Sunday, July 26, 2015
ចង់បានរាងស្វែលស្អាត តែស្ត្រីមិនបានគិតពីជំងឺខ្វះឈាម
ស្ត្រីនាសម័យបច្ចុប្បន្ននេះ និយមរូបរាងដែលស្គមស្វែល ដូចតារាបង្ហាញម៉ូដ អ្នកខ្លះរកវិធីកម្ចាត់ភាពធាត់ចេញពីក្នុងខ្លួន ដោយមិនខ្វល់ពីសុខភាពរបស់ខ្លួនឯង។ ចំណែកក្មេងស្រីជំទង់ៗនៅ បរទេសចូលចិត្តសម្រកទម្ងន់យ៉ាងគំហុក ឲ្យមើលទៅស្គមដូចតារាបង្ហាញម៉ូដតែម្តង ដោយគោលបំណង គឺចង់ស្លៀកខោអាវដែលមានទំហំតូច។ ទង្វើបែបនេះអាចប៉ះពាល់ដល់សុខភាព រហូតដល់៤៦ភាគរយ។វេជ្ជបណ្ឌិត អាលីសាន់ ថេតស្តូន ជាអ្នកសិក្សាខាងចំណីអាហារបានមានប្រសាសន៍ថា ចំពោះក្មេងស្រីជំទង់ដែលទទួលទានគ្រប់៥ដងមានត្រឹមតែ៧ភាគរយ។ ឯចំណែកដែលនៅសល់ គឺជាអ្នកដែលមិនសូវបានទទួលទានជាប់លាប់ ដោយភាគច្រើន គឺជាអ្នកដែលព្យាយាមសម្រកទម្ងន់។ ចំពោះក្រុមនេះពួកគេទទួលទានអាហារម្សៅ និងប្រូតេអ៊ីនតិចបំផុត ដែលធ្វើឲ្យជាតិដែកមានចំនួនតិច រហូតដល់បង្កជាជំងឺខ្វះឈាម គ្មានកម្លាំងកំហែង និងងងុយគេង ជាពិសេស គឺខ្វះជាតិម៉ាញេស្យូម និងសេលេនីញូូម បង្កជាជំងឺគេងមិនលក់ ឈឺក្បាលខ្លាំង អារម្មណ៍ប្រែប្រួល និងទទួលបានជាតិខ្លាញ់ពីត្រី ដូចជា អូមេហ្គា-៣ ដែលជាសារធាតុ សំខាន់សម្រាប់បេះដូង និងប្រព័ន្ធប្រសាទ មិនគ្រប់គ្រាន់ថែមទៀត។
បន្ទាប់ពីធ្វើការត្រួតពិន្យិរួចមកគេរកឃើញថា ក្មេងស្រីជំទង់ ជក់បារី និងទទួលទានភេសជ្ជៈមាន ជាតិអាល់កុល ច្រើនជាងក្មេងប្រុសជំទង់ដែលមានវ័យស្របាលគ្នា ដោយក្មេងស្រីជំទង់អាយុ១៣ ទៅ១៥ឆ្នាំ ចំនួន១២ភាគរយ បានប្រាប់ថា ក្នុងមួយអាទិត្យ ពួកគេផឹកស្រា យ៉ាងតិចម្តង ច្រើនជាងក្មេងប្រុសជំទង់ដល់ទៅ៣ដង និងជក់បារីរហូតដល់២៩ភាគរយ ខណៈដែលក្មេងប្រុសជំទង់ ជក់បារីមានត្រឹមតែ១៦ភាគរយ៕
ប្រភព: កំណើតថ្មី
English:
Desired shape, Maxwell did not think women from anemia
Women today's popular thin Maxwell looks like some model to find out how to get rid of obesity, regardless of health themselves. Teenager abroad prefer drastic weight loss to look thin like a model - with the purpose is to wear clothes that are smaller. Such actions can affect the health of up to 46 percent.
According to the findings of the Institute's scale UK found that British teenage girls with excess weight scales approximately 1 and 3 For those who are obese, about 1 in 5, which makes weight loss in this group are the most popular.
Dr. Ali Taylor Stone, Food Studies, said teenage girls who consumed 5 times, with only 7 per cent. The remaining share is less consistently consumed by most of those who are trying to lose weight. For this group, they ate less starch and protein foods, which makes iron less cause anemia and tired sleepy, especially magnesium deficiency and Lenin New cause insomnia, headaches, mood changes and get fat fish such as omega -3, which is important for the heart and the nervous system is not enough.
After control Nyingma Then they found that teenage girls to smoke and drink alcohol more than teenage boys who are age-old teenage girl 13 to 15 years, 12 percent said that in a week they drank alcohol at least once more teenage boys smoking up to 3 times and up to 29 percent, while the boys teen smoking is only 16 percent.
Subscribe to:
Post Comments
(
Atom
)

No comments :
Post a Comment