Tuesday, September 1, 2015
ដេកថ្ងៃធ្វើឲ្យប្រឈមនឹងជំងឺទឹកនោមផ្អែម
យោងតាមការស្រាវជ្រាវពីក្រុមអ្នកឯកទេស អង់គ្លេស បានបង្ហាញថា ការទទួលទានដំណេកថ្ងៃធ្វើមានហានិភ័យខ្ពស់ នៃការកើតជំងឺទឹកនោមផ្អែម។ ការសិក្សានេះបានធ្វើឡើងលើមនុស្សចំនួន ១៦៤៨០នាក់ បានរកឃើញថា អ្នកដែលចូលចិត្តដេកថ្ងៃ ប្រឈមនឹងការកើតជំងឺទឹកនោមផ្អែមខ្ពស់ជាងអ្នកមិនដេកថ្ងៃ ចំនួន២៦ភាគរយ។អ្នកឯកទេសបានបញ្ជាក់ថា ការដេកថ្ងៃ រាងកាយមិនបានបញ្ចេញកម្លាំងពលកម្មទេ និងរំខានដល់ការដេកយប់ ជាហេតុធ្វើឲ្យអ័រម៉ូនក្នុងរាង កាយមានភាពរអាក់រអួលដែលបណ្ដាលឲ្យកើនឡើងកម្រិតជាតិស្ករក្នុងឈាម។ ទោះយ៉ាងណាក្រុមអ្នកស្រាវជ្រាវនឹងពិនិត្យមើលបន្ថែមថា តើកត្តាតំណពូជ និងកត្តាលើសទម្ងន់ បានដើរតួជាសំខាន់ឬយ៉ាងណា។
លោកវេជ្ជបណ្ឌិត អ៊ីរ៉ៃណ ហ្វ្រេម (Iain Frame) ជានាយកស្រាវជ្រាវនៃជំងឺទឹកនោមផ្អែមចក្រភពអង់គ្លេស បាននិយាយថា យើងបានដឹងជាយូរមកហើយថា មនុស្សលើសទម្ងន់ជាច្រើនបានទទួលរងជំងឺទឹកនោមផ្អែម ប៉ុន្តែពួកគេក៏បានជួបបញ្ហាក្នុងការទទួលទានដំណេកផងដែរ៕
English:
Sleep on the risk of diabetes
According to research from the British experts have shown that sleep have a higher risk of diabetes. The study conducted on a total of 16480 people found that those who prefer to sleep face higher diabetes, you do not sleep 26 days percent.
Experts confirmed that the body did not release row labor force and disturb the sleep hormone making body Falter which leads to increased blood sugar levels. However, the researchers will examine whether hereditary factors and overweight factors act as important or not.
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment