Powered by Blogger.

Wednesday, January 27, 2016

ក្តៅៗ៖ ម៉ៅ ហាជី ទម្លាយ​លិខិត​សុំ​មើល​កុងត្រាដែល​ផ្ញើ​ទៅ​ហង្សមាស តែ​អត់​ទាន់​មាន​ការ​ឆ្លើយ​តប (មានវីឌីអូ)

No comments :
រូបភាពលិខិតស្នាម៖ ផ្ដល់ឲ្យដោយ ម៉ៅ ហាជី
តារា​ចម្រៀង​ថ្មី ម៉ៅ ហាជី បាន​បង្ហាញ​លិខិត​ស្នើ​សុំ​មើល​កុងត្រា​របស់​ខ្លួន​ជាមួយ​ហង្សមាស​ដល់ Sabay ហើយ​លោក​បាន​បញ្ជាក់​ជំហរ​ថា​ លោក​​ពិតជា​ចង់​បាន​ដំណោះស្រាយ​ជាមួយ​ភាគី​ម្ខាង​ទៀត ទើប​សម្រេច​ដាក់​លិខិត​ស្នើ​ម្ដង​ជា​ពីរ​ដង។

“បន្ទាប់ពី​មាន​សារព័ត៌មាន​ជាច្រើន​ ចុះផ្សាយ​ពី​រឿង​ដែល​ខ្ញុំ​និយាយ​កាលពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​កម្មវិធី “​រាត្រី​កម្សាន្ត​” រួច​មក ខ្ញុំ​នៅ​តែ​ឃើញ​មាន​គេ​និយាយ​ថា​ឲ្យ​ខ្ញុំ​ ថា​មិន​ព្រម​ចូល​ខ្លួន​ទៅ​ដោះស្រាយ​បញ្ហា​ជាមួយ​ខាង​ហង្សមាស។ តែ​ខ្ញុំ​ធ្លាប់​បាន​សរសេរ​លិខិត​ផ្ញើ​ទៅ​​ភាគី​ម្ខាង​ទៀត​ពីរ​ដង​រួច​មក​ហើយ ​តែ​គ្មាន​ឃើញ​ការ​ឆ្លើយតប។”បុរស​សម្បុរ​ស្រអែម​ខាង​លើ​បាន​បន្ត​ទៀត​ថា​ លោក​បាន​បញ្ចូន​​​លិខិត​ស្នាម​​ទៅ ហើយ​ខាង​ហង្សមាស​ក៏​បាន​ទទួល ដោយ​មាន​​​អ្នក​ស៊ីញេ​​ទទួល​ត្រឹម​ត្រូវ​ទៀត ដែល​លិខិត​របស់​លោក​នោះ ក៏​មាន​មេធាវី​ត្រឹមត្រូវ​ដែរ ដើម្បី​សុំ​ពិនិត្យ​មើល​ក្រដាស​កុងត្រា​ តែ​លោក​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយតប​នៅ​ឡើយ​​ទេ ។ តាម​កាល​ប​រិច្ឆេទ​មាន​នៅ​ក្នុង​លិខិត​ដែល​អ្នក​ខេត្ត​បាត់ដំបង​នេះ​បង្ហាញ​ មាន​ចំនួន​ពីរ​លើក​ដែល​លិខិត​របស់​លោក​ត្រូវ​បាន​បញ្ជូន និង​ទទួល គឺ​នៅ​ថ្ងៃ ១៧ ខែ​ធ្នូ ឆ្នាំ ២០១៥ មួយ​លើក និង​ថ្ងៃ​ទី ២៨ ខែ ឆ្នាំ​ដដែល​មួយ​លើក​ទៀត។


ម៉ៅ ហាជី បាន​បន្ត​ទៀត​ថា​ “ខ្ញុំ​ចង់​សំណូមពរ​អោយ​ហង្សមាស​គាត់​ព្រម​ឲ្យ​កុងត្រា​ហ្នឹង​មក​ឲ្យ​ខ្ញុំ​បាន​មើល និង​សិក្សា​ផង​ ព្រោះ​សុំ​គាត់ ២ ដង​ហើយ​ តែ​គាត់​មិន​ព្រម​ឆ្លើយតប។ អាច​ដោះស្រាយ​បាន​ ឬ​មិន​បាន​លុះត្រាតែ​បាន​កុងត្រា​មក​មើល​សិន។ សម្រាប់​ទស្សនិកជន ​ពួក​គាត់​មិន​បាន​គិត​ដូចនោះ​ទេ​ គាត់​ថា​ខ្ញុំ​មាន​បញ្ហា​ហើយ​មិន​ចូល​ដោះស្រាយ។”
ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​មន្ត្រី​ថ្នាក់​ខ្ពស់​មួយ​រូប​របស់​ហង្សមាស លោក  អ៊ិន ទីតូ សុំ​មិន​អធិប្បាយ ដោយ​បាន​ប្រាប់​យ៉ាង​ខ្លី​ថា ​លោក​មិន​បាន​ដឹង​ពី​បញ្ហា​នេះ​ទេ ហើយ​បាន​​បង្វែរ​ឲ្យ​ទៅ​សួរ​លោក មាស រិទ្ធី អគ្គនាយករង​របស់​ស្ថានីយ​ទូរទស្សន៍​ហង្សមាស​វិញ។ យ៉ាង​ណា​ក៏​ដោយ ជួប​ជាមួយ Sabay នា​ព្រឹក​នេះ លោក  មាស រិទ្ធី ប្រាប់​ថា លោក​ក៏​មិន​បាន​ដឹង​រឿង​នេះ​ដែរ។ លោក រិទ្ធី បញ្ជាក់​ទៀត​ថា លោក​ទទួល​បន្ទុកខាង​ទូរទស្សន៍ ហើយ​កន្លង​មក​ អត់​ឃើញ ហាជី ផ្ញើ​លិខិត​នោះ​មក​ខាង​ទូរទស្សន៍​ទេ៕









Summer: Mao Chi broke contract letter sent to Hang gold, but he did not yet have a response (with video)

Image permit: given by Mao Chi
Mao Chi singer presented a letter requesting its contract with the Hang Meas Sabay and he confirmed that he really wanted to position settlement with the other party and then decided to put the letter once, twice.

"After a lot of press reports about what I said last Saturday at the" Evening entertainment "and I still see It has been said that I refuse to deal with Hang Meas. I once wrote a letter sent to the other side a couple of times already, and still no response. "Tanned man above went on to say that he has sent paperwork to the Hang gold received by sign By letter, including lawyer's right to ask for paper check signed but not yet received a reply yet. The last date in the letter that province this show twice that his letter was sent and On 17 December 2015, and on 28 the same year.
2nd Letter
Mao Chi said, "I want to request the Hang gold contract he agreed to it, I watched and studied, because he asked 2 times already, but he refused to respond. Can be solved or not, unless the contract. For the audience, they do not think like him that I have, and does not solve the problem. "
In this connection, a high-level officer of the Hang gold Mr. Tito declined to comment briefly told that he was not aware of the issue and referred to gold Rithy, deputy director of the TV station Hang Meas. However, met this morning with Sabay gold Rithy said he also did not know the story, too. Rithy confirmed that he was in charge of the television and not see past Kyi sent a letter to television.


No comments :

Post a Comment