Powered by Blogger.

Monday, December 21, 2015

បុកពោត​បន្លែគ្រប់មុខ

No comments :
លើកមុន មង្គលការ ធ្លាប់​បាន​បង្ហាញ​ពី​វិធីបុកពោត​តាម​បែប​ថៃរួច​ម្តង​មកហើយ ប៉ុន្តែ​ថ្ងៃនេះ​ប្រិយមិត្ត​នឹង​បាន​ស្គាល់ពី​របៀប​ បុកពោត​បន្លែ​គ្រប់​មុខ​ វិញម្តង។ ដូច្នេះ​ចង់ដឹង​ថា​ អាហារ​មួយនេះគេ​ត្រូវ​ធ្វើយ៉ាង​ខ្លះ សូម​មើលរបៀប​ធ្វើខាងក្រោម៖​

+ គ្រឿងផ្សំ
-​ ពោត ១ផ្លែ ចិត​យក​សាច់
- ​ត្រសក់ ១ផ្លែចិតជាចំណិត​វែង ៣ថ្នាំង​ដៃ
- សណ្តែកគួរ ២គួរ កាត់ ២ថ្នាំង​ដៃ
- ការ៉ុត ១ចំហៀងផ្លែ សាប់​ចិតជាសសៃវែង ឬឈូស​
- បង្គាក្រៀម បន្តិច
- ក្រូច ២-៣ចំណិត
- ​ទឹកត្រី ១ស្លាបព្រាបាយកន្លះ
- ស្ករស ១ស្លាបព្រាកាហ្វេ
- ប៊ីចេង ចុង​ស្លាបព្រា
- ខ្ទឹមស ២កំពឹស
- សណ្តែកដីលីង ៣ស្លាបព្រាបាយ
- ស៊ុតស្ងោរឆ្អិន ២គ្រាប់​ចិតជា​ចំណិតកុំ​តូច​ពេក​
- ប៉េងប៉ោះ ១ផ្លែ​ចិតជាដុំ
- ម្ទេស​ ដាក់​តាម​ចូល​ចិត្ត

+ វិធីធ្វើ
១. ​ ដំបូង​យក​ខ្ទឹមស, ម្ទេស, បង្គាក្រៀម, សណ្តែកគួរ ​ដាក់​ចូល​ក្នុង​ត្បាល់​រួច​បុក​ ពេល​ដាក់​មួយ​មុខបុក​បន្តិច​ៗ បុក​​តែ​ប៉ុន្មាន​​មុខ​​​ចូល​នឹងសិន​។
២. បន្ទាប់​មក​ទៀត​​ដាក់​ប៉េង​ប៉ោះ​, ទឹក​ត្រី, ស្ករស, ប៊ីចេង និង​ច្រ​បាច់​ក្រូច​ឆ្មា​ដាក់​បុក​វា​ថើរៗ​​បន្តិច​ទៀត។
៣. យក​ត្រ​សក់, ​ការ៉ុត​, ពោត និង​សណ្តែក​ដី​លីង​ដាក់​ចូល​​បុក​បន្តិច​ រួចចូក​​ត្រ​ឡប់​វា​ចូល​គ្នា​ឲ្យ​សព្វ​ដួស​ដាក់​ចាន​យក​ពង​ទា​រៀប​ដាក់​ពីលើ​ជា​ការ​ស្រេច៕


Corn hit Vegetables

Wedding Previous experience has shown how to hit Thai-style corn, and again today, but you'll know how to hit all kinds of vegetables, corn again. So, want to know that the food they need to do some see how to do the following:

+ Ingredients
- Corn, 1 slice meat
- 1 cucumber slice fruit pie long node 3
- Beans 2 node 2
- 1 carrot shuffled by side as long or clearing vessels
- Slightly dried shrimp
- 2-3 slices oranges
- 1 ½ tablespoons fish sauce
- 1 teaspoon sugar
- Seasoning spoon
- 2 cloves garlic
- Roasted peanuts 3 tablespoons
- Cooked saoutasngaor 2 goals by too small pie
- 1 slice tomato pieces
- Peppers prefer

+
1. First, remove the garlic, peppers, dried shrimp, beans should be put into the mortar and then hit the front a bit hit and hit the front just a few .
2. Next, put the tomatoes, fish sauce, sugar, seasoning and squeeze lemon light hit it a bit more.
3. Certified Hair, carrots, corn and roasted peanuts into a bit hit and then scooping it back into this struggling cupboard egg preparation is optional.


No comments :

Post a Comment