Tuesday, August 4, 2015
សុខ ពិសី បកស្រាយអស់ លែងមានសល់អ្វីឲ្យឆ្ងល់
តាមរយៈ Sabay តារាចម្រៀង សុខ ពិសី របស់សាន់ដេ បានបកស្រាយលែងមានសល់អ្វីឲ្យប្រិយមិត្តឆ្ងល់តទៅទៀត ជុំវិញសម្ផស្សពេញមួយតួខ្លួនរបស់នាង ដែលថ្មីៗនេះនាងត្រូវប្រិយមិត្តរិះគន់។សុខ ពិសី ថ្លែងថា “ខ្ញុំអាចស្បថឲ្យបានបង គឺខ្ញុំស្បថឲ្យស្លាប់បើខ្ញុំបានឲ្យគេប្រើចុងកាំបិតវះកាត់កែ សម្ផស្ស ដូចអ្វីដែលគេបានលើកឡើងមែន”។ តារាចម្រៀងស្រីជួរមុខរបស់ សាន់ដេ រូបនេះ បន្តដោយបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា តាំងពីមុន មកទល់នឹងពេលនេះ ពេញមួយតួខ្លួននាង អត់មានកន្លែងណាត្រូវបានប្រើមុខកាំបិតវះកាត់កែកុនឡើយ។
តារាចម្រៀងកំព្រាម្ដាយរូបនេះ បានរងការរិះគន់មិនសំចៃដៃរបស់ប្រិយមិត្តលើបណ្ដាញសង្គមថ្មីៗនេះ បន្ទាប់ពីរូបថតនាងថតសម្អាងមួយត្រូវបានចែកចាយ។ ពិសី ថ្លែងថា “រូបហ្នឹងខ្ញុំថតក្រោយតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីខ្ញុំបានឡើងប៉ុស្តិ៍អាស៊ីអាគ្នេយ៍ ហើយពេលហ្នុងម៉េចមិនអី ហើយរំលងតែ២ថ្ងៃមកថតសម្អាងការក៏កើតរឿងអីចឹងតែម្ដង តើពេទ្យទេវតាឯណាមកធ្វើឲ្យបានលឿនយ៉ាងហ្នឹង!”។
ប្រិយមិត្តលើបណ្ដាញសង្គម បានរិះគន់ថា ពិសី បានវះកាត់កែសម្ផស្សធ្វើឲ្យទម្រង់មុខខុសប្លែកពីទម្រង់មុខដើម រហូតដល់មើលលែងចង់ស្គាល់។ ករណីនេះ ពិសី លើកឡើងថា នោះគ្រាន់តែស្នាដៃផាត់មុខរបស់ជាងផាត់មុខប្រចាំសម្អាងនោះ ប៉ុណ្ណោះ។ នាងថា កន្លងមកនាងអត់ដែលផាត់គូសច្រមុះទេ តែលើកហ្នឹងនាងបានធ្វើវា ទើបធ្វើឲ្យមើលឃើញក្ដោងច្រមុះ ហើយមានការភ័ន្តច្រឡំ។
ម្ចាស់បទ “ប៉ាកូនស្រឡាញ់គេហើយ” រូបនេះលើកឡើងថា ករណីដែលកើតឡើងអាចជាស្នាដៃរបស់មនុស្សមួយចំនួនតូច ក្នុងចំណោមអ្នកគាំទ្រជាច្រើន ដែលមានចេតនាវាយបំបាក់នាង។ យ៉ាងណា នាងក៏យល់ថា នោះជាសិទ្ធិរបស់ពួកគេក្នុងការបញ្ចេញមតិរិះគន់នាងដែលជាមនុស្ស របស់មហាជន ប៉ុន្តែគួរត្រឹមជាការរិះគន់ក្នុងន័យកែលម្អ ជាជាងការវាយបំបាក់។
សុខ ពិសី នៅតែប្រកាន់ជំហរថា នាងមិនបានវះកាត់លើដងខ្លួនឡើយ បើទោះជានាងបានបកស្រាយជាម្ដងជាពីរដង ហើយត្រូវប្រិយមិត្តនៅតែប្រកាន់ថា នាងគេចវេះពីការពិតក៏ដោយ។ “ពួកគេនៅតែថាខ្ញុំហ្នឹងមិនទទួលការពិត តើអោយខ្ញុំទទួលយ៉ាងម៉េចបង បើខ្ញុំអត់ផង ហាឡើងគាត់ថាខ្ញុំប្រើចុងកាំបិតវះកាត់ គឺអត់ត្រូវ និយាយការពិត…ខ្ញុំឈឺចាប់ណាស់បង ពេលខ្លះខ្ញុំលួចយំ ហេតុអីគេមិនយល់ពីខ្ញុំ ហើយធ្វើបាបខ្ញុំយ៉ាងនេះ!”។
រូបភាពផ្ដល់ដោយ ៖ សុខ ពិសី
បន្ទាប់ពីបដិសេធន៍តារាស្រីសាច់សរូបនេះ បានបន្តពន្យល់ចំពោះភាពខុសប្លែកខ្លះៗនៃរាងកាយរបស់នាងដូចតទៅ ទី១ នៅដងខ្លួនសំដៅលើដើមទ្រូង៖ ភាពខុសប្លែកនោះ មួយភាគមកពីការនាងព្យាយាមហាត់ប្រាណ គឺធ្វើ Yoga រាល់ថ្ងៃយ៉ាងទៀងទាត់ ទី២ទៀតឥទ្ធិពលនៃសំលៀកបំពាក់ប៉ុណ្ណោះ។ ពិសី ថ្លែងថា “សម្រាប់បងជាប្រុស ខ្ញុំមិនច្បាស់ថាបងដឹងឬអត់ទេ ប៉ុន្តែមនុស្សស្រីស្រួលណាស់ គេមានអាវសម្រាប់ប៉ូវ ចង់ឲ្យឃើញធំប៉ុណ្ណាក៏បានដែរ នៅទីផ្សារស្រុកយើងមានគគោក”។
ទី២ សំដៅលើផ្ទៃមុខ ដែលទទួលបានការរិះគន់យ៉ាងច្រើនថ្មីៗនេះ៖ អតីតតារាចម្រៀងផលិតកម្ម KH រូបនេះ ពន្យល់ថា ខ្ទង់ច្រមុះរបស់នាង មិនបានឆ្លងកាត់ការវះកាត់សូម្បីតែម្ដង ប៉ុន្តែនាងបានចាក់វីតាមីននៅប្រទេសថៃ ដើម្បីបណ្ដុះកោសិកាខ្ទង់ច្រមុះរបស់នាង ផ្សំនឹងមុខនាងស្គមជាងមុនមិនសូវមានសាច់ថ្ពាល់ផង ទើបមើលពីចំហៀងឃើញខ្ទង់ច្រមុះច្បាស់។
ផ្ទៃមុខដដែល សំដៅលើទម្រង់មុខដែលប្រិយមិត្តបានយកមកប្រៀបធៀបជាមួយរូបនាងតាំង ពីចូលសិល្បៈដំបូង។ សុខ ពិសី ថ្លែងថា នោះជាការប្រៀបធៀបមិនសមហេតុផល ព្រោះជាការផ្លាស់ប្ដូរដែលគ្រប់គ្នាសុទ្ធតែមានក្នុងដំណើរ វិវត្តន៍រយៈពេល១០ឆ្នាំក្រោយ។ បើទោះនាងវិវត្តន៍ពីធាត់មកស្គម ពីមុខពេញ មកជាតូចពិតមែន ប៉ុន្តែ ពិសី អះអាងថា មកពីនាងព្យាយាមថែរក្សាសម្រស់ប៉ុណ្ណោះ។
រូបទី១
“រូបដែលគេយកមកប្រៀបធៀប ជារូបតាំងពីឆ្នាំ ២០០៥ អី ជាពេលដែលខ្ញុំនៅជាក្មេងស្រីម្នាក់ល្មោភញុំា នឹកឃើញអីញុំាហ្នឹង តែឥឡូវជាតារាម្នាក់ ខ្ញុំស្រឡាញ់ខ្លួនស្រឡាញ់រាង ខ្ញុំខំថែរក្សាដោយការចាក់វីតាមីន ហាត់ប្រាណជាដើម។ រូបរាង ក៏ដូចជាទម្រង់មុខខ្ញុំតូចជាងមុន ព្រោះខ្ញុំស្គមជាងមុន អាហារខ្ញុំកម្រិត និងម៉ាស្សាដោយម៉ាស៊ីនសម្រក ខ្ញុំមិនចង់ Promotion អោយគេទេ តែទៅសួរមើលមជ្ឈមណ្ឌលកែសម្ផស្សមួយរបស់កូរ៉េឈ្មោះ ធីអារ៉ា មានម៉ាស៊ីនម៉ាស្សាសម្រកខ្លាញ់លើមុខអត់”។
នាងបន្តថា នាងបានទទួលយកការម៉ាស្សាសម្រកសាច់មុខ ដោយប្រើម៉ាស៊ីននោះជាយូរណាស់មកហើយ ទើបបច្ចុប្បន្នធ្វើឲ្យមុខនាងតូចជាងមុន ព្រោះស្រកខ្លាញ់ថ្ពាល់អស់ ហើយនេះក៏ជាមូលហេតុដែលធ្វើឲ្យមើលទៅឃើញខ្ទង់ច្រមុះច្បាស់ជាង មុន និងឃើញចង្កាស្រួចដែរ។
សុខ ពិសី បង្ហើបថា នាងធ្លាប់សាកសួរពីការវះកាត់ដាក់ខ្ទង់ច្រមុះ ហើយគេបានប្រាប់ថា អាចធ្វើទៅបានដោយការយកឆ្អឹងត្រចៀកមកប៉ះ។ ប៉ុន្តែគ្រាន់តែលឺ នាងខ្លាចរអាទៅហើយ ទើបសម្រេចយកការថែរក្សាដោយការចាក់វីតាមីនជំនួសវិញ។
បទី១,២ សុខ ពិសី ថតសម្អាងការកាលពីថ្ងៃទី ២៦ កក្កដា ដែលជាឈ្នួននាំឲ្យកើតរឿង(រូបថត៖ FB)
“អីចឹងបើគេនិយាយថា វះកាត់ប្រើចុងកាំបិត ខ្ញុំនៅតែបដិសេធន៍ តែបើនិយាយថាខ្ញុំកែសម្ផស្សអាហ្នឹងត្រូវជាង ខ្ញុំខ្លាចឈឺណាស់ ហើយតារាស្រីៗយើងគគោក គេថែរក្សាសម្ផស្សដោយវិធីស្រដៀងគ្នានេះ មកខុសអីតែខ្ញុំ ប្រាប់តាមត្រង់បង ខ្ញុំពិបាកចិត្តណាស់បង ខ្ញុំយំពេលខ្លះ!”។ ពិសីថ្លែង។
ថ្មីៗនេះប៉ុណ្ណោះ សុខ ពិសី ត្រូវបានសារព័ត៌មានមួយចំនួន ចុះផ្សាយថា នាងទទួលរងការរិះគន់ចាស់ដៃពីអ្នកគាំទ្រ។ ចំណុចនេះ សាមីខ្លួនអះអាងថា ជាការឆ្លុះបង្ហាញមិនមានតម្លាភាពមួយ។ នាងលើកឡើងថា “គេចង់ធ្វើបាបខ្ញុំ គឺថតយកតែកន្លែងដែលប្រិយមិត្តរិះគន់តិចតួច ប៉ុន្តែរាប់រយនាក់ដែលគាំទ្រខ្ញុំ គេអត់ថតយកទេ ត្រង់ហ្នឹងហើយដែលធ្វើឲ្យខ្ញុំពិបាកចិត្ត ហេតុអីគេធ្វើយ៉ាងនេះ”។
តារាស្រីរូបនេះ នៅបានស្នើថា ប្រសិនចង់ដឹងកាន់តែច្បាស់ទៀត អាចចូលទៅគណនីហ្វេសប៊ុករបស់នាងបាន ដែលមានតែមួយគត់គឺ Sok Pisey Spsfc ដើម្បីមើលរូប និងវីដេអូថ្មីៗរបស់នាង។ នាងថ្លែងទៀតថា សារព័ត៌មានមួយចំនួន ចុះផ្សាយដោយមិនទំនាក់ទំនងឲ្យនាងបានបកស្រាយ ធ្វើឲ្យប្រិយមិត្តយល់ថានាង កុហកអ្នកគាំទ្រ៕
ខាងក្រោមជាសារប្រិយមិត្ត គាំទ្រ សុខ ពិសី ដែលសាមីខ្លួនអះអាងថា សារព័ត៌មានមួយចំនួនមិនធ្វើការកត់សម្គាល់ គឺកត់សម្គាល់តែការរិះគន់(ផ្តល់ដោយ ៖ ពិសី)
ប្រភព:Sabay News
English:
Pisey interpretation there was no longer anything to wonder
Through Sabay singer Pisey Sunday's interpretation there was no longer anything to make you wonder around all its beauty her that she was recently criticized fans.
Pisey said, "I can swear to you, I swear to die if I had to use a knife cosmetic surgery Like what they said. " Singer Sunday's Frontline He continued by stating firmly that before this far, a full unemployment figures Where are junk knife surgery.
Orphan singer mother has been an outspoken critic of the fans on the social network recently after her photos cosmetics are distributed. Pisey said, "I am only two days after I went up Southeast Asia and how the seed channel okay and skip 2 days, cosmetics, like only once hospital where angels make it fast! ".
Fans online social criticism Pisey cosmetic surgery face different from the original face up to look longer want to know. Pisey said that just works makeup makeup cosmetics. Her past that she had not blown highlights her nose, but it did, it just makes visible nose and sails confusing.
"Daddy loves children," he said, citing cases that occurred could be the work of a small number of people among the Many support her intentionally break. However, she also understand that their rights of expression criticized her as a man of the masses, but should only The critics mean improvement rather than break.
Pisey still maintains that she did not have surgery on the body, although her interpretation again times and are still fans that she avoided a reality. "They say that I am still not accept the fact that I would be like if I did not he I use a surgical knife is not to say, of course ... I was very hurt when I stole some crying why they do not understand I and my sins! ".After the girl refused, the explanation for the difference, some of her body as follows 1 in its attack on the chest: a difference that comes from trying to exercise is doing yoga every day 2nd regular influence of clothes. Pisey said that "for a boyfriend, I'm not sure that you know or not, but people very friendly shirt for tonic is also in the domestic market, we have kkok ".
2 refers to the face that gets a lot of criticism recently: Former KH-old singer explained that his nose She did not even undergo surgery again, but she has injected vitamins in Thailand to train her nose cells combined with her thin face less meat cheeks just watch from the side of the nose.
Face to face with fans has to be compared with her since the first art. Pisey said that the comparison is not reasonable because the changes that are in progress the next 10 years. Despite her evolution from fat to thin in front of a small but Pisey claimed she was only trying to preserve the beauty.
"Comparison since 2005, right when I was a girl greedy eating remembered OK, I am now a star shaped I love, love, I try to keep the vitamins, exercise. Shapes, as well as my face smaller because I'm skinny and massage to lose, I do not want to Promotion but to ask a cosmetic center Saudi Korean massage to lose fat on the unemployment front, "he said.
She said she accepted the loss massage using long and currently makes her face smaller because losing fat cheeks, and this is also the reason that makes nose look more certainty and sharp chin.
Pisey revealed that she had been questioned from nose surgery and was told that possibly the ear bones . But just heard she was afraid, and I just decided to take care of by vitamin injections instead.
"So if they say surgery, using a knife, I still refused cosmetic say that I am more than my fear of pain and actress kkok beauty care similar way, okay, but I told my brother harder I cry sometimes! ". Pisey said.
Pisey recently been some media reported that she suffered the old criticism from fans. Samy claimed that the show does not have a transparent reflection. She said "they wanted to harm me is the directory where you little criticism, but hundreds of people who support me do not take it, and that makes me upset why they do these things. "
She suggested that if you want to know more clearly into your Facebook account, she has only one Sok Pisey Spsfc only to see the picture and her new video. She said that some newspapers published by her relationship to interpretation makes you think that she lied fans .
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment