Sunday, August 2, 2015
បទថៃ “នារីម្នាក់នេះឈ្មោះម៉ែ” ចាក់ចំបេះដូងយុវវ័យ មើលហើយយំមិនឈប់
បទចម្រៀងថៃមួយបទដែលមានចំណងជើងថា “ผู้หญิงคนนี้ชื่อแม่” ឬ “នារីម្នាក់នេះឈ្មោះម៉ែ” កំពុងតែចាក់ដោតដល់បេះដូងយុវវ័យគ្រប់គ្នា ដោយសារតែសាច់រឿងបានឆ្លុះបញ្ចាំងដល់រឿងពិតដែលកើតឡើងក្នុង សង្គម។នារីម្នាក់នេះឈ្មោះម៉ែ ជាបទចម្រៀងមនោសញ្ចេតនារៀបរាប់ពីម្ដាយចំណាស់គ្មានមុខរបរអ្វី ក្រៅពីដើររើសអែតចាយដើម្បីបានប្រាក់បន្តិចបន្តួចមកចិញ្ចឹមកូន ប្រុស។ ជាអកុលស កូនប្រុសមិនយល់ចិត្តម៉ែ បែរជាដាច់ចិត្តចាកចោលទុកឱ្យម្ដាយរងទុក្ខម្នាក់ឯង។ ទឹកចិត្តម្ដាយធំជាមហាសមុទ្រចំពោះកូន ទោះជាដឹងថាកូនម្នាក់នេះរត់ចោលខ្លួនយ៉ាងណាក្ដី ក៏ខំស្វះស្វែងដើររកគ្រប់ទិសទី ទោះជាមិនដឹងថាវាទៅដល់ទីណាក៏ដោយ។
ដោយគ្មានប្រាក់នៅនឹងខ្លួន ម៉ែចាស់ម្នាក់នេះមានតែរើសរបស់របរដែលគេចោលក្នុងធុងសម្រាម ដើម្បីបានហូបចិញ្ចឹមក្រពះ រំពឹងថ្ងៃណាមួយបានជួបមុខកូនប្រុសវិញ។ ពីមួយថ្ងៃទៅមួយថ្ងៃ ម៉ែនឹកកូនគ្រប់វិនាទី រហូតដល់ថ្ងៃមួយម៉ែបានបាត់បង់ការចង់ចាំទៅហើយ ដោយបានយកកូនឆ្កែមួយក្បាលយកមកចិញ្ចឹមដោយចាត់ទុកជាដូចជាកូន ប្រុសរបស់ម៉ែ។ ដើររសាត់គ្រប់ច្រកល្ហកទាំងខ្លួនជរា ដេកតាមចិញ្ចើមផ្លូវដោយមានសត្វឆ្កែមួយក្បាលជាសាច់ញាតិ ចុងក្រោយម្ដាយកម្សត់បានជួបកូនប្រុសរបស់ខ្លួនហើយ តែចុងក្រោយមិនអាចស្គាល់បាននោះទេ ដោយសារតែ…។
កុំរៀបរាប់ច្រើននាំតែទឹកភ្នែកហូរមិនឈប់ សូមប្រិយមិត្តមើលវីដេអូខាងក្រោមនេះទាំងអស់គ្នាហើយគិតពិចារណាផង ថាតើឆ្លុះបញ្ជាំងពីអ្វីខ្លះ៖
ប្រភព: Sabay News
English:
"This girl named Mei" the heart and youth not stop crying
youthful heart to everyone because of the story reflected a true story that happened in society.
Email this woman named as romantic songs describe elderly mother had no business other than Israel to delivery little money to feed her son. Kol son does not understand a separate mail instead left his mother to suffer alone. Mother Ocean incentives for children, however, know that a child run to seek every side, however, did not know it anyway. Without its old email Only items in Trash stomach to eat feed is expected any day to see her son. From a day-to-day mail miss every second until a mail lost and want to take children a dog adopted treated like a son by email. Drift every corner sleeping elderly street by a dog last relatives melodramatic mother met his brother, and last but not know it because ....
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment