Powered by Blogger.

Tuesday, September 1, 2015

ទម្រង់​មុខ​អក្សរ​V​ពេញនិយម​នៅ​អាស៊ី​

No comments :
​រាល់ដង​ពេលដែល​យើង​សម្លឹង​មើលទៅ​រូបថត​តារា​កូរ៉េ​ដ៏​ស្រស់ស្អាត​នោះ យើង​សង្កេតឃើញថា ផ្ទៃមុខ​របស់​ពួកគេ​សុទ្ធសឹង​តែមាន​ទម្រង់ ប្រហាក់ប្រហែលគ្នា​។​
​ថ្មីៗ​នេះ​ក្នុង​ការប្រកួត​បវរកញ្ញា​ប្រទេស ​កូរ៉េខាងត្បូង ពេលដែល​គេ​ដាក់​រូបថត​បេ​ក្ខ​នារី​ទាំង​២០​នាក់​នោះ​តម្រៀប​គ្នា គេ​សង្កេតឃើញថា​ទម្រង់​មុខ​របស់​ពួកនាង​ស្រដៀង​គ្នា​ណាស់​ពោល​គឺជា​ប្រភេទ​ ផ្ទៃមុខ​ទម្រង់​អក្សរ V​។ ប៉ុន្តែ​នេះ​មិន​បានន័យថា​ស្ត្រី​ជនជាតិ​អាស៊ី​សុទ្ធតែ​កើត​ឡើងមក​មាន​ ទម្រង់​មុខ​ដូចគ្នា​នោះទេ​។ ខណៈដែល​ប្រទេស​កូរ៉េខាងត្បូង​ឈរ​នៅ​លេខ​រៀង​ទី​១​ខាង​សម្បូរ​នារី​ធ្វើ​ ការកែ​សម្ផស្ស​ច្រើនជាងគេ​ក្នុង​លោក​នោះ អ្នកជំនាញ​បាន​សន្និដ្ឋានថា សម្រស់​បវរកញ្ញា​កូរ៉េ​ទាំងនោះ​កើតចេញពី​ការច្នៃប្រឌិត​របស់​វេជ្ជបណ្ឌិត ឯកទេស​វះកាត់​កែ​សម្ផស្ស ដើម្បី​ទទួលបាន​ផ្ទៃមុខ​មួយ​ដែល​កំពុង​ពេញនិយម​គឺ ទម្រង់​អក្សរ​V​នេះឯង​។ ដើម្បី​ឈានចូល​ទៅដល់​ការស្វែងយល់​អំពី​ថា តើ​ធ្វើយ៉ាងណា​ដើម្បី​ទទួលបាន​ផ្ទៃមុខ​អក្សរ V យើង​គួរស្វែងយល់​អំពី​ភាពខុសគ្នា​រវាង​ផ្ទៃមុខ និង​ទម្រង់​មុខ​របស់​ជនជាតិ​អាស៊ី និង​អឺរ៉ុប​ជាមុនសិន​។​
 ភាពខុសគ្នា​រវាង​ទម្រង់​មុខ​ស្ត្រី​អាស៊ី និង​អឺរ៉ុប​
​ស្ត្រី​ជនជាតិ​អាស៊ី និង​អឺរ៉ុប​ក្រៅ​អំពី​ពណ៌​សម្បុរ​ដែលមាន​ភាពខុស​គ្នា​ទម្រង់​ផ្ទៃមុខ កោសិកា​ខ្លាញ់​នៅក្រោម​ស្បែក និង​រចនា​សម្ពន្ធ​ស្បែក​ក៏​មិន​ដូចគ្នា​ដែរ​។​សូម្បីតែ​នៅក្នុង​ចំណោម​ ជនជាតិ​អាស៊ី​ដូចគ្នា ក៏​យើង​ឃើញថា ផ្ទៃមុខ​ក៏​ខុសគ្នា​ដែរ ដូចជា ប្រទេស​ជប៉ុន ដែល​ប្រជាជនមាន​ទម្រង់​មុខ​វែង​ថ្ពាល់​ធំ ចំណែកឯ​ជនជាតិ​ចិន​មាន​ទម្រង់​មុខ​តូច​ជាដើម​។ ដោយឡែក​ចំពោះ​ឆ្អឹង​ផ្ទៃមុខ​របស់​ជនជាតិ​អាស៊ី យើង​សង្កេតឃើញថា ឆ្អឹង​ថ្ពាល់​របស់គាត់​មាន​ទំហំ​ធំ​ចេញមកក្រៅ​បើ​ធៀប​ជាមួយនឹង​ឆ្អឹង​ថ្ពាល់ ​របស់​ជនជាតិ​អឺរ៉ុប ដែលមាន​សភាព​តូច​នឹង​លយ​មក​មុខ​។ រីឯ​ផ្ទៃមុខ​ជនជាតិ​អឺរ៉ុប​យើង​សង្កេតឃើញថា​មាន​ប្រវែង​វែង និង​ចង្កា​ស្រួច​ផ្ទុយ​អំពី​ជនជាតិ​អាស៊ី​ដែលមាន​មុខ​ខ្លី​សំប៉ែត​និង ឆ្អឹងថ្គាម​ធំ​ជាដើម​។ នៅ​ផ្នែក​ច្រមុះ​ភាពខុសគ្នា​ដ៏​សំខាន់​មួយ​គឺ​ជនជាតិ​អាស៊ី​មាន​ច្រមុះ ពុំ​សូវ​មាន​ក្តោង ស្លាប​ច្រមុះ​ធំ​និង​ចុង​ច្រមុះ​រីក​ខុស​អំពី​ជនជាតិ​អឺរ៉ុប​ដែលមាន ឆ្អឹងច្រមុះ​ខ្ពស់​ស្រួច​ចុង​។​
​ឆ្អឹងថ្គាម ធំ​របស់​ជនជាតិ​អាស៊ី​គឺជា​បញ្ហា​មួយ​ដ៏​សំខាន់ និង​ពិបាក​កែ​ដើម្បី​ទទួលបាន​មុខ​អក្សរ​V​។ ការកើនឡើង​នូវ​ការនិយម​ផ្ទៃមុខ​អក្សរ​V​នេះ​បានធ្វើ​ឲ្យ​ស្ត្រី​ជនជាតិ​ អាស៊ី​យើង​មួយចំនួន​ព្យាយាម​ស្វែងរក​នូវ​វិធីសាស្ត្រ​ទាំងឡាយណា​ដើម្បី កែកុន​ផ្ទៃមុខ​តាមរយៈ​ការវះកាត់ និង​មិន​វះកាត់ ការប្រើប្រាស់ សារធាតុ​បំពេញ​(Filler) ឬក៏​ប្រើប្រាស់​ប្រភេទ​បូ​ថក់ (Botox) ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ផ្ទៃមុខ​ផ្នែក​ចង្កា និង​ថ្គាម​ជាដើម​។​
​វិធីសាស្ត្រ​ធ្វើ​ទម្រង់​មុខ​អក្សរ​V
​ដូច្នេះ​ជាគោលការណ៍​ដើម្បី​ទទួលបាន​ផ្ទៃមុខ​វែង​ដូច​អក្សរ​V នោះ​គឺ​ចាំបាច់​ណាស់​ដែល​ស្ត្រី​ជនជាតិ​អាស៊ី​ធ្វើការ​កែប្រែ​នៅលើ​ផ្នែក ថ្គាម​របស់ខ្លួន និង​បង្កើន​នូវ​ទំហំ​ចង្កា​ជាដើម​។​ ​សព្វថ្ងៃ​តាមរយៈ​ការរីកចម្រើន​នៃ​ការស្រាវជ្រាវ​អំពី​ការថែរក្សា​សម្ផស្ស​ បាន​រក ឃើញ នូវ​វិធីសាស្ត្រ​ជាច្រើន​ដើម្បី​បំពេញ​បំណង​នៃ​តម្រូវការ​ទាំងនេះ​។ វិធីសាស្ត្រ​ទាំងនោះ​អាចជា​វិធីសាស្ត្រ​ដែល​ចាំបាច់​ទទួល​ការវះកាត់ ឬក៏​ជា​វិធីសាស្ត្រ​មិន​វះកាត់​។​
​ការព្យាបាល​បញ្ហា​ថ្គាម​ធំ​
​ការ​ដែលមាន​ថ្គាម​ធំ ឬ​ដែល​ភាសា​សាមញ្ញ​ហៅថា​ថ្គាមខ្លា​ជា​កង្វល់​មួយ​នៅលើ​ស្ត្រី​មួយចំនួន​។ ថ្គាមខ្លា​បង្ក​ឲ្យ ផ្ទៃមុខ​របស់​យើង​មាន​លក្ខណៈ​សំប៉ែត និង​ខ្លី​យ៉ាងខ្លាំង​។ វា​អាច​បណ្តាលមកពី​កត្តា​ពីរ​យ៉ាង​ដែល​ក្នុងនោះ​ទីមួយ​គឺ​ទាក់ទង​ជាមួយ ទម្រង់​ទ្រង់ទ្រាយ​ឆ្អឹងថ្គាម​របស់​យើង​ផ្ទាល់​តែម្តង និង​ទី​ពីរ​មាន​ទំនាក់ទំនង​ដោយផ្ទាល់​ជាមួយនឹង​ទំហំ​សាច់ដុំ​ដែល​យើង ប្រើប្រាស់​សម្រាប់​ទទួលទាន​ចំណីអាហារ​។​
 តាំងពីដើម​មក​ការព្យាបាល ថ្គាមខ្លា​ទាំងនេះ​គឺ​អាស្រ័យទៅលើ​ការវះកាត់​យកចេញ​នូវ​ទ្រនុង​ឆ្អឹង គល់ ថ្គាម​របស់​យើង​។ ការព្យាបាល​ដោយ​វិធីសាស្ត្រ​នេះ​គឺ​ទទួលបាន​នូវ​លទ្ធផល​យ៉ាង​ល្អប្រសើរ ដោយ​បង្កើតបាន​នូវ​ទម្រង់​ទ្រង់ទ្រាយ​មុខ​របស់​យើង​មាន​សភាព​ស្អាត និង​មាន​លក្ខណៈ​អក្សរ​V​។​
​ទោះយ៉ាងណា ផលវិបាក​មួយចំនួន​ក៏​អាច​កើតមាន​ក្រោយ​ការវះកាត់​ដែរ​ដូចជា​ការប៉ះពាល់ ទៅលើ​សរសៃវិញ្ញាណ ឬ​ការប៉ះពាល់​សាច់​ជុំវិញ​នោះ​ជាដើម​។ ការព្យាបាល​ទាំងនេះ​គឺអាច​អនុវត្ត​បានតែ​នៅលើ​ឆ្អឹង ប៉ុន្តែ​ក្នុងករណី​ដែល​ថ្គាមខ្លា ឬក៏​ទំហំ​ថ្គាម​នោះ​ធំ​ដោយសារតែ​បរិមាណ​សាច់ដុំ​ដូច្នោះ​ការវះកាត់​ទាំង នេះ គឺ​ពុំ​ទទួលបាន​លទ្ធផល​ល្អ​ទេ​៕
 

English:

V face popular in AsiaEach time we look at the photos beautiful Korean star, we notice that their faces all have a similar profile.
Recently, Miss Korea, when they put the contestants photos of 20 men, they observed that sort their face very similar, the V-type facial profile. But this does not mean that Asian women are going to have the same face. South Korea, while standing at the No. 1 Women's rich work in most cosmetic experts concluded that these Korean beauty pageant Born out of innovative medical cosmetic surgery to get a face that is popular is this V-form. In order to learn about how to get the V-face, we should understand the difference between the face and the face of Asia and Europe first .
The difference between the European and Asian women faceAsia and Europe outside the women of color have different facial profiles fat cells under the skin and skin structure is also not the same . Even among Asians alike, we see a different face, such as Japan, where people have a long face big cheeks while Chinese small face. Additionally, the facial bones of the people of Asia, we observed that his cheek bones, large came out his cheek bone compared with Europe, which is small will come forward. But Europeans face, we observed that the length and chin sharp contrast Asians with short flat face and a big jaw. On the nose is an important difference Asians have less sailors nose wings, nose and nose about Europe, which has a high nasal sharp end.
Asia's biggest jaw is an important issue and difficult to get a V-front. Growing popular V-face makes some of our Asian woman trying to find any way to redevelopment face through surgery and not surgery, the use of substances (Filler) or type (Botox) to improve the face, chin and jaw.
V-face methodSo in principle to acquire V-face as long as it is vital that women of Asian descent make adjustments on the part of its jaw and enhance chin and so on. Today, through the progress of the study about the beauty found several methods to meet the purpose of these requirements. These methods may be a method that needed surgery or non surgical method.
The big treat jawJaw or simple language called thkamokhla a concern on some women. Thkamokhla cause our face is very flat and short. It can be caused by two factors, the first in which the profile is associated with our jaw format itself and the second has a direct relationship with Muscle size we use for food intake.

No comments :

Post a Comment