Powered by Blogger.

Wednesday, October 28, 2015

ឌុច ​លីដា ស្បថ​រឿង​ចោទថា​​​​​​​​មានគេចិញ្ចឹម​​

No comments :
មក​ទល់​ពេល​នេះ ​​តារា​សម្ដែង​​​​​ល្បី​ឈ្មោះ​នាង​​ឌុច ​លីដា នៅតែ​រង​ការ​ចោទ​ប្រកាន់​យ៉ាង​រសើប​​​​ថា​ពាក់​ព័ន្ធ​​នឹង​​ករណី​ចំនួន​២ ​​​​ដោយ​ការ​​​សាយ​ភាយ​ត្រូវ​គេ​មើលឃើញ​ថា​ធ្វើ​​ឲ្យ​នាង​​​​ប៉ះ​ទង្គិច​អាជីព​ដែលខំ​ប្រឹ​ងប្រែង​​ទាំង​លំបា​ក​​នោះ​​​ផ​​ង​។ ​ជួប​​ផ្ទាល់​ជា​មួយ​​​វីអូឌី(VOD) ឌុច លីដា​​​​​បាន​​​​ចេញ​មុខ​​​ស្បថថា​​អ្វី​ដែលនាង​ចាត់ទុក​ថា​ត្រូវ​គេ​​​​​​​​​​​​​​​​​លាប​ពណ៌​គឺ​​​​ជា​រឿង​​​យល់​ខុស​ប៉ុណ្ណោះ​​។
ឌុច លីដា បានអះ​អាង​ថាក្នុង​​​​មួយ​រយៈ​ចុង​ក្រោយ​មាន​ការ​​លើក​ឡើង​ជា​ច្រើន​ថា​នាង​​​ ​​​​​មាន​​​​អ្នក​ចិញ្ចឹម និង​​បាន​ស្រស់ស្អាតឬ​មាន​ការងារ​​​​​​​​​​​​សិល្បៈ​រីក​ចម្រើន​ បន្ទាប់​ពី​​​​វះ​កាត់​កែ​កុន​ទម្រង់​មុខ​​ឲ្យ​ត្រូវ​​នឹង​​​ទីផ្សារ​។ ​​ការ​លើក​ឡើង​ថា​​​នាង​​​​​វះ​កាត់​កែមុខនិង​ដើម​ទ្រូង គឺជាអ្វី​ដែល​នាង​បាន​ឮ​​ដោយ​អន្លើ ​ប៉ុន្តែ​អ្វី​ដែល​នាង​ថា​ទទួល​​យកមិន​​ ហើយ​​​គេ​ង​មិន​លក់​​​មក​​​ទល់​នឹង​ពេល​នេះគឺ​​​ការ​​លើក​ឡើងថា​​​​នាង​មាន​ជីវិត​​ប្រែ​ប្រួល ដោយ​សារ​តែ​មាន​ជំនួយ​ពី​បុរស​​សំបូរ​ទ្រ​ព្យ​​ម្នាក់ដែ​ល​​​​​​​​​​​​​​​​​​​​បុរស​ម្នាក់​នោះគឺ​​​​​​​​​​​​​​​​​​មិន​មែន​កំលោះ។ នាង​​​និយាយ​ថា​៖ “​​​ប្រហែល​ជា​​​​​​​​មួយ​ឆ្នាំ​​២​ឆ្នាំ​មក​ហើយ ដែល​ខ្ញុំ​​ឮ​រឿង​ហ្នឹង​​​​! ​​ប៉ុន្តែ​​​ធាតុ​ពិត​ខ្ញុំ​​សូម​បញ្ជាក់​ថា​អត់​មាន​ទេ ​​​​​​​​​​​ជា​ពិសេសរឿង​មាន​អ្នក​ធំ​អ្នក​មាន​ទ្រព្យ​ណា​ចិញ្ចឹម​​និង​រឿង​ខ្ញុំ​​វះ​កាត់​​កែ​ត្រង់​នេះ​កែ​ត្រង់​​​​​​​​​​​​​នោះ គឺ​​អត់​មាន​ទេ ​ចង់​ទៅ​ដល់​​ណា​ក៏​ខ្ញុំ​មិន​ខ្លាច​ដែរ​!”។ នាង​​ថា​​​​​​​​​​​​​​​​ព័ត៌មានដែល​សាយ​ភាយ​ថា​​នាង​មាន​អ្នក​ចិញ្ចឹម ​មិន​មែន​ជា​អ្វី​ដែល​នាងនិង​ក្រុម​គ្រួសារ​​ទទួល​យក​នោះ​ទេ ដោយ​សារ​តែ​ពាក្យ​​​អ្នក​​​ចិញ្ចឹ​ម​​មួយម៉ាត់​ គឺច្បាស់​ណាស់​ថា​​​​​​​​​​​​មិន​សំដៅ​លើ​កំលោះ​​ ហើយ​ពិត​ជា​ចង់​សំដៅ​ថា​នាង​​លួច​លាក់​ជា​មួយ​​​​​​​បុរស​មាន​ប្រពន្ធ​កូន ​ទើប​មាន​ឡាន​ជិះនិង​មាន​​ជីវិត​​​សមរម្យ​នឹង​គេ​នឹង​ឯង​​​​​​​​​​​​​​នោះ​។ ​

 នាង​និយាយ​ថា​៖ “​​​​​​ឥឡូវ​​ហ្នឹង​​ខ្ញុំសុំ​​បញ្ជាក់ថា​ខ្ញុំ​​​​​​​​​មាន​ឡាន​ជិះ ​មាន​លុយ​​​​​​ស្លៀក​ពាក់​បាន​សមរម្យ​គឺ​អត់​មាន​​​​​​​​អ្នក​ណា​​​​ចិញ្ចឹម​ទេ ​​​​​​​ខ្ញុំ​បាន​ពី​​​ប្រឹង​​​​​​​ថត​រឿង​និង​ថត​​​​​ម៉ូដ​​ឲ្យ​គេ​ទាំង​យប់​ទាំង​ថ្ងៃ​ទំាង​អស់​​ ម្យ៉ាង​អ្នក​ស្គាល់​ខ្ញុំ​ពួក​គាត់​ដឹង​ហើយ​ថា​គ្រួសារ​ខ្ញុំ​ ម៉ាក់​ប៉ា​ខ្ញុំ​ក៏​មិន​មែន​អ្នកអត់​អី​ដែរ អញ្ចឹង​ត្រឹម​​​លទ្ធភាព​ដូច​ខ្ញុំ​មាន​​រាល់​ថ្ងៃ​​​គឺ​មិន​ចាំ​​ទៅ​ទាក់​ទង​របស់​អ្នក​ណា​​​​​​​​​នោះ​ទេ​ ​ចំណែក​រឿង​​កែ​កុន​​​​​​សម្រស់​​(ទម្រង់​​មុខអក្សរវី) ​ ខ្ញុំ​ហ៊ាន​ស្បថ​ថា​អត់​មាន​​ទាំងអស់ ​ តាំង​​ពី​ក្បាល​ដល់​ចុងជើង​!”។ នាង​​ថា​​មួយ​ជីវិត​របស់ខ្លួន គឺ​ខ្លាចបំផុត​​ចុង​កាំបិត​​ និង​មុខ​​​ម្ជុល​ អញ្ចឹ​ងហើយ​ទោះ​ជា​​​មាន​ចំណុច​ខ្វះ​ខាត​ដែល​​នាង​ចង់​កែ​ ​ក៏​មិន​ធ្វើ​ជា​ដាច់​ខាត ដោយ​សារ​តែ​​គ្មាន​ការ​​​​​​​​​​​​ជំរុញ​ពី​​អ្នក​នៅ​ជុំវិញ​ខ្លួន​នោះ​ផង​។ នាងនិយាយ​ថា៖ “​​​ម៉ា​តួ​ខ្លួន​​ខ្ញុំ​​​មិន​អត់​ទេ​កន្លែងទាស់  ជាក់ស្ដែង​សូម្បី​តែ​​​មុខ​ក៏​​​​មាន​​កន្លែង​ខ្លះ​ដែល​អត់​​សូវ​ពេញ​ចិត្ត​ដែរ ប៉ុន្តែ​ខ្ញុំ​តាំង​​ចិត្ត​ថា​​អត់​កែ​ទេ ​ទោះ​ជា​​​មធ្យោបាយ​​បូម​ខ្លាញ ឬ​​ចាក់​បន្ថែម​​​អី​ក៏អត់​ដែរ​ ម្យ៉ាង​​ខ្ញុំ​​បាន​ក្លាយ​ជា​តារា​សិល្បៈ គឺ​​​​​​​​អត់​មាន​​​​​​​​កែ​ទម្រង់​​មុខទេ ​អញ្ចឹង​ទុក​​​​​​​​​ធម្មជាតិ​អញ្ចឹង​ទៅ ​​​អត់​​​យក​​​​​​​សាច់​យក​ស្បែក​ទៅ​ប្រថុយ​ទេ​!”។

បើ​ទោះ​ជា​​​​​​​​​​បច្ចេកវិទ្យា​​​វះ​កាត់​កែ​សម្ផស្ស​ត្រូវ​បាន​តារា​ភាគ​ច្រើន​​​​​​​​​​​​ចាប់​អារម្មណ៍និង​មាន​ការ​ធានា​ពី​សុវត្ថិភាព​ ក៏​​នាង​ប្រាប់​ថា​នោះ​​មិនមែន​ជា​ចំណូល​ចិត្ត​។ នាង​សន្យា​​​នឹង​យក​​តាម​គំរូ​របស់​តារា​​​សម្ដែង​​ជំនាន់​ដើម ដែល​តាំង​ពី​ល្បី​​រហូត​ដល់​​​ឈប់​លេង​កុន គឺ​នៅ​តែ​ស្អាត​ដោយ​ធម្មជាតិ ហើយ​មិន​​​​​​​បាន​កែ​កុន​។ នាង​និយាយ​ថា​៖ “​ខ្ញុំ​​ស្បថថា​​​​ចំពោះ​ខ្ញុំ គឺ​រឿងដែល​គេ​ថា​ទាំង​២​ហ្នឹង​អត់​មាន​ទាំ​ងអស់ ​​​​សូម្បី​តែ​ស្បែក​​ដែល​បង​ប្អូន​​ឃើញ​ខ្ញុំ​​​​​​រាង​ស​ជាង​មុន​ គឺ​អត់​​មាន​​ទៅ​បក​អី​ទេ គឺ​ដោយ​សារ​ខ្ញុំ​មិន​នៅ​ក្រុង ​និង​ប្រើ​​ឡេ​តាម​គេ​​​​តាម​គេ​ទាំ​ងអស់ ​​រឿង​​កែ​​​គឺ​អត់​!”។ ​

មួយ​រយៈ​ចុង​ក្រោយ ​​​​គេ​ឃើញ​​ឌុច លីដា ​​​​កាន់តែមាន​សម្រស់​ជាង​មុន ហើយ​បើ​​និយាយ​ពី​ភាព​ហ៊ឺហារ​ក៏​មិន​អន់​ជាង​តារា​​​សិល្បៈ ដែល​ល្បី​ថា​មាន​ជំនួយ​ពីក្រោយខ្នង​ប៉ុន្មានដែរ​។  ​អញ្ចឹង​​ហើយ​ទើប​​​​​​​​​​​​ការ​លេច​ឭ​​​​​កាន់​តែ​ខ្ទរខ្ទារ​ខ្លាំង​​ថា​​នាង​​​​​​​​​​​​​​​​​​​​​​​​​​មាន​អ្នក​ផ្ចុង​ផ្ដើម​ ក្រោយ​ពីកែ​កុន​​ទម្រង់​មុខនិង​ដង​ខ្លួន​ឲ្យ​មើល​ទៅ​ស៊ិចស៊ី​មិន​មាន​​​​កន្លែង​ទាស់​។ នាង​ត្រូវ​​បាន​គេ​​ស្គាល់​​​​ខ្លាំង​​ក្នុង​​​ស្ពតពាណិ​ជ្ជកម្ម​​របស់​ក្រុម​ហ៊ុន​ធំ​ៗ ​ និង​លេច​ធ្លោរ​​ខ្លាំង​ក្នុង​រឿង​​«​ស្បែក​គង់​»។ ប៉ុន្តែ​មួយ​រឿង​នេះ ក៏​ធ្វើ​​ឲ្យ​នាង​​​ទទួល​​រង​ការ​រិះ​គន់​​មិន​អន់​ផងដែរ  ​ព្រោះ​តែ​ហ៊ាន​ថត​ឈុត​​​​​​ចំហរ​​ល្វែង​លើនិង​​​​ឈុត​ស្នេហា​រោល​រា​ល​។ ឌុច លីដា ​បាន​អះ​អាង​ថា ​​​ភាព​ល្បី​និង​​​​​​​​​ការ​តុប​តែង​​ខ្លួន​ឲ្យ​ហ៊ឺហារស្រប​​​​​​​​​តាម​បរិយាកាស​ មិន​ជួយ​​ឲ្យ​នាង​ទទួល​​បាន​ការ​​សរសើរ​ទាំ​ង​ស្រុង​​​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​គឺ​ធ្វើ​​ឲ្យ​នាង​​​​​​​​​ទទួល​រង​នូវ​​ការ​លាប​ពណ៌​​​ពី​រឿង​មាន​អ្ន​ក​​ចិញ្ចឹមនិង​​រឿង​​ទៅ​វះ​កាត់​​កែ​កុន​​មុខ​មាត់​​​មិន​អស់​​មិន​ហើយ​៕

ប្រភព៖ vodhotnews.com

Duch swear feed

So far, her renowned actor Duch is accused involved sensitive case 2 Proliferation be seen making her career clashes seek counseling These efforts difficult. Meet directly with VOD (VOD) Duch has swear that what she considered to be painted is the only thing wrong.
Duch has claimed in the last period many have raised her feed and beautiful artwork or progress after surgery face Cinemas market. Citing that she had surgery to correct face and chest is what she heard with her everywhere, but what not acceptable and they do not sell this far, said that she had life changed because of the help of a man, a rich asset that That man is not young. She said: "Maybe a year, 2 years, and I've heard this story ! But the fact I would like to clarify that do not have particularly big assets pet surgery and my story straight that is not there I want to also do not be afraid! ". She said the news spread that she is not a pet and what she families accept, because most spartan of a word is not clear that refers to the young and really mean that she had a secret men have wives, children, car ride and have a decent life.She says: "Now, I say that I have a car ride money Dress appropriately, do not have any pets, but I do my best fashion filming and recording the day and night all the other you know me, they know My family and my parents, nor whether you do so only possibility as I have every day is not Remember to contact your cinema beauty (face ) I swear that not all from head to toe! ". She said his life is most afraid of the front end of the knife and the needle so and even though there are shortages She would not be absolute because without pushing you around . She said: "I do not even against actual front there are also some places not so satisfied, but I am determined not, however, Klein or injection pump means okay not something I became a celebrity art is not reformed so So whether to take the natural skin to the risk! ".

Although cosmetic surgery technology are most and there is no guarantee of safety, she said that is not a preference. She promised to take the example of actors since the original version known until the movie stops playing by nature, and not movies. She said: "I swear that I was about 2 am not all have even skin My brother shape than before is not okay is because I do not in Malay and use them all they are not! ".Last seen Duch beauty more than ever before, and if it comes to luxury, not inferior famous celebrities who help behind. So we just heard more noise, and she The initiative began after cinema face and body look sexy against. She is known in the trade spots of the big companies and very dominant story Leather Kong. But it also makes her criticism is not too bad because of the daring scene open porch and sex scenes were rash, diarrhea. Duch has claimed the famous and luxury makeup line with The atmosphere does not help her get totally admire. Instead, she suffered a painted pet with you and surgery to correct the film does not face.

No comments :

Post a Comment