ប្រចាំភូមិភាគ ឥសាន្ត បានជួបហេតុការណ៍ គ្រោះ ថ្នាក់ក្រឡាប់ ខ្ទាតចេញឈើប្រណិតពេញផ្លូវ គ្មានសមត្ថកិច្ចជំនាញណាអើពើ ចុះទៅពិនិត្យនោះទេ។



សេចក្តីរាយការណ៍បានឲ្យដឹងបន្តថា នៅវេលាម៉ោងខាងលើ គេឃើញរថយន្តយី ឌុបភ្លៅ៥របស់ លោកឧកញ៉ា ថៃ មានមេការឈ្មោះធី បានក្រឡាប់ហើយក្អួតចេញ សុក្រុំជិត៥០ម៉ែត្រគីបបើទោះ បីជាគេមិនទាន់បានដឹងអំពីមូលហេតុ នៃគ្រោះថ្នាក់ នេះក៏ដោយចុះ ប៉ុន្តែគេដឹងថា រថយន្តដឹកឈើ ប្រណិតរបស់ លោកឧកញ៉ា ថៃ គឺ បើកចេញពី ច្រកតុងមិន សំដៅទៅស្រុកមេមត់ និងឆ្ពោះទៅ លក់នៅ ប្រទេស វៀតណាម ហើយឈើទាំងអស់នេះសង្ស័យសុទ្ធតែឈើខុសច្បាប់ ។

មន្ត្រីជំនាញមិនហ៊ានហើបមាត់ពីបញ្ហានេះទេព្រោះខ្លាចត្រូវមាត់លោកនាយខណ្ឌ រដ្ឋបាលព្រៃឈើ ដោយគ្រាន់តែបង្ហើបប្រាប់អ្នកកាសែតថា រថយន្តយីឌុបដឹកឈើ ខុសច្បាប់ខ្នាត យក្សក្រឡាប់នេះ គឺជារបស់ឧកញ៉ាថៃ មានមេការឈ្មោះធី បាន រត់ការបង់លុយឲ្យសមត្ថកិច្ចតាមដងផ្លូវអស់ហើយ ព្រមទាំងជាមួយ លោកនាយ ខណ្ឌ និងនាយផ្នែករដ្ឋបាលព្រៃឈើអស់ ហើយ។

មានការបញ្ជាក់ផងដែរថាបើទោះបីជារថយន្តយីឌុបដឹកឈើប្រណីតរបស់ឧកញ៉ា ថៃ មានមេការ ឈ្មោះធី បានក្រឡាប់ចាក់ឈើចោល ទៅមុខលែងរួចក៏គេមិនបាន ឃើញមន្ត្រីជំនាញ ឬសមត្ថកិច្ ចពាក់ព័ន្ធចុះទៅត្រួតពិនិត្យ ការដឹកជញ្ជូនឈើខុស ច្បាប់ឲ្យស្របតាមសេចក្តីណែនាំ របស់ថ្នាក់ លើនោះឡើយគឺទុកឲ្យឈ្មួញលើកនាំ ឈើទាំងនោះចេញទៅដល់គោលដៅដោយសុវត្ថិភាព ៕



ប៉ុន្តែផ្ទុយទៅវិញ ប្រជាពលរដ្ឋ ដឹកជានាឈើដឹកធ្យូងដឹកជ្រលុងម្រេច បន្តិចបន្តួច យកមកប្រើ ប្រាស់ជាលក្ខណះគ្រួសារ មន្ត្រីជំនាញ និងសមត្ថកិច្ចប្រចាំការ តាម ដងផ្លូវកាក់យក លុយ គ្មានត្រាប្រណីឡើយ៕

English:
Province: The report said that about 8 pm the night of December 30, 2015 at Wat Sre Treng village commune Elephant
Sambor district, Kratie province Road 7 Yi taxi car lap 5, known as the Thai tycoon's illegal traders Moamer Northeast Regional overturned accident destroyed Laminate any way without professional competence ignore visit.


The report further states that at the top saw the car Yi Dublin lap 5 his Duke Thailand is the main name Tim overturned and vomiting out placenta krom nearly 50 cubic meters, although they have yet to know about the cause of the accident, whatever, but they know that trucks Laminate's tycoon Thailand is out of port marathon not referring to Memut and forward sales in Vietnam and wood all these suspects are illegal.
Officials minhanhaeb mouth of the matter for fear of be oral Prime Forestry Administration, just told reporters that car Yi taxi carrying illegal giant overturned this is your Duke Thailand is the main name Tim ran to pay for competent streets homework as well as with Prime Khan and spent part Forestry Administration and.
There also confirmed that although the car Yi taxi carrying luxury tycoon Thailand is the main name Tim offended wood thrown forward, longer, and they did not see the officials or the cops involved down to control the transport of illegal timber to in accordance with the instructions of his superiors, but leaving traders raise export timber went to the goal safely.


Instead, people take wood, coal, propane Violin mild pepper used as a grim family, law enforcement officials and the streets coins no spare money.


No comments :

Post a Comment