Powered by Blogger.

Wednesday, January 27, 2016

ឆាយ វីរៈ​យុទ្ធ របូត​វត្តមាន​ពី​តន្ត្រី​មនុស្ស​ធម៌​នៅ​ស្តាត​ទាំង​អាម៉ាស់

No comments :
ភ្នំពេញ: ទន្ទឹម​នឹង​សម្រែក​ខ្លាំងៗ​ថា «ជយោ! កម្ពុជា​ៗ ​បំបែក​ប្រវត្តិ​សាស្រ្ត​បាល់​ទាត់​បាន​ហើយ ឈ្នះ​ក្រុម​ជើង​ខ្លាំង​កម្រិត​កំពូល​របស់​ថៃ!» ពី​អ្នក​គាំទ្រ​បាល់​ទាត់​ខ្មែរ​ជាង​កន្លះ​សែន​នាក់ ក៏​មាន​ការ​ងឿង​ឆ្ងល់​នឹង​តារា​ចម្រៀង​យុវវ័យ ឆាយ វីរៈ​យុទ្ធ ដែល​អវត្ត​មាន​ពី​ឆាក​តន្ត្រី​មនុស្ស​ធម៌​គាំទ្រ​បាល់​ទាត់​ រក​ថវិកា​ជួយ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ខណៈ​លើ​ផ្ទាំង​ផ្សព្វ​ផ្សាយ​មុន​នោះ​ឃើញ​រូបភាព​របស់​លោក​ផុស​ឡើង​ធំ​ជាង​កំពូល​តារា​ចម្រៀង​ល្បី មាស សុខសោភា ទៅ​ទៀត។

លើ​ផ្ទាំង​ផ្សព្វផ្សាយ​មុន​ព្រឹត្តិការណ៍​មក​ដល់ ជា​មួយ​ការ​ប្រកាស​ថា ទស្សនា​ការ​ប្រគំ​តន្ត្រី និង​ការ​ឈ្នះ​រង្វាន់​ធំ ​ក៏​មាន​បង្ហាញ​ពី​វត្តមាន​ចូល​រួម​ពី​តារា​ចម្រៀង​ប្រុស​ស្រី​មក​ពី​ប្រទេស​ថៃ រួម​ទាំង​ការ​បង្ហាញ​វង់​ភ័ក្ត្រ​ពី​កំពូល​តារា​ចម្រៀង​ខ្មែរ​ល្បី​បី​ដួង​ច្បាស់​ៗ​ក្រឡែត។

ក្រៅ​ពី​កញ្ញា មាស សុខសោភា ​ដែល​មាន​រូប​ភាព​ធំ​ និង​លោក​ ខេម ក៏​មាន​រូប​ភាព​តូច​ស្មើ​នឹង​តារា​ចម្រៀង​មក​ពី​ប្រទេស​ថៃ​ដែរ នោះ ​មាន​តែ​រូបភាព​តារា​ចម្រៀង​មក​ពី​ផលិតកម្ម​សាន់ដេ លោក ឆាយ វីរៈ​យុទ្ធ​ ដែល​ត្រូវ​រចនា​ឡើង​ធំ​ជាង​គេ​។ ប៉ុន្តែ​ការ​ងឿង​ឆ្ងល់​របស់​មហាជន​បាន​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង​ ដោយ​​រូប​​តារា​ចម្រៀង​​ ឆាយ វីរៈ​យុទ្ធ​ ត្រូវ​បាន​គេ​​ដក​ចេញ​ពី​ប៉ាណូ​ផ្សព្វផ្សាយ​ ហើយ​ក៏​មិន​មាន​វត្តមាន​លោក​លើ​ឆាក​តន្ត្រី​នោះ​ដែរ​។

យ៉ាង​ណា​ការ​បាត់​រូប​តារា​ចម្រៀង ឆាយ វីរៈ​យុទ្ធ​ ពី​ប៉ាណូ និង​មិន​មាន​វត្ត​មាន​ឡើង​ច្រៀង​នោះ ត្រូវ​បាន​ក្រុម​ការ​ងារ​គ្រប់​គ្រង​តន្ត្រី​មនុស្ស​ធម៌​ មកពី​ទូរទស្សន៍​ភីអិនអិន​បង្ហើប​ថា នោះ​មក​ពី​កត្តា​២​យ៉ាង។ ទី​មួយ​តារា​ចម្រៀង​រូប​នេះ ​ទាម​ទារ​តម្លៃ​ខ្លួន​ខ្ពស់​ស្មើ​ខនសឺត​ធម្មតា ទោះ​ជា​កម្ម​វិធី​នេះ​ច្រៀង​ដើម្បី​សប្បុរស​ធម៌​ជួយ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ក៏​ដោយ​ទាម​ទារ​ថ្លៃ​២​ពាន់​ដុល្លារ តែ​ពេល​ចរចា​ចុះ​មក​នៅ​១៥០០​ដុល្លារ បែប​ជា​មាន​ជំងឺ​តួ​ឯក​ទៀត ​ទាល់​តែ​ដាក់​រូប​គេ​ធំ​ជាង​គេ​ ទើប​បាន​ព្រម​។ ឃើញ​បែប​នេះ​អ្នក​រៀបចំ​កម្មវិធី​ក៏​សម្រេច​ដក​ចេញ​តែ​ម្តង​ទៅ។

ឆ្លើយ​តប​នឹង​ការ​ដក​រូប​ភាព​របស់​តារា​ចម្រៀង ឆាយ​ វីរៈ​យុទ្ធ​ ពី​ផ្ទាំង​ប៉ាណូ​ទំហំ​១៥​ម៉ែត្រ​គុណ​នឹង​១០​ម៉ែត្រ​នេះ ក៏​មាន​សំណេរ​បរិយាយ​រិះគន់​ថា៖​​ «ឆាយ​ វីរៈ​យុទ្ធ​ មាន​ភាព​អាត្មា​និយម​ មាន​ជំងឺ​តួឯក​ខ្លាំង​ណាស់​។ បើ​យើង​មើល​រូប​ភាព​នេះ​ រូប​លោក​ ឆាយ​ វីរៈ​យុទ្ធ​ គឺ​មាន​ទំហំ​ធំ​ជាង​រូប​កំពូល​តារា​ចម្រៀង​ មាស​ សុខសោភា ​និង​តារា​ចម្រៀង​កំពុង​ពេញ​និយម​នៅ​ក្នុង​ស្រទាប់​យុវ​វ័យ​ លោក​ ខេម​ ទៅ​ទៀត​។ រូប​ ឆាយ វីរៈ​យុទ្ធ​ ​ធំ​ជាង​រូប​តារា​កិត្តិយស​ថៃ​ដល់​ទៅ ​៣​ដង​ឯណោះ ​ប៉ុន្តែ​លោក​ ឆាយ​ វីរៈ​យុទ្ធ​ នៅ​តែ​ទាម​ទារ​ឲ្យ​​រូប​ខ្លួន​ ធំ​ជាង​នេះ​ទៅ​ទៀត​ នេះ​ពិត​ជា​អាត្មា​និយម​ និង​ជំងឺ​តួឯ​ក​ខ្លាំង​ណាស់​»។

ម្សិលមិញ ​ភ្នំពេញ ប៉ុស្តិ៍​ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​តារា​ចម្រៀង​យុវវ័យ លោក ឆាយ វីរៈយុទ្ធ​បាន​ទេ ខណៈ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់​ទង​បាន​៕
Source: camnews.org


Chay hero strategic humanitarian conceded the presence of music in prostate shame

: Along with loud cries' Hosanna! Separate history and win football's top level heavyweights Thailand! Khmer football fan than half thousands of people are also wondering young singer strategic distant hero absence from the music scene humanitarian budget support football Kantha Bopha Children's Hospital while on the media before seeing his picture emerged bigger than the top of the famous singer Meas Sophea.

On the media before the event with the announcement that the concert and a grand prize winner also reveals the presence including male and female singers from Thailand, including the orchestra before the three top Khmer singer famous penny DK.

Besides Meas Sok Sophea big picture and Mr Cameron also has a small picture equivalent to singers from Thailand singer from San production far hero strategy was designed largest. But the wonder of a great crowd erupted singer distant hero strategy was excluded from advertising billboards, and also do not have a presence on the music scene.

However the singer distant hero campaign billboards and did not present singing was team manager Music TV from humanitarian Plc CNN revealed that 2 factors. A singer demanding higher its value equal to a normal concert, however, the program singing to help the charity hospital Kantha Bopha, demanding $ 2 billion, but negotiated down to $ 1,500 a role at all he largest. Organizers decided to withdraw again.

Respond to the withdrawal of the singer strategic distant hero from billboards the size of 15 meters by 10 meters Description writings critics: far hero strategic selfishness very ill protagonist. If we look at this picture far hero fight is bigger than the top singer Meas Sophea and singer Layers are popular in youth Cam. Far larger strategic hero Thai star honored to 3 times, but Mr. Hero still demanding strategy its bigger than the other really selfish and character very much.

Post could not be reached yesterday for comment from the young singer strategic Chhay hero as his phone could not be reached for comment.

No comments :

Post a Comment