Saturday, August 1, 2015
ម្ដាយមីង សុខ ពិសី ចេញមកបំភ្លឺរឿងគេរិះគន់វះកាត់កែសម្ផស្ស
ភ្នំពេញ ៖ បន្ទាប់ពីកាសែតកម្ពុជាថ្មីបានសរសេរចេញផ្សាយអត្ថបទព័ត៌មានមួយ ដោយបានដាក់ចំណងជើងធំៗថា សុខ ពិសី រងនូវការរិះគន់យ៉ាងចាស់ដៃឥឡូវ ស្រាប់តែមានការចេញមុខបកស្រាយពីសំណាក់ម្ដាយមីងរបស់តារាចម្រៀង ល្បីឈ្មោះ កញ្ញា សុខ ពិសី ដោយបានធ្វើការបដិសេធនិងច្រានចោលថា ក្មួយរបស់គាត់ពុំបានចេញទៅវះកាត់កែសម្ផស្សនៅក្រៅប្រទេសដូចការ លើកឡើងនោះទេ។សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែកក្កដា កម្ពុជាថ្មីបានសរសេរចុះផ្សាយអត្ថបទមួយនេះដោយយោងតាមមតិរិះគន់ របស់អ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក និងបានលើកឡើងថា កន្លងទៅមិនត្រូវបាននរណាម្នាក់ដឹងទេថា តារាចម្រៀងកញ្ញា សុខ ពិសី មិនធ្លាប់មានបំណងចេញទៅកែសម្ផស្សនៅក្រៅប្រទេសទេ តែភាពភ្ញាក់ផ្អើលក៏បានផ្ទុះឡើងភ្លាមៗស្របពេលដែលតារាស្រីរូបនេះ បែកធ្លាយនូវរូបថតជាច្រើន ដែលមើលទៅលើទម្រង់មុខរបស់នាងហាក់ដូចជាបានកែសម្ផស្ស។ ក្នុងនោះក៏មានសំឡេងរិះគន់ និងសរសើរផងដែរ។
យ៉ាងណាមិញ ក្រោយពីមានការចុះផ្សាយអត្ថបទព័ត៌មាននេះមិនទាន់បានមួយថ្ងៃ ស្រួលបួលផង ក៏ស្រាប់តែលេចវត្តមានម្ដាយមីងរបស់តារាចម្រៀងស្រីជួរមុខប្រចាំ ផលិតកម្មសាន់ដែរ កញ្ញា សុខ ពិសី ចេញមុខបំភ្លឺ និងបកស្រាយជុំវិញរឿងរ៉ាវខាងលើនេះថា មិនពិតដូចគេនិយាយនោះឡើយ ពោលគឺសម្រស់ស្អាតនេះកើតឡើងដោយសារការយកចិត្តទុកដាក់ថែសម្ផស្ស ដោយខ្លួននាងផ្ទាល់។
ប្រាប់កម្ពុជាថ្មីតាមទូរស័ព្ទនៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥នេះ ម្ដាយមីងរបស់តារាចម្រៀងកំពុងស្ថិតក្នុងបេះដូងយុវវ័យ កញ្ញា សុខ ពិសី បាននិយាយថា ចំពោះរឿងដែលគេរិះគន់មកលើក្មួយរបស់ខ្ញុំ សុខ ពិសី ថាបានវះកាត់កែសម្ផស្សដូរទម្រង់មុខស្ទើរមើលលែងស្គាល់នោះ គឺខ្ញុំ និងសាមីខ្លួននាងផ្ទាល់មិនអាចទទួលយកបានទេ។
អ្នកស្រីដែលត្រូវជាម្ដាយមីងកញ្ញា សុខ ពិសី បាននិយាយទៀតថា ចាស អូន! មិនមែនសម្រស់ធម្មជាតិទាំងស្រុងទេ គឺត្រូវការមានវីតាមីន និងឡេសម្រាប់ម៉ាស្សាឲ្យស្រឡូន ចំណុចនេះខ្ញុំទទួលស្គាល់មែន….។ គាត់ព្យាយាមខ្លាំងណាស់ក្មួយខ្ញុំ ពិសី អត់ដូចមនុស្សដទៃទៀតទេ ព្រោះគាត់មិនមែនម៉ាស្សាម្ដងគាត់ឈប់ទេ គឺគាត់នៅអង្គុយម៉ាស្សារហូតមួយថ្ងៃពេញ។ ប៉ុន្តែបែរជាឃើញក្មួយខ្ញុំម៉ាស្សាស្អាត ស្រស់ប្លែកជាងពីមុន ទៅជាខុសចិត្តមនុស្សចាំតែរិះគន់មួយចំនួនតូចទៅវិញ ឬអាចនិយាយបានថាមនុស្សដែលតាមច្រណែនឈ្នានីសមានគំនិតមិនចូលចិត្ត គាត់។
អ្នកស្រីបាននិយាយដោយអះអាងទៀតថា តាមរយៈសារព័ត៌មានកម្ពុជាថ្មី ខ្ញុំសូមធ្វើការច្រានចោលនូវព័ត៌មាន និងការរិះគន់មួយចំនួនជុំវិញរឿងដែលថា ក្មួយខ្ញុំ សុខ ពិសី បានវះកាត់កែសម្ផស្សគឺអត់មាននោះទេ។ ភាពស្រស់ស្អាតនេះកើតឡើងមកពីការព្យាយាមថែរក្សាសម្រស់ដោយវិធី សាស្ត្រម៉ាស្សាលាបឡេ និងប្រើវីតាមីនជំនួយជាដើម…….៕
ប្រភព: http://kampucheathmey.com
English:
Pisey aunt out to clarify criticized cosmetic surgeryAfter the new Cambodian newspaper published a news article written by major titles Pisey suffered critics now existing openly interpretation by the aunt of the famous singer September Pisey had denied and rejected by his nephew cosmetic surgery did not go abroad as cited.Please note that on July 30, published an article written according to your feedback network play Facebook and social past, said no one knows that the singer ever September Pisey cosmetic purposes abroad, but surprisingly also broke out immediately, while the actress leaked Many photos that look on her face seems to be cosmetic. That is also the voice of criticism and praise.However, after an article published this information has not yet been a day quietness suddenly pop girl's aunt presence forefront September Production Pisey openly comment and interpretation around the upper story is not true, as they say, this is beautiful caused by the attention makeover herself.By phone on Wednesday afternoon, July 31, 2015, the singer's aunt is in the heart Young Sok Pisey said that criticism on my nephew Pisey to have cosmetic surgery to change face hardly known Me and Samy herself can not be accepted.She was an aunt September Pisey said yes Leone! Natural beauty, not entirely, but needed vitamins and Malay massage for glamorous, I know ... .. He tried very Pisey my nephew did not like other people, because he was not a massage once he stopped, he sat in massage until the day., but found my niece a nice massage different than in the past to the wrong people are swift to criticize a small number of other or can say that people who are jealous do not like his ideas.She said, claiming that through the new media, I would like to reject some information and criticism around that thing My nephew Pisey cosmetic surgery is not there. This beauty comes from trying to approach beauty massage lotion and vitamins and so on ...... ..
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment