Powered by Blogger.

Wednesday, October 28, 2015

នារីដែល​ត្រូវ​គេ​អះអាង​ថា​ជា​សង្សារ​ចាស់ ប៉ែន ចំ​រ៉ុង ចេញមុខ​បកស្រាយ​​

No comments :
កាលពី​ថ្ងៃ​ទី​២៨ ខែតុលា អ្នកនាង ថាច់ ផល្លា ដែល​តារា​សិល្បៈ​ភាគច្រើន​បាន​អះអាង​ថា​គឺ​ជា​សង្សារ​ចាស់​របស់ ប៉ែន ចំ​រ៉ុង នោះ បាន​ចុះ​មក​ពី​អាមេរិក​មក​ដល់​ស្រុក​ខ្មែរ​។ អ្នកនាង​បាន​ផ្ដល់​បទសម្ភាសន៍​មួយចំនួន​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​កាលពី​អតីតកាល​ជាមួយ​លោក ប៉ែន ចំ​រ៉ុង នៅ​បរិវេណ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​(​ពោធិចិនតុង​)​។​

​អ្នកនាង ថាច់ ផល្លា បាន​សារភាព​ថា រវាង​អ្នកនាង និង​លោក ប៉ែន ចំ​រ៉ុង ពិតជា​មាន​ទំនាក់ទំនង​គ្នា​ច្រើន​មែន នា​ពេលកន្លងមក ដោយ​ធ្លាប់​ទាំង​ពាក់​ព័ន្ធ​រឿង​លុយកាក់​គ្នា​ទៀត​ផង​។ ប៉ុន្តែ​អ្នកនាង​ប្រាប់ថា នោះ​គ្រាន់តែ​ជា​ទំនាក់ទំនង​មិត្តភាព ដែល​កើតចេញ​ពី​ការ​រាប់អាន​ប៉ុណ្ណោះ​គឺ​មិនមែន​ជា​ស្នេហា​នោះឡើយ​។ អ្នកនាង​បកស្រាយ​ថា​៖ "​ចំពោះ​ខ្ញុំ និង​គាត់​(​ប៉ែន ចំ​រ៉ុង​) គឺជា​មិត្ត​ប៉ុណ្ណោះ អត់​មាន​ស្នេហា​អី​ផង​។ ចំពោះ​រឿង​គេ​ថា​ហ្នឹង​ជា​រឿង​របស់​គេ ប៉ុន្តែ​ខ្ញុំ​ដូចជា​អត់​មាន​ស្អី​ជាមួយ​គាត់​ផង​"​។​

​យ៉ាងណាក៏ដោយ អ្នកនាង​បានបញ្ជាក់​ថា ក្រោយពេល​ដឹងថា​លោក ប៉ែន ចំ​រ៉ុង បាន​ភ្ជាប់​ទំនាក់ទំនង​ស្នេហា​ជាមួយ​នាង ភិន សុ​ដា​លី​ស គឺ​រវាង​នាង និង​លោក​ប៉ែន ចំ​រ៉ុង ត្រូវបាន​រង្គោះរង្គើរ​។ អ្នកនាង​ឆ្លើយតប​ចំពោះ​បញ្ហា​នេះ​ថា គឺ​ដោយសារ​មិន​ចង់ឲ្យ ភិន សុ​ដា​លី​ស អន់ចិត្ត និង​យល់​ថា​នាង​ជ្រៀតជ្រែក​ទំនាក់ទំនង​។ អ្នកនាង​បន្តថា​៖ "​ជា​ការពិត​តាំងពី​គាត់​(​ប៉ែន ចំ​រ៉ុង​) មាន​រឿង​ហ្នឹង​(​មាន​ស្នេហា​ជាមួយ​ដា​លី​ស​) ខ្ញុំ​និង​គាត់​ឈប់​ទាក់ទង​គ្នា​។ ដូចជា​អត់​មាន​ឈ្លោះ​គ្នា​អី​ទេ ប៉ុន្តែ​មក​ពី​ខ្ជិល ម្យ៉ាង​ខ្ញុំ​មិន​ចង់ឲ្យ​មាន​រឿងរ​ញ៉េរ​ញ៉ៃ​ផង​"​។ នាង​បាន​សារភាព​ដោយ​ត្រង់​ថា ធ្លាប់​ជាប់ជំពាក់​ទាក់ទង​លុយកាក់​ជាមួយ ប៉ែន ចំ​រ៉ុង ក្នុងពេល​ដែល​នាង និង​លោក​នៅ​សេពគប់​គ្នា​។ អ្នកនាង​បញ្ជាក់ថា​៖ "​អឺ​…​ខ្ញុំ​ដូចជា​អត់​មាន​ផ្គត់ផ្គង់​លុយកាក់​អី​ឲ្យ​ផង គឺ​គាត់​ខ្ចី​តើ ដូចជា​ខ្ចី​ទិញ​ឡាន​មុន​ហ្នឹង ប៉ុន្តែ​ឥឡូវ​សង​វិញ​អស់ហើយ​"​។​

នេះ​ជា​ការបកស្រាយ​ដោយ​ផ្ទាល់មាត់​លើកដំបូង​របស់​អ្នកនាង ថាច់ ផល្លា ជា​អណិកជន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក ដែល​មាន​ការអះអាង​ជា​ច្រើន​ថា​ជា​គូស្នេហ៍​របស់លោក ប៉ែន ចំ​រ៉ុង និង​ត្រូវ​បាន​បណ្ដាញ​ហ្វេ​សប៊ុក​ផ្សព្វ​ថា​ជា​អ្នក​ផ្ចុង​ផ្ដើម​លុយកាក់​ឲ្យ ប៉ែន ចំ​រ៉ុង មុនពេល​លោក​ភ្ជាប់​ស្នេហ៍​ជាមួយ ភិន សុ​ដា​លី​ស​។ អ្នកនាង​គឺជា​តួអង្គ​ដ៏​សំខាន់ បន្ទាប់ពី​មាន​បណ្ដាញ​ហ្វេ​សប៊ុក​បាន​បង្ហោះ​រូប​ថតរប​ស់នាង​ក្នុងពេល​នៅ​ស្និទ្ធិស្នាល​ជាមួយ​លោក ​ប៉ែន ចំ​រ៉ុង ហើយ​បាន​សរសេរ​ពាក្យពេចន៍ ដែលមាន​ខ្លឹមសារ​ថា លោក ប៉ែន ចំ​រ៉ុង បាន​បោះបង់​នាង និង​តម្រូវ​ឲ្យ​លោក​សងលុយ​នាង​ឲ្យអស់​បើ​ចង់​បន្ត​ស្នេហា​ជាមួយ​គូស្នេហ៍​ថ្មី​។ ការបកស្រាយ​របស់​នា​ង​គឺ​ស្រប​នឹង​ការបញ្ជាក់​របស់លោក ប៉ែន រស់ បងប្រុស​របស់​លោក ប៉ែន ចំ​រ៉ុង ដែល​VOD ធា្លប់បាន​សម្ភាសន៍នា​ពេលកន្លងម​ក ។ អ្នកនាង ថាច់ ផល្លា  អះអាងថា ទំនាក់​មិត្តភក្ដិ​រវាង​នាង និង​លោក​ប៉ែន ចំ​រ៉ុង ត្រូវបាន​បញ្ចប់ ក្រោយ​ពេល​លោក​មាន​ស្នេហា​ជាមួយ ភិន សុ​ដា​លី​ស ប៉ុន្តែ​នោះ​គឺ​ដោយសារតែ​មិន​ចង់ឲ្យ ភិន សុ​ដា​លី​ស យល់ច្រឡំ​ប៉ុណ្ណោះ​។​

​អ្នកនាង​ថ្លែងថា បើ ប៉ែន ចំ​រ៉ុង​អញ្ជើញ​សំបុត្រ​ការ គឺ​នាង​នឹង​អាច​ចូលរួម បើ​ទោះ​ទំនាក់ទំនង​រាប់អាន​ដែល​ធ្លាប់​ល្អូកល្អិន​ត្រូវបាន​ប្រេះឆា​។ នាង​និយាយថា​៖ "​ឥឡូវ​ហ្នឹង​ពួកយើង​អត់​មានអី​ទាក់ទង​គ្នា​ទេ ប៉ុន្តែ​បើ​គាត់​ការ​ហើយ​អញ្ជើញ​ខ្ញុំ ខ្ញុំ​ប្រហែល​ជា​អាច​ទៅ អត់​អី​ទេ​ឲ្យតែ​ចំ​ខ្ញុំ​មក​លេង​ស្រុក​ខ្មែរ​អ៊ីចឹង​"​។ យ៉ាងណាមិញ អ្នកនាង​ប្រាប់ថា មិន​ចង់​ប្រឈមមុខ​ជាមួយ​លោក ប៉ែន ចំ​រ៉ុង នោះទេ បន្ទាប់​ពី​ដាច់ដោច​ទំនាក់ទំនង​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នកនាង ថាច់ ផល្លា គឺជា​នារី​ខ្មែរវ័​យជាង​៣០​ឆ្នាំ​ដែល​បាន​ចេញ​ទៅ​រស់នៅ​ប្រទេស​អាមេរិក​២៣​ឆ្នាំ​មកហើយ​។ អ្នកនាង​ឧស្សាហ៍​ឡើង​ចុះ​ស្រុក​ខ្មែរ​ញឹកញាប់ ដោយសារតែ​នាង​ក៏​ជា​តារា​សិល្បៈ​មួយរូប ដែល​បាន​ចុះ​មក​ថតកុន​នៅ​កម្ពុជា​កន្លងមក​។ អ្នកនាង​សម្ដែង​រឿង​លើកដំបូង​នៅ​កម្ពុជា​ក្រោម​ចំណងជើង​ថា «​សុំ​កើតជា​កូនភ្លោះ​បី​» និង​បាន​សម្ដែង​ជា​តួឯក​ក្នុង​រឿង​ទី​២​ក្នុង​រឿង «​ឈាម​ស្រែក​ស្បែក​ហៅ​» ដែល​ផលិត​ដោយ​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​M លោក សន វិជ្ជ​បុត្រ​។ អ្នកនាង​អះអាងថា​មក​លេង​ស្រុក​លើក​នេះ​មាន​រយៈពេល​៦​សប្ដាហ៍ ដើម្បី​មក​ធ្វើ​បុណ្យ​កឋិន និង​យក​លុយ​ដែល​បាន​ពី​ការលក់​ឌី​សរឿង «​ឈាម​ស្រែក​ស្បែក​ហៅ​» នៅ​អាមេរិក​ក្នុង​ជំហាន​ដំបូង​ឲ្យ​លោក សន វិជ្ជ​បុត្រ យក​ទៅ​កសាង​សាលា​ក្រីក្រ​មួយ​នៅ​ខេត្ត​ក្រចេះ​៕



ប្រភព៖vodhotnews.com

Women who have been claiming to be an old boyfriend Penn Rong secretly interpretation

On October 28, she Thach Phalla majority argued that art is an old girlfriend Pen Rong, down from US Khmer. She gave a number of interviews related to his past relationship with Penn Chamrong compound Phnom Penh International Airport (Pochentong).

Thach Phalla admitted that between her and Pen Rong certainly there is a lot in the past have involved money . But she said it was just a friendship born out of consideration, is not a romantic. She explained: "For me and him (Penn Rong) is not in love, okay. For them, it their stories, but whether I like things with him. "

However, she said that after Penn Rong attached relationship with her Phin soda is between her and Pen Rong shaken. Her response to this issue that is because not want Phin soda resentment and understand that her interference. She said: "In fact, since he (Pen Rong) am (in love with) me and him stop contact. not fight okay but from the lazy words, I do not want to have to mess ". She admits frankly that have attachments associated with money Pen Chamrong when she and association. She said: "The euro ... I do not have the supply of money, okay, he borrowed, such as borrowing to buy a car before this, but now are fully reimbursed. "

This is the first oral interpretation Thach Phalla overseas Khmer living in the United States, which has claimed as many as a couple of Pen and Rong Facebook site promoting an initiative launched money Pen Rong before connecting love with Phin soda. She is the main character after the Facebook site had posted photos of her close with Pen Rong and written words Pen content Chamrong abandoned her and required to repay all the money she wants to continue to love with a new lover. The interpretation is consistent with his brother Pen Pen Rong VOD Bear interviewed in the past. Thach Phalla argued that the relationship between her friends and Pen Rong was terminated after he fell in love with Phin soda, but that is because not Pin soda confusing.

She said that if Penn Rong invitation letter she will be able to participate even if the relationship cordial esteem had been strained. She says: "Now that we're not, something related but if he invites me, I may be able to not okay I play Khmer tune ". However, she said, does not want confrontation with Pen Rong, after dachdaoch relationship.

Also that she Thach Phalla was a Khmer Coast more than 30 years who has lived in America 23 years ago. She anxiously up and down the land Khmer often because she is also an actress, an art that has come down to filming in the country so far. Her first film titled `born as twins and starred as the lead in the 2nd story shouted skin blood produced by the singer called M Productions positive children. She claimed that the play lasts 6 weeks to make Kod and money from the sale of blood shouted skin called in the US in the first step to positive children to build a poor school in Kratie province.

No comments :

Post a Comment