Powered by Blogger.

Monday, December 21, 2015

ឆាមាន់​បំ​ពង​រោយ​ល្ងរ

No comments :
ឆាមាន់បំពងរោយល្ងរ គេ​ត្រូវយកសាច់មាន់​មកប្រលាក់គ្រឿងឲ្យចូរជាតិ​សព្វ​សិន ទើប​គេ​យក​ទៅបំពង​ឲ្យ​ឆ្អិនល្អ បន្ទាប់​មក​គេ​នឹង​ឆាម្តង​ទៀត​រួចរោចល្ងរ​តាម​ក្រោយជា​ការ​ស្រេច។ ដូច្នេះបើចង់ដឹងកាន់តែ​ច្បាស់សូម​អនុវត្ត​ទាំងអស់គ្នា​ដូចខាងក្រោម៖

+ គ្រឿងផ្សំ
- ​សាច់មាន់ ៥០០ក្រាម កាត់​ដុំៗ(ប្រលាក់ អំបិល, ម្រេច, ស្រាចិន ១មុខបន្តិចៗ)
-​ ម្សៅអង្ករខ្សាយ ១៥០ក្រាម
- ម្សៅមី ១០០ក្រាម
- អំបិល ចុងស្លាបព្រា
- ម្រេច កន្លះស្លាបព្រាកាហ្វេ
- ស៊ុត ២-៣គ្រាប់
- ទឹក ១២០មីលីលីត្រ
- ទឹកស៊ុបមាន់ ២៤០មីលីលីត្រ
- ទឹកឃ្មុំ ៣ស្លាបព្រាបាយកកន្លះ
- ទឹកស៊ីអ៊ីវ ១ស្លាបព្រាកាហ្វេ
- ប្រេងខ្យង កន្លះស្លាបព្រាកាហ្វេ
- ស្រាចិន ១ស្លាបព្រាកាហ្វេ
- ទឹកខ្មេះ ៣ស្លាបព្រាបាយ
- ប្រេងល្ងរ កន្លះស្លាបព្រាកាហ្វេ
- ម្សៅមី ១ស្លាបព្រាបាយ
- ខ្ទឹមស ៣កំពឹសចិញ្ច្រាំ
- ខ្ញីចិញ្ច្រាំ ១ស្លាបព្រាកាហ្វេ
- ម្សៅជំនួសមេនំប៉័ង កន្លះស្លាបព្រាកាហ្វេ(baking powder)
- ល្ងរលីង តាម​ចូល​ចិត្ត
- ប្រេងឆា

+ វិធីធ្វើ
១. មុន​ដំ​បូង​យក​សាច់​មាន់​មក​ដាក់​ប្រលាក់​ទុក​ឲ្យ​ចូល​​ជាតិ។
២. យកចាន​​ធំ​​មកដាក់​ទឹក​​, ទឹក​ស៊ុបមាន់, ស្រាចិន, ទឹក​ខ្មេះ, ប្រេងខ្យង, ទឹកស៊ីអ៊ីវ, ស្ករ, ប្រេងល្ងរ, ម្សៅមី (១ស្លាបព្រាបាយ) និងទឹកឃ្មុំ រួច​កូរ​ចូល​​គ្នាឲ្យ​បាន​សព្វ​ល្អ។
៣. យក​ម្សៅ​មី, ម្សៅ, ម្សៅជំនួសមេនំប៉័ង, ស្ករ និងម្រេច​បន្តិច លាយ​ចូល​គ្នា​ឲ្យ​សព្វទុក​មួយ​ឡែក គោះ​ស៊ុត​ចូល​ក្នុង​ចាន​មួយ​ផ្សេង​ទៀត​រួច​វៃ​ឲ្យ​បែក។
៤. យក​សាច់​មាន់​ជ្រលក់​ចូល​ក្នុង​ចាន​ស៊ុត​ រួច​ហើយ​យក​ម​ក​ប្រ​ឡាក់​ជា​មួយ​ម្សៅ (ម្សៅលាយ​រួច​) ​បន្ទាប់​មក​យក​ទៅ​ដាក់​បំ​ពង​ឲ្យ​ឆ្អិន។
៥. ​ដាក់​ប្រេង​ឆា​ចូល​ក្នុង​ខ្ទះ​ ២ស្លាបព្រា​បាយ​ទុក​ឲ្យ​ក្តៅ​ដាក់​ខ្ទឹម​ស និង​ខ្ញី​ចូល​ឆា​ឲ្យ​ឈ្ងុយ​ដាក់​ទឹក​នៅ​ក្នុង​ចាន​ចូល​ (ទឹកលាយគ្រឿង​រួច​)។
៦. រង់​ចាំ​ឲ្យ​ពុះ​មួយ​សន្ទុះ​រាង​សណ្តក​ទឹក​បន្តិច​ដាក់​មាន់​បំ​ពងចូល​​​ឆា​ចូល​គ្នា​រួច​រោយ​ល្ងរ​ពី​លើ​ជា​ការ​ស្រេច៕


Channel transforms eggs sprinkled with sesame chicken

Charles Fried Chicken royol chicken hiding Today fried and then taken to a boil, then going away again and sesame Roach's up. So if you want to know more please apply all of the following:

+ Ingredients
- 500 g chicken pieces (hidden salt, pepper, Chinese wine gradually 1)
- 150 g flour angkorokhsaay
- 100 g flour
- End teaspoon salt
- ½ teaspoon pepper
- Scored 2-3 goals
- 120 ml
- Chicken soup 240 ml
- 3 and a half tablespoons honey
- 1 teaspoon soy sauce
- Brengokhyang half a teaspoonful
- 1 teaspoon Chinese wine
- 3 tablespoons vinegar
- Sesame ½ teaspoon
- Flour 1 tablespoons
- 3 garlic, minced
- 1 teaspoon minced ginger
- Instead of bread flour, half a teaspoon (baking powder)
- Sesame brass liked
- Cooking oil

+
1. Before the first chicken hidden.
2. Take a large bowl put water, chicken soup, water, wine, vinegar, brengokhyang, soy sauce, sugar, sesame oil, flour (1 tablespoons) and honey and stir together well today.
3. Powder, powder, powder instead of yeast, sugar and a little pepper, mix together egg today aside knocked into another bowl and intelligent bombs .
4. Dip chicken into egg dishes already Lucky powder (powder mix), then take to put the cooked eggs.
5. Put the oil into the pan warm 2 tablespoons garlic and ginger fried sweet water in a bowl (mixed).
6. Wait boiled momentum bit delta-shaped water channel transforms chicken eggs and sprinkle sesame over Optional.

No comments :

Post a Comment