Thursday, January 14, 2016
មូលហេតុដែលធ្វើឲ្យមនុស្សស្រីគ្មានអារម្មណ៍រួមភេទ
អារម្មណ៏ទាំងផ្លូវកាយ និងផ្លូវចិត្តរបស់គូស្វាមីភរិយាជាច្រើននឹងឃ្លាតឆ្ងាយពីគ្នា នៅពេលពួកគេមិនបានរួមភេទឲ្យបានទៀងទាត់ ហើយបញ្ហាខ្សោយថាមពលផ្លូវភេទ អាចធ្វើឲ្យគូស្នេហ៏ប្រឈមនឹងភាពតានតឹង។ បុរសនឹងបដិសេធចំពោះការរួមភេទ ប្រសិនបើគូស្នេហ៏របស់គាត់គ្មានចំណង់ផ្លូវភេទជាមួយគាត់, ដោយមិនគិតដល់អារម្មណ៏ ដែលនាងស្រឡាញ់គាត់ឡើយ។ ខាងក្រោមនេះជាមូលហេតុធ្វើឲ្យមនុស្សស្រីខ្វះចំណង់តណ្ហាផ្លូវភេទ៖– ក្នុងករណីខ្លះ មនុស្សស្រីអាចជួបនឹងបញ្ហាបំរែបំរួលអរម៉ូនអាចប៉ះពាល់ដល់ថាមពលផ្លូវភេទ របស់នាង។ ប៉ុន្តែភាពក្នុងវ័យគ្រប់ការ និងរាំងរដូវជារឿងមួយសំខាន់ ដែលធ្វើឲ្យមានបំរែបំរួលអរម៉ូន, មនុស្សស្រីឧស្សាហ៏មានបំរែបំរួលអរម៉ូនណាស់ ក្នុងជីវិតរបស់នាង។ អរម៉ូនតេសតូស្តេរ៉ូន តែងតែមានទំនាក់ទំនងជាមួយនឹងថាមពលផ្លូវភេទបុរស ដែលមិនត្រឹមតែមានវត្តមាននៅក្នុងរាងកាយមនុស្សស្រីប៉ុណ្ណោះទេ តែវាក៏សំខាន់ចំពោះថាមពលផ្លូវភេទរបស់មនុស្សស្រីផងដែរ។
– បញ្ហាជំងឺ និងភាពឈឺចាប់ជាច្រើនអាចប៉ះពាល់ដល់ថាមពលផ្លូវភេទ។ ឧទាហរណ៏៖ អ្នកដែលមានជំងឺលើសឈាម, ធាត់ខ្លាំង, ជំងឺមហារីក, ជំងឺសរសៃឈាមបេះដូង និងជំងឺសរសៃប្រសាទ។ កង្វះលំហាត់ប្រាណនៅក្នុងជីវិតអាចប៉ះពាល់ដល់សុខភាព ហើយក៏អាចធ្វើឲ្យថាមពលផ្លូវភេទចុះអន់ខ្សោយផងដែរ។
– ប្រភេទថ្នាំជាច្រើនរួមទាំង ថ្នាំបំបាត់ភាពក្រៀមក្រំ និងថ្នាំបំបាត់ទុក្ខព្រួយអាចប៉ះពាល់ដល់ថាមពលផ្លូវភេទរបស់អ្នក។ ថ្នាំគ្រាប់ពន្យាកំណើតដែលជួយគ្រប់គ្រងកម្រិតអរម៉ូន នៅក្នុងរាងកាយរបស់អ្នកក៏អាចប៉ះពាល់ថាមពលផ្លូវភេទរបស់អ្នកដែរ។ ប្រសិនបើអ្នកប្រើថ្នាំណាមួយ ហើយធ្វើឲ្យថាមពលផ្លូវភេទរបស់អ្នកចុះអន់ខ្សោយ អ្នកគួរទៅពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិតអំពីបញ្ហានេះ។
– បញ្ហាផ្លូវចិត្តអាចប៉ះពាល់ដល់ថាមពលផ្លូវភេទ។ ឧទាហរណ៏៖ ភាពតានតឹង ដែលមិនអាចធ្វើឲ្យសកម្មភាពសប្បាយរីករាយឡើងបាន រួមទាំងការរួមភេទ។ ថ្នាំ និងជាតិស្រវឹងអាចជួយពង្រឹងអារម្មណ៏របស់មនុស្ស តែអាចធ្វើឲ្យមនុស្សបាត់បង់ថាមពលផ្លូវភេទ។ បញ្ហាទុក្ខព្រួយ ឬភាពភ័យខ្លាច សូម្បីតែបញ្ហាលែងឃ្លានបាយក៏អាចប៉ះពាល់ដល់ថាមពលផ្លូវភេទរបស់ មនុស្សស្រីដែរ។
– លើសពីនេះទៀត ភាពអស់កម្លាំង និងមានសម្ពាធលើទំនួលខុសត្រូវខ្លាំងពេកអាចធ្វើឲ្យថាមពលផ្លូវភេទរបស់មនុស្សស្រីចុះអន់ខ្សោយ៕
English:
Feel both physical and psychological, many couples are away from each other when they do not have sex regularly and weak sexual energy can cause problems Delaware faces tensions. Men will say no to sex if his lover have sex with him, regardless of the feeling that she loves him. Here are the reasons why women lack sexual lusts:
- In some cases, women may face problems variation hormones may affect her sexual energy. But in puberty and menopause is a significant variation hormones, women Industry variation hormones in her life. NATO hormone cholesterol often associated with male sexual energy, which is not only present in the human body but it's also important for a person's sexual energy.- Many problems and painful disease can affect sexual energy. Example: People with high blood pressure, obesity, cancer, cardiovascular disease and nerve disease. Lack of exercise in life can affect health and can cause sexual energy is poor as well.- Many types of drugs, including medications for depression and antidepressants can affect your sexual energy. Birth control pill that helps control the level of hormones in your body can also affect your sexual energy. If you use any drugs and make your sexual energy is poor, you should discuss with your doctor about this.- Psychological problems can affect sexual energy. For example: the tension that can not make fun activities, including sex. Drugs and alcohol can help strengthen people's emotions can make people lose their sexual energy. Grief or fear even longer hungry can also affect a woman's sexual energy.- In addition to the fatigue and pressure on too much responsibility can make a person's sexual energy is poor.
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment