Powered by Blogger.

Sunday, November 1, 2015

នី រតនា ក្លាយជា​ម្ចាស់​ពាន Cambodian Idol រដូវ​កាល​ទី១

No comments :
នី រតនា បាន​ក្លាយជា​ម្ចាស់​ពាន​នៃ​កម្មវិធី​ប្រឡង​ចម្រៀង Cambodian Idol រដូវ​កាល​ទីមួយ​របស់​ទូរទស្សន៍​ហង្ស​មាស បន្ទាប់ពី​រូបគេ​បានទទួល​សារ​គាំទ្រ​ច្រើន​បេក្ខជន​ពីរ​នាក់​ទៀត គឺ ម៉ៅ ហា​ជី និង​សៅ ឧ​ត្ត​ម  នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នា​រាត្រី​ថ្ងៃអាទិត្យ ទី១ ខែវិច្ឆិកា ដោយមាន​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ចូលរួម​ធ្វើជា​អធិបតីភាព។

នៅ​ជុំទីមួយ បេក្ខជន​ផ្តាច់ព្រ័ត្រ​ទាំងបី​រូប ត្រូវបាន​តម្រូវ​ឲ្យ​បកស្រាយ បទ​ចម្រៀង​ដែល​ទាក់ទង​នឹង​ខេត្ត​កំណើត​របស់ខ្លួន។ នី រតនា ដែល​មកពី​ខេត្តកំពង់ធំ ច្រៀង​បទ «សម្រស់​បុ​ប្ឆា​កំពង់ធំ» ខណៈ ម៉ៅ ហា​ជី ពី​ខេត្តបាត់ដំបង​លើកយក​បទ «រ​ដួល​ដងស្ទឹង​សង្កែ» មុន​ពេលដែល​បេក្ខជន​ពី​ខេត្តស្វាយរៀង សៅ ឧ​ត្ត​ម បង្ហើរ​សំនៀង​ជាមួយ​បទ «បុ​ប្ឆា​ស្វាយរៀង» ។

ឈានដល់​ជុំ​ទី​ពីរ បេក្ខជន​ទាំងអស់ ត្រូវ​លើក​បទ​សម័យថ្មី​មក​ច្រៀង។ ម៉ៅ ហា​ជី លើកយក​បទ «ឈឺចាប់​បន្តិច​ម្តង» មក​បកស្រាយ​មុនគេ បន្ទាប់មក សៅ ឧ​ត្ត​ម ច្រៀង​បទ «ដល់ពេល​វេលា​បែក​ទើប​ថា​បង​មិន​ស័ក្តិសម» មុនពេល នី រតនា បកស្រាយ​បទ «ស្រលាញ់​អូន​មិន​ខ្វល់​ពី​អារម្មណ៍​អ្នកដទៃ»។

ជុំ​ទី​បី​ឈានដល់​ការបកស្រាយ​បទ​ចម្រៀង​ញាក់​កន្ត្រាក់​អារម្មណ៍។ នៅ​ជុំ​នេះ សៅ ឧ​ត្ត​ម ឡើង​ច្រៀង​មុនគេ​ជាមួយនឹង​បទ «រាំ​ចង្វាក់ Rock & Roll» នី រតនា បកស្រាយ​បទ «យុវជន​ខូចចិត្ត» និង ម៉ៅ ហា​ជី ច្រៀង​បទ «ម៉ាក​ស៊ី នារី​ថ្មី»។

នៅ​ជុំ​ចុងក្រោយ អ្នក​ទាំងបី បកស្រាយ​បទ​ចម្រៀង​តែមួយ​រួមគ្នា គឺ​បទ « ក្រោកឈរ» របស់​កញ្ញា ឱក សុគន្ធ​កញ្ញា ដែលជា​សមាជិក​គណៈកម្មកា​រ​មួយរូប។

នី រតនា ដែល​ជា​ម្ចាស់​ពានរង្វាន់ បានទទួល​ទឹកប្រាក់១០០លាន​រៀល រួមទាំង​ប្រាក់ និង​រង្វាន់​លើកទឹកចិត្ត​ផ្សេងទៀត រីឯ​ម៉ៅ ហាជី និង សៅ ឧត្តម ក៏​ទទួលបាន​ប្រាក់ និង​រង្វាន់​លើកទឹកចិត្ត​ជាច្រើន​ផងដែរ​ពី​ម្ចាស់​ស្ថានីយ៍ និង​អ្នក​ឧបត្ថម្ភ​កម្មវិធី៕


Ratana became champion Cambodian Idol Season 1

Treasury became the winner of the song contest Cambodian Idol's first season Hang Meas support after he underwent two more candidates Mao Chi Sao Eg in Wednesday's final Sunday, Nov. 1, with Khieu Kanharith, information minister for the presidency.

In the first round of the three final candidates are required to interpret the songs related to their home provinces. Ratana from Kampong sing Thom Bopha beauty while Mao Chi Province parted fall Sangker before candidates Province Saturday Eg tonal curdled with Bopha Rieng.

Reached the second round candidates are modern singing. Mao Chi gradually taken pains to explain first, then Sao Supreme sing until the time bomb that did not fit before the Treasury interpretation Leon does not care about the feelings of others.

Round three-reaching interpretation the song tempo. In this round Saturday Eg singing first with dance Rock & Roll »Treasury interpretation heartbroken youth and Mao Chi sing brand new women.

In the final round of the three joint interpretation of the same song is stood September Kanha, a member of a commission.

Treasury, the winner received $ 100 million, including interest and other awards, while Mao Chi Sao Odom also get a lot of reward and well owner stations and sponsors.

No comments :

Post a Comment