Powered by Blogger.

Friday, September 11, 2015

និស្ស័យ​ពី​កំណើត​

No comments :
ជា​ធម្មជាតិ​បុគ្គល​គ្រប់រូប​តែងតែ​ទទួលបាន​លក្ខណៈ​សម្បត្ដិ​ផ្សេងៗ​គ្នា ទាំង​សរីរាង្គកាយ និង​ទំនោរ​ផ្លូវ​ចិ​ត្ដ​។ និស្ស័យ​ជា​ពាក្យ​មួយ​ម៉ាត់​ដែល​ប្រជាពលរដ្ឋ​យើង​និយាយ​ជា​ញឹកញាប់ ដើម្បី​សម្គាល់​ទៅលើ​ការ​បាន​ជួប​ប្រាស្រ័យ​ទាក់ទង​គ្នា​បាន​រួមរស់​ជាមួយគ្នា ធ្វើ​អ្វីៗ​ចុះសម្រុង​គ្នា​ជាដើម​។ ចុះ​អ្នក​ចិ​ត្ដ​វិទូ​លោក​បកស្រាយ​យ៉ាងដូចម្ដេច​ដែរ​អំពី​និស្ស័យ​។ ហើយ​និស្ស័យ​កើតមាន​លើ​មនុស្ស​ពី​ពេលណា និង​តាមរយៈ​អ្វី​?

​ដើម្បី​ឆ្លើយតប​នឹង​សំណួរ​ខាងលើ ថ្ងៃនេះ​សារព័ត៌​មានកំណើត​ថ្មី សូម​ធ្វើ​បទ​បង្ហាញ​ខ្លះៗ បកស្រាយ​អំពី​និស្ស័យ​ជូន​ប្រិ​យ​មិ​ត្ដ ៖

​អ្វី​ជា​និស្ស័យ​?
​និស្ស័យ​ជា​ឫកពា ដែលមាន​លក្ខណៈ​ខុសគ្នា​ពី​អត្ដ​ចរិត ដែល​អាច​ទទួលបាន​ពី​ឥទ្ធិពល​នៃ​ការអប់រំ​របស់​គ្រួសារ មិ​ត្ដ​ភក្ដិ មជ្ឈដ្ឋាន​ជុំវិញ សាលារៀន និង​សង្គម​នៅពេលដែល​បុគ្គល​នោះ​ដឹងក្ដី ឬ​ធំ​ពេញវ័យ​។ ឥទ្ធិពល​នេះ​អាច​ឲ្យ​គេ​ក្លាយជា​មនុស្ស​ស្លូតបូត រម្យទម សុភាពរាបសារ ឬ​កោងកាច ព្រហើន​ច្រឡើសបើស ខ្ជិលច្រអូស ជាដើម​។​

​អត្ដ​ចរិត​កើត​ឡើងលើ​មនុស្ស​ក្រោយ​និស្ស័យ​មួយ​ជំហាន​ដែល​អត្ដ​ចរិត​នោះគេ​អាចធ្វើ​ការកែប្រែ​បាន​តាម​របត់​នៃ​ការរស់នៅ​ក្នុង មជ្ឈដ្ឋាន​។ និស្ស័យ​មានការ​ពាក់ព័ន្ធ​នឹង​មូលដ្ឋាន បេះដូង ទឹកប្រមាត់ អ័រម៉ូន ជាដើម​។ ឧទាហរណ៍​បុគ្គល​មាន​ឫកពា​ឆេវឆាវ ឆាប់​ខឹងច្រឡោត ស្រគត់ស្រគំ ស្ងប់ស្ងៀម ប្រុស​តែមាន​សារជាតិ​ដូច​ស្រី ឬ​ស្រី​តែមាន​សារជាតិ​ដូចជា​ប្រុស ស្ទក់ៗ​ទុយមុយ មាន​សភាព​ស្រស់ស្រាយ ញញឹម​ប្រិមប្រិយ​ជាប់​ជានិច្ច​ជាដើម​។ ជាក់ស្តែង​អ្នកប្រាជ្ញ​ផ្នែក​ចិ​ត្ដ​វិទ្យា​បាន​រកឃើញ​និស្ស័យ​របស់​មនុ​ស្សមាន​៤​គឺ​

​ទី​១-​មនុស្ស​ចិ​ត្ដ​នឹងនរ គឺ​គេ​មិន​ងាយ​ផ្លាស់ប្ដូរ​ការគិត មិន​ងាយ​ជឿជាក់​តាម​អ្នកដទៃ​
​ទី​២-​មនុស្ស​ឆេវឆាវ គឺជា​បុគ្គល​ដែល​ឆាប់​ខឹង ឆាប់​បាត់ ខ្វះ​ហេតុផល​
​ទី​៣-​មនុស្ស​មានការ​សម្រេច​ចិ​ត្ដ​ខ្ពស់ គឺជា​មនុ​ស្សមាន​ឧត្ដមគតិ មាន​ការគិត​ល្អិតល្អន់ មាន​ហេតុផល​មុន​សម្រេច​ចិ​ត្ដ​
​និង​ទី​៤-​មនុស្ស​ទុក្ខ​ក្រៀមក្រំ ជា​មនុស្ស​ដែលមាន​ភាព​ខ្វាយខ្វល់​ច្រើន រស់នៅ​ដាច់​ឆ្ងាយ​ពី​អ្នកដទៃ​។​

​និស្ស័យ​កើតឡើង​ពេលណា ដោយសារ​អ្វី​?
​ជាការ​ពិតណាស់​និស្ស័យ​របស់​មនុស្ស​គេ​អាច​បណ្ដុះ​បាន​ចាប់ពី​ពេល​តាំង​គភ៌​រហូត​ក្មេង ចាប់ផ្ដើម​ដឹងក្ដី ទាំង​ខាង​ផ្លូវ​ចិ​ត្ដ ឫកពា ចំណង់​ចំណូល​ចិ​ត្ដ​ជាដើម​។ មាតាបិតា​ត្រូវ​ត្រៀមលក្ខណៈ​ជាស្រេច​នូវ​កត្ដា​ផ្លូវ​ចិ​ត្ដ សេដ្ឋកិច្ច លំនៅឋាន និង​សង្គម ដែល​អាច​ជះឥទ្ធិពល​ដល់​កូន​ក្នុង​ផ្ទៃ និង​កូន​ដែល​កំពុង​ចាប់ផ្ដើម​វិវត្ដន៍​ផ្នែក​ស្មារតី​។​

១-​កត្ដា​ផ្លូវ​ចិ​ត្ដ​
​ឪពុកម្ដាយ​ជាម​នុស្ស​សំខាន់​ក្នុងការ​តម្រង់​និស្ស័យ​កូន​(​តាមរយៈ​អារម្មណ៍​របស់​ម្ដាយ​)​។ មិន​ឈ្លោះ​គ្នា ឬ​គ្មាន​ភាព​ល្អក់កករ បង្ក​ភាពស្និទ្ធស្នាល និង​ការ​ថ្នាក់ថ្នម​ផ្លូវកាយ​ផ្លូវ​ចិ​ត្ដ និយាយ​រឿង​សប្បាយៗ ផ្ដល់នូវ​ភាពកក់ក្ដៅ​រីករាយ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើបាន​។ ប្ដី​ត្រូវ​រក​សៀវភៅ​ផ្សេងៗ​ដូចជា​រឿងនិទាន​កុមារ ទស្សនាវដ្ដី ឬ​អត្ថបទ​អប់រំ​ល្អៗ សម្រាប់​ភរិយា​អាន ឬ​អាន​ឲ្យ​ភរិយា និង​កូន​ស្ដាប់​ជា​រៀងរាល់ថ្ងៃ​។ លើសពីនេះ​មាតា​គួរ​មើល​ទូរទស្សន៍ ឬ​វីដេអូ​ដែល​ផ្ដោត​សំខាន់​ទៅលើ​វីរភាព​អង់អាច ក្លាហាន​មាន​ឧត្ដមគតិ​។ ទាំងនេះ​កូន​អាចមាន​សតិ​ក្លាហាន មិន​កោងកាច មាន​ហេតុផល ឆ្លាត​វៃ ឆាប់​ចេះ​និយាយ កាយសម្បទា​រឹងប៉ឹង មាន​ទំនាក់ទំនង​ល្អ​រវាង​អន្ដរ​បុគ្គល​ជាដើម​។​

២-​កត្ដា​សេដ្ឋកិច្ច​
​សំខាន់​ណាស់​សម្រាប់​ការ​ទ្រទ្រង់​ជីវភាព​គ្រួសារ​ពេលដែល​ស្ដ្រី​ពពោះ និង​ក្រោយពេល​សម្រាល​។ ការ​បំប៉ន​សុខភាព​មាតា និង​ទារក ថវិកា​ត្រៀម​ត្រូវមាន​ជា​ចាំបាច់​។ ត្រូវ​គិតពី​របប​អាហារ​ឲ្យ​បាន​គ្រប់គ្រាន់ និង​កម្រិត​ប្រភេទ​អាហារ ដែល​គួរ​បរិភោគ​។ លើសពីនេះ​ចំពោះ​ការប្រើប្រាស់​ថ្នាំ​ក៏​ជា​កត្ដា​សំខាន់ ព្រោះ​អាច​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​សុខភាព​ទារក​ក្នុង​ផ្ទៃ (​ករណី​មិនទាន់​សម្រាល​)​។ របប​អាហារ និង​ការប្រើ​ឱសថ គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ទៀងទាត់ ដើម្បី​តាមដាន​សុខភាព​។​

៣-​ពាក់ព័ន្ធ​លំនៅដ្ឋាន​
​លំនៅដ្ឋាន​គួរ​សម្អាត​ឲ្យ​បាន​ស្អាត ប្រកបដោយ​ផាសុកភាព ពិសេស​ត្រូវ​ចាប់អារម្មណ៍​ចំពោះ​បន្ទប់ដេក​គួរ​បិទ​រូប​ក្មេង​ស្អាតៗ បន្ទប់​គួរ​លាប​ពណ៌​ពងមាន់ ពណ៌​ផ្ទៃមេឃ​ស្រាល ឬ​ពណ៌​ស៊ី​ជម្ពូ​ជាដើម​។ ទាំងនេះ​គឺ​រួមចំណែក​ឲ្យ​ម្ដាយ​មាន​អារម្មណ៍ល្អ​ស្រស់ថ្លា​។​

៤-​កត្ដា​សង្គម​
​ក្មេង​ទើបនឹង​កើត និង​មិនទាន់​ដឹងក្ដី ពុំទាន់​ឆ្លង​ផុត​ដំណាក់កាល​នៃ​ការពត់​និស្ស័យ​ទេ​។ ដូច្នេះ​កត្ដា​ជុំវិញ ដែល​ក្មេង​បាន​ជួប បានឮ បានឃើញ​នូវ​ឥរិយាបថ រឿងភាពយន្ដ សកម្មភាព​ទាំងឡាយ​របស់​មនុស្ស​ក្នុងសង្គម​។ ក្នុងនោះ​រួមទាំង​ឪពុកម្ដាយ ញាតិសន្ដាន និង​អ្នកដទៃ ពិសេស​អ្វីដែល​នៅក្បែរ និង​ដក់​ជាប់​ក្នុង​អារម្មណ៍ ជា​ចំណែក​មួយ​នៃ​ការបណ្ដុះ​និស្ស័យ​របស់​ក្មេង​។​

​ប្រការ​ចាំបាច់​គួរ​ចៀសវាង​
​ថ្វី​ត្បិត​កូន​ក្នុង​ផ្ទៃ​ពុំទាន់​ឃើញ​ពន្លឺ​ថ្ងៃ ក្មេង​ទើប​កើត​ពុំ​អាច​ហា​ស្ដី ឬ​ពុំ​អាច​វិភាគ​អ្វី​បាន ប៉ុន្ដែ​ទារក ឬ​ក្មេង​អាច​ទទួល​ឥទ្ធិពល គ្រប់យ៉ាង​ដែល​ម្ដាយ​បាន​ជួប ឬ​វា​ផ្ទាល់​បាន​ប្រទះ​។ ដូច្នេះ​ព្រឹ​ត្ដិ​ការណ៍​ខ្លះ​ដែល​មិនគួរ​ភព​ប្រសព្វ គឺ​ជម្លោះ​ផ្សេងៗ មិនគួរ​ទៅសួរសុខទុក្ខ ឬ​ទៅ​ទីកន្លែង​មាន​អ្នកជំងឺ​ធ្ងន់ធ្ងរ​ដែល​អាច​ប៉ះពាល់​អារម្មណ៍ មិន​គប្បី​មើល​ហេតុការណ៍​រន្ធត់ ដូចជា​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​ជាដើម​។ មិនគួរ​មើល​ទូរទស្សន៍ ឬ​វីដេអូ​ប្រភេទ​រឿង​ខ្មោច រឿង​ធ្វើ​ទារុណកម្ម រឿង​កាច​សាហាវ មាន​កាត់​ក្បាល ខ្វេះ​ភ្នែក ឬ​រឿង ដែល​បង្ហាញ​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ពោរពេញ​ដោយ​ការឈឺចាប់ និង​ទុក្ខ​សោកសៅ​នោះទេ​។​

​ដំបូន្មាន​អ្នកផ្ដល់​ប្រឹក្សា​
​គូ​ស្វាមី ភរិយា​គ្រប់គ្នា​តែងតែ​ប្រាថ្នា​មាន​បុត្រ​ដែល​ឆ្លាត​វៃ មាន​សុខ​ភាពល្អ​ទាំង​កាយ​ទាំង​ចិ​ត្ដ ស្លូតបូត ស្របតាម​គន្លង​ធម៌​។ ប៉ុន្ដែ​ឪពុកម្ដាយ​ស្ទើរ​មួយរយ​ភាគរយ​មិនសូវ​យក​ចិ​ត្ដ​ទុកដាក់ ឬ​គិតគូរ​លើ​ការអប់រំ​តាំងពី​ក្នុង​ផ្ទៃ​នោះទេ​។ លុះ​កូន​កើតមក​ធំ​ដឹងក្ដី​មិន​ឆ្លាត មិន​ស្ដាប់​ការ​ទូន្មាន ទើប​មាន​វិប្បដិសារី​។ ដូច្នេះ​អាណាព្យាបាល​គ្រប់គ្នា​ត្រូវតែ​យក​ចិ​ត្ដ​ទុកដាក់ ជាពិសេស​ចំពោះ​ទារក​តាំងពី​ក្នុង​ឧទរ​(​ផ្ទៃពោះ​)​រហូត​ពេញវ័យ ទើប​ការបណ្ដុះ​ពូជ​ធនធានមនុស្ស​ម្នាក់​មាន​សុពលភាព​ស្របតាម​ក្ដី​ប្រាថ្នា​៕

Congenital temperament

Every individual naturally always get different qualities both members and mental tendencies. The flesh is one word that often the people we talk to mark the communication together, do things in harmony and so on. Permanent archaeologists interpret nature. Human and nature exist on when and by what?

To answer the question above news today, the foundation presented some new interpretations of the nature toxicity friend:

What is the flesh?
Flesh outwardly differ from behavioral, which can be obtained from the influence of education, family, friends, social environment around the school and when the individual he grew up or grown. This effect can be mild, mild, gentle or harsh, arrogance, vulgarity, lazy.

Behavioral occurred on a temperament that behavioral steps that they can make amends by turning of the living environment. Basic temperament is associated with heart hormone bile. For example, a person outwardly calm polemists quiet calm still the same substance or substances such as glue timid are always refreshing smile posed and so on. Actual permanent scholars found human flesh 4

1. The permanent stability is not easy to change the thinking not easily trust others
2. The individual is temperamental, irritable lack of reason
3. decided to human ideals detailed reasons decided to
And 4. those sad people who care much live isolated from others.

What happens when nature?
Of course, human nature can develop from pregnancy until the child starts grew both outwardly mental permanent preferences and so on. Parents are ready to factors Economic mental and social housing that can affect unborn children and children who are starting evolves mentally .

1. The mental factor
Parents as a child oriented nature (through the mother's feelings). Do not fight or without much tension caused physical intimacy and tenderness fun mental provide warmth to enjoy as much as possible . Her husband was found, such as children's fairy tale book, magazine or a good education for his wife to read or read to his wife and children to listen to on a daily basis. In addition, parents should watch TV or videos, which focuses on epic heroic ideals. These children may have memory brave harsh, intelligent reasoning soon speak physical fortitude international good relations between individuals.

2. The economic factor
Very important for sustaining family life when her pregnancy and after giving birth. Maternal and child health, nutrition budget preparation is necessary. Was thinking of adequate diet and foods that should be eaten. In addition to the use of drugs is also an important factor because it can significantly affect the health of the fetus (not birth). Diet and medication should consult with your doctor regularly to monitor health.

3. Housing related
Housing should be cleaned pretty special comfort should be interested in the bedroom off the beautiful rooms should be painted white or light-colored egg sky chompou. These contributions are the mother feel fresher.

4. Social factors
Minor newborn child and not yet passed the stage of bending nature. So around that factor had heard, seen action movie behavior of men in society. Including parents, relatives and others, especially near and put in as part of the developing child's temperament.

Necessary to avoid
Although children in the area had not yet seen the light of day newborn child can not or are not able to analyze anything but baby or child can influenced everything that my mother met or personally experienced. So some things that should not disputed focal planet is not to visit or to place severe patients, which could hurt feelings should not see horrific incident such as a serious accident. Should not watch television or video ghost stories vicious torture was beheaded eyes or show full of the pain of persecution Grieving and mourning.

Advice advise
Everyone always wishes spouses have intelligent children who have a healthy body permanent mild, according to the course of justice. But parents almost one hundred per cent less attention or thinking on education from the womb. When the baby was born, grew up not smart, do not listen to the counsel of remorse. So everyone guardian must pay attention, especially since the baby stomach (pregnant) until adulthood, a human resource training breed valid in accordance with the desire.

No comments :

Post a Comment