Powered by Blogger.

Friday, October 16, 2015

រយោជន៍​នៃ​ការចូល​គេង​យប់​ជ្រៅ

No comments :
ទម្លាប់​នៃ​ការចូល​គេង​របស់​មនុស្ស​ម្នាក់ៗ គឺមាន​ភាពខុសៗ​ពីគ្នា​។ មនុស្ស​ភាគច្រើន​ចូលចិត្ត ចូល​គេង​លឿន និង​ក្រោក​ពី​ព្រឹក​ព្រលឹម ដោយសារ​គិតថា នឹង​ផ្តល់​ប្រយោជន៍​ល្អ និង​ច្រើនជាង ​ការ​ទម្លាប់​ចូល​គេង​យឺត ឬ​ចូល​គេង​ពេលយប់​ជ្រៅ​។ ប៉ុន្តែ​សម្រាប់​ថ្ងៃនេះ សារព័ត៌​មានកំណើត​ថ្មី បាន​ដកស្រង់​ដោយ​លើក​បង្ហាញ​ពី​មូលហេតុ​មួយចំនួន​អំពី​ប្រយោជន៍ នៃ​ការចូល​គេង​យប់​ជ្រៅ​ដូចខាងក្រោម ៖

១-​មាន IQ ឬ​ភាព​ឆ្លាត​វៃ​ខ្ពស់​
​នេះ​បើតាម​អ្នកវិទ្យាសាស្ត្រ លោក Satoshi Kanazawa នៃ​សាលា​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​នយោបាយ នៃ​ទីក្រុង​ឡុ​ដ៏ បានធ្វើ​ការសិក្សា និង​បាន​រកឃើញថា ទំនាក់ទំនង​រវាង​ភាព​ឆ្លាត​វៃ និង​អាកប្បកិរិយា​របស់​មនុស្ស​ជំនាន់​ថ្មី គឺ​ធ្វើ​អ្វី​មិន​តាម​គន្លង​មនុស្ស​ជំនាន់​មុនៗ​នោះទេ​។ ការសិក្សា​នេះ​បាន​បញ្ជាក់ថា មាន​ក្មេងៗ​ឆ្លាត​វៃ និង IQ ខ្ពស់​ជាច្រើន​នាក់ ពួកគេ​មាន​ភាព​ផ្សេង​ពី​មនុស្ស​ជំនាន់​មុន​ដោយសារ​ពួកគេ មាន​ទម្លាប់​ដូច​មនុស្សពេញវ័យ ដែល​មនុស្សពេញវ័យ​ភាគច្រើន គឺ​ចូល​គេង​យប់​ជ្រៅ និង​ក្រោក​ពី​គេង​យឺត ទាំង​ថ្ងៃ​ធម្មតា ឬ​ថ្ងៃ​ចុង​សប្តាហ៍​។​
២-​ផ្តល់​ផលប្រយោជន៍​ចំពោះ​កម្លាំង​រាងកាយ​
​ការស្រាវជ្រាវ​មួយ​បង្ហាញថា ការចូល​គេង​យប់​ជ្រៅ អាច​ផ្តល់​ប្រយោជន៍​ដល់​រាងកាយ​ច្រើនជាង​ការចូល​គេង​លឿន និង​ឆាប់​ក្រោក​ពី​ព្រលឹម​។ ការសិក្សា​នេះ​ធ្វើឡើង​ក្នុង​សាកលវិទ្យាល័យ Alberta​ដោយបាន​ធ្វើការ​សិក្សា​ដោយ​ធ្វើ​ពិសោធន៍ និង​ធ្វើតេស្ត​លើ​កម្លាំង​ជើងមនុស្ស​៩​នាក់ ដែល​ឆាប់​ចូល​គេង និង​ក្រោក​ពី​ព្រលឹម និង​មនុស្ស​៩​នាក់​ផ្សេងទៀត ដែល​ចូល​គេង​យប់​ជ្រៅ​។ ការសិក្សា​នេះ​បាន​រកឃើញថា មនុស្ស​ចូល​គេង​យប់​ជ្រៅ​មានការ​កើនឡើង កម្លាំង​ខ្លាំង​ជាង​នៅពេល​ពួកគេ​មិនទាន់​ឆាប់​ចូល​គេង​នោះ ។​
៣-​អាចមាន​គំនិត​ច្នៃប្រឌិត​ច្រើន​
​ក្នុង​ចំណុច​នេះ គឺ​បង្ហាញថា សម្រាប់​មនុស្ស​ចូលចិត្ត​គេង​យប់​ជ្រៅ ដោយសារ​ជាប់រវល់​ធ្វើ​ការងារ និង​សិក្សា​អាច​នាំ​ឲ្យ​មានគំនិត​ច្នៃប្រឌិត​ច្រើន​។ ការសិក្សា​ស្រាវជ្រាវ​មួយ​របស់​សាកលវិទ្យាល័យ​Catholic បាន​រកឃើញថា មនុស្ស​ទំនោរ​ធ្វើ​ការងារ ពេលយប់​រហូត​ពេលយប់​ជ្រៅ ទើប​ចូល​គេង​។ ទំនងជា​អាច​អភិវឌ្ឍន៍ ការគិត​ឃើញ​ថ្មី និង​មានគំនិត​ច្រើន​ក្នុងការ​ដោះស្រាយ​បញ្ហា ជាជាង​មនុស្ស​ភ្ញាក់​ងើប​ពី​ការងារ​ពី​ព្រលឹម​។ លោក Marina Giampietro ជា​អ្នកដឹកនាំ ការសិក្សា​នេះ​បានបង្ហាញ​មូលហេតុ​ធ្វើ​មនុស្ស​ចូលចិត្ត​ធ្វើការ​យប់​ជ្រៅ​ ទើប​គេង នោះ​អាចធ្វើ​ឲ្យ​ពួកគេ​អាច​ប្រមូលផ្តុំ​អារម្មណ៍​បានល្អ ជា​កត្តា​ធ្វើ​ឲ្យ​មាន​សមត្ថភាព​ក្នុងការ​រកឃើញ​អ្វី​ថ្មី និង​ការដោះស្រាយ​បញ្ហា​លើ​ការងារ​បាន​ច្រើន​។​
៤- អាច​ទទួលបាន​ពិន្ទុ​ច្រើន​លើ​ការធ្វើ​តេស្ត​សមត្ថភាព​បញ្ញា
​ការស្រាវជ្រាវ​មួយ​របស់​សាកលវិទ្យាល័យ Madrid បានចេញ​ផ្សាយ​កាលពី​ឆ្នាំមុន ថា បើ​គិត​តាម​លើ​របៀប​គេង​របស់​យុវវ័យ​១០០០​នាក់​នោះ គឺ​ការសិក្សា​រកឃើញថា យុវវ័យ​ចូល​គេង​យប់​ជ្រៅ​ទទួលបាន​ពិន្ទុ​ខ្ពស់​លើ​តេស្ត​សមត្ថភាព បញ្ញា ច្រើនជាង​យុវវ័យ​ដែល​ឆាប់​ភ្ញាក់​ពី​ព្រឹក​ព្រលឹម​។​
៥-​អាច​ទទួល​តំណែង​ខ្ពស់​ក្នុង​ការងារ​
​ដោយសារ ការចូល​គេង​យប់​ជ្រៅ​អាចមាន​គំនិត​ច្នៃប្រឌិត​ច្រើន និង​ដោះស្រាយ​បញ្ហា​ដែល​លើក ឡើង​ពី​ចំណុច​ខាងលើនេះ គឺ​ពិតជា​ធ្វើ​ឲ្យ​មនុស្ស​អាច​ទទួល​បានកា​រងារ​ល្អ​។ ក្នុងនោះ​សូម្បីតែ​លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ក៏​មនុស្ស​ចូល​គេង​យប់​ជ្រៅ​ដែរ​។ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​និយាយប្រាប់​កាសែត Newsweek កាលពី​ឆ្នាំ ២០០៩ ថា គាត់​ចូលចិត្ត​នៅ​រហូតដល់​យប់​ជ្រៅ​ហើយ​បន្ទាប់ពី​គាត់​ធ្វើ​កិច្ចការងារ របស់គាត់​ចប់​នោះ គាត់​នឹង​បន្ត​អាន​សៀវភៅ​ទើប​ចូល​គេង​។​
៦-​អាចមាន​ស្មារតី​ល្អ ច្រើន​ម៉ោង បន្ទាប់ពី​ក្រោក​ពី​គេង​
​តាមរយៈ​ការសិក្សា​មួយ ក្នុង​ឆ្នាំ ២០០៨ ដោយ​សាកលវិទ្យាល័យ Liege ប្រទេស​បែ​ល​ហ្សិ​ក បានធ្វើការ​ពិសោធន៍​លើ​មនុស្ស​១៥​នាក់ ដែល​ទម្លាប់​គេង​យប់​ជ្រៅ និង​១៥​ផ្សេងទៀត​ដែល​ទម្លាប់​ចូល​គេង​លឿន និង​ក្រោក​ពី​គេង​លឿន​។ អ្នកស្រាវជ្រាវ​លើ​ការសិក្សា​នេះ បានធ្វើ ការវាស់ស្ទង់​សកម្មភាព​ខួរក្បាល និង​ស្មារតី​តាំង​អារម្មណ៍ ដោយ​ធ្វើតេស្ត​ប្រឡង​របស់​អ្នកចូលរួម​ទាំង​អស់ពី​រដង គឺ​លើក​ទី​១​ពេល​ពួកគេ ទើប​ក្រោក​ពី​ដេក និង​ម្តងទៀត​ក្រោយ​រយៈ​ជិត ១១​ម៉ោង​។ ក្រោយមក​ការសិក្សា​នេះ​រកឃើញថា ពិន្ទុ​របស់​អ្នកចូលរួម​នៅពេល​ទើប​ក្រោក​ពី​គេង គឺ​ស្មើគ្នា ប៉ុន្តែ​ពិន្ទុ​ការធ្វើ​តេស្ត​លើក​ទី​២ ក្រោយ​រយៈពេល​ជិត​១១​ម៉ោង របស់​អ្នក​ចូល​គេង​យប់​ជ្រៅ​ទទួលបាន​ច្រើនជាង ដោយ​ពួកគេ​មានដំណើរ​ការល្អ ក្នុង​ខួរក្បាល​ដែល​អាច​បញ្ជា​ឲ្យ​មានការ​តាំងស្មារតី​ល្អ​ជាង​៕



 English:

Benefits of deep sleep night
Habit of a person's sleep is very different from each other. Most people prefer to go to bed early and get up in the morning because that will benefit and the habit of going to bed too late or go to bed at night deep. But the new home for the press today quoted show why some of the benefits of deep sleep night as follows:

1. There is a high IQ or intelligenceAccording to scientists, Satoshi Kanazawa of the School of Economics and Politics of London did a study and found that the relationship between intelligence and human behavior The new generation is doing what no previous generation of human footsteps. This study confirmed that the smart kids, and many of the high-IQ, they are different from previous generations because they have a habit as adults adults most of them go to bed late and get up slowly a normal day or weekend.

2. The benefit of physical forceOne study showed that deep sleep can benefit the body to sleep faster and get up in the morning. The study conducted at the University of Alberta study, experiments and tests on the 9 people who go to bed early and wake up early in the morning and 9 other people who go to bed late at night. The study found that people go to bed late at night increased stronger than when they do not go to bed early.

3 can be more creativeThe point is that for people like to sleep late at night due to busy work and study can lead to a lot of innovative ideas. A study of the Catholic University found that people tend to work late at night until the night before bedtime. Likely to develop a lot of new thinking and ideas to solve the problem rather than wake people out of work in the morning. Leadership Marina Giampietro study showed why do people prefer to work late at night before bed can make, they can gather feel good factor has the ability to find something new and to solve problems on the job.

4. be able to get a lot of points on the intellectual ability testsMadrid University study released last year on 1,000 teenagers sleep mode, the study found that young people go to bed tonight get a high score on the deep intellectual ability tests than youngsters who wakes up early morning.

5. be able to get high positions in the jobDue to go to bed late at night can be more creative and to address the issues raised from the above point is really making people able to get a job Good. Even US President Barack Obama also go to bed late at night. Barack Obama told Newsweek in 2009 that he liked until late at night, and after he finished his work, he will continue to read the book before bedtime.

6. consciousness several hours after waking upThrough a study in 2008 by the University of Liege in Belgium has worked on 15 people who experience deep sleep habits and other 15 bedtime routine early and waking up early. The researchers on this study were to measure brain activity and consciousness felt by participants' exam tests both the best of times is 1 when they wake from sleep and again after a period of nearly 11 hours. Later, the study found that participants' scores when waking up is equal, but the test scores 2nd after nearly 11 hours of go to bed late at night to get more, they have a good process in the brain that can be ordered to stand better.



No comments :

Post a Comment