Powered by Blogger.

Saturday, January 9, 2016

សម្តេចតេជោ​ ហ៊ុន សែន ​សម្រេចព្យួរ​ចោល​ការបង់ពន្ឋ​​លើការផ្ទេរមរតក

No comments :
សម្តេចតេជោ​ ហ៊ុន សែន ​សម្រេចព្យួរ​ចោល​ការបង់ពន្ឋ​​លើការផ្ទេរមរតក


ផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ​បានសរសេរបង្ហោះ​នៅ​ប៉ុន្មាននាទី​មុននេះ​មានខ្លឹមសារទំាងស្រុងថា "​យោងទៅលើស្មារតីនៃសន្និបាត​គណបក្សប្រជាជនលើកទី ៣៩​ អាណត្តិទី ៥ នៅថ្ងៃទី ១០ ​ មករា ឆ្នាំ ២០១៥​នេះ ​ក្នុងនាមជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង ​​ជានាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា ​សម្តេចតេជោ ហ៊ុន សែន​ បានប្រកាសព្យួរចោល​នូវការជាប់ពន្ធលើបន្ទុក​ក្នុងការផ្ទេរមរតកអចលន​ទ្រព្យ​ពីឪពុក​ម្តាយទៅកូន​ ពីជីដូនជីតាទៅអោយចៅ ​និងពីប្តី ​ទៅអោយប្រពន្ធ ​ឬពីប្រពន្ឋទៅអោយប្តី។

ការសម្រេចព្យួរច្បាប់នេះ​គឺដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋអោយ​ចំទិសដៅកុំអោយមានការព្រួយបារម្ភ ​និងកង្វល់ក្នុង​ការផ្ទេរអចលនទ្រព្យ​​ដែលជាកេរ្តិ៍មរតកពី​សមាជិកគ្រួសារម្នាក់​ទៅសមាជិកគ្រួសារម្នាក់ទៀត ​ដោយមិនចាំបាច់បង់​ប្រាក់ថ្លៃសេវាឡើយ។

សម្តេចតេជោ​ ហ៊ុន សែន ​បន្តស្តាប់ ​និងទទួលសំណូមពរពី​ប្រជាពលរដ្ឋទូទាំងប្រទេស​ ដើម្បីដោះស្រាយជូនបងប្អូន​ដើម្បីទទួលបាននូវសេវាសាធារណៈ​សមរម្យ និង​ផលប្រយោជន៍​ច្រើនថែមទៀត​ពីសង្គមជាតិ៕"


English:
Samdech Techo Hun Sen decided to suspend payment of tax on unceremoniouslyOfficial of Samdech Techo Hun Sen wrote Posted few minutes ago, meaning that it's all completely that "according to the spirit of the Convention People Party first 39 5th mandate on 10 January 2015, as president of the Cambodian People's Party and as Prime Minister of the Kingdom of Cambodia Samdech Techo Hun Sen announced the suspension on taxable property unceremoniously burden from parents to children to grandchildren and grandparents from the husband to the wife or the wife to the husband.Decision to suspend this law is to the destination address to citizens not to worry and concern, a heritage property transfer from one family member to another family member without having to pay fees.Samdech Techo Hun Sen continues to listen and get suggestions from people across the country to address to you to get a decent public services and social benefits more.

No comments :

Post a Comment