Powered by Blogger.

Saturday, August 15, 2015

ស្ត្រី​ខ្មែរ​ម្នាក់​គេចផុត​ពី​នរក​កាមតណ្ហា នៅ​ប្រទេស​កូរ៉េ​

No comments :
រាជធានី​ភ្នំពេញ : អាពាហ៍ពិពាហ៍​ជា​រូបភាព​មួយ​ដែល​គេ​មើលឃើញថា ជា​មធ្យោបាយ​មួយ​ដ៏​ល្អ​បំផុត ដើម្បី​ឲ្យ​បាន​ទៅ​រស់​នៅលើ​ទឹកដី​ប្រទេសមួយ​ដែលមាន​ការអភិវឌ្ឍ និង​រីកចម្រើន​ជាង​ប្រទេស​កំណើត​។ នៅក្នុង​សង្គម​ខ្មែរ​ជាទូទៅ​គេ​តែងតែ​ជញ្ជក់មាត់​សរសើរ​ថា នាង​នេះ ឬ​នាង​នោះ ពិតជា​មានសំណាង​ណាស់ ដែល​បាន​ប្តី​ជា​ជនបរទេស​មាន​ប្រាក់កាស​ច្រើន ប៉ុន្តែ​សម្រាប់​នារី​ខ្មែរ​ម្នាក់នេះ​មិន​ដូច្នេះ​ទេ​។ ម្តាយ​នារី​រងគ្រោះ អ្នកស្រី ម​.​ច​.​ន​. អាយុ​៥៣​ឆ្នាំ​ដែល​សព្វថ្ងៃនេះ​រស់នៅក្នុង​ទឹកដី​ខេត្តកំពង់ធំ​បាន​រៀបរាប់​ ពី​ដំណើរ​ដើមទង​នៃ​សាច់​រឿងនេះ​ទាំង​អារម្មណ៍​ក្តុកក្តួល​លាយឡំ​ដោយ​ ទឹកភ្នែក​រលីងរលោង​ថា កូនស្រី​របស់គាត់​ដែលជា​នារី​រងគ្រោះ​នោះ​មានឈ្មោះ អ​.​ព​.​ទ​.​វ​.​បាន​រៀបការ​ជាមួយនឹង​ជនជាតិ​កូរ៉េ​ម្នាក់​ដែល​សព្វថ្ងៃ​ អាយុ​៤៣​ឆ្នាំ​។ អ្នកស្រី ម​.​ច​.​ន​.​មិនបាន​បង្គាប់​ថ្លៃទឹកដោះ ឬ​ថ្លៃ​ផ្ទះ​ប៉ុន្មាន​នោះទេ ប៉ុន្តែ​ខាង​កូនប្រុស​បាន​ជូន​មួយ​ពាន់​ដុល្លារ​អាមេរិក​។​
 
​បើតាម​អ្វីដែល​គាត់​បានដឹង​ខាង​កូនប្រុស​នោះ​ឲ្យ​មេខ្យល់ ឬ​មេអណ្តើក​របស់គេ​ប្រមាណ​ជា​ប្រាំ​ពាន់​ដុល្លារ​អាមេរិក​ឯណោះ​។ បន្ទាប់ពី​ទទួលបាន​ប្រាក់​ចំនួន​មួយ​ពាន់​ដុល្លារ និង​កំណត់​ថ្ងៃ​រៀបការ​រួចរាល់​អស់ហើយ គ្រួសារ​គាត់​មានការ​រារែក​ចិត្ត និង​មានការ​ព្រួយបារម្ភ​ជាខ្លាំង ព្រោះ​ឮ​គេ​និយាយថា​អ៊ីចេះ អ៊ីចុះ ពី​ការ​ទៅ​រស់នៅ​បរទេស​ពិសេស​ប្រទេស​កូរ៉េ​នេះឯង​។ គាត់​ចង់​បញ្ឈប់​មង្គលការ​នេះ​ប៉ុន្តែ​គាត់​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​មួយ​ ដ៏​ធំ​ដែល​គាត់​មិនមាន​លទ្ធភាព​ដោះស្រាយ​ចេញ​នោះ គឺ​ការសង​ថ្លៃ​ជំងឺ​ចិត្ត​ទៅ​គេ​វិញ​ទ្វេ​មួយ​ជា​បី (​បី​ពាន់​ដុល្លារ​អាមេរិក​)​។ អ្នកស្រី ម​.​ច​.​ន​. បាន​និយាយថា “​ខ្ញុំ​សុខចិត្ត​លក់​ផ្ទះ និង​ដី​ដែល​កំពុង​រស់នៅ​យកប្រាក់​សងជំងឺចិត្ត​គេ​ចំនួន​បី​ពាន់​ដុល្លារ​ អាមេរិក​”​។ ដោយ​មើលឃើញ​ពី​ស្ថានភាព​ទុក្ខលំបាក​របស់​ម្តាយ​បែបនេះ​នារី​រងគ្រោះ​បាន​ បង្ខំចិត្ត​ចូល​រោងការ និង​ទៅ​រស់នៅ​ប្រទេស​កូរ៉េ​ជាមួយ​ប្តី​ទាំង​មាន​អារម្មណ៍​ភិតភ័យ​។​
 
​បើទោះបីជា​លក់​ផ្ទះ និង​ដី​ក៏​គ្មាន​កន្លែង​សម្រាប់​ជ្រកកោន​ដែរ ហេតុនេះ​មានតែ​ពឹង​លើ​ព្រេងសំណាង​ទេ​។ ពេលទៅដល់​ប្រទេស​កូរ៉េ ដំបូង​ឡើយ​ប្តី​របស់​នាង​មិនទាន់​ធ្វើទុក្ខបុកម្នេញ​ដល់​រូបនាង​នោះទេ ប៉ុន្តែ​ម្តាយក្មេក​នាង​ចាប់ផ្តើម​ប្រកាន់ និង​ធ្វើបាប​នាង​ភ្លាម​។ មួយឆ្នាំ​ក្រោយមក​នារីរ​ង​គ្រោះ​បង្កើតបាន​កូនប្រុស​ម្នាក់ ទាំង​ប្តី ទាំង​ម្តាយក្មេក ចាប់ផ្តើម​ធ្វើបាប​នាង​កាន់តែខ្លាំង​ឡើងៗ គឺ​ការ​ជេរ​ស្តី​មាក់ងាយ​ដោយ​គ្មាន​មូលហេតុ​។ កាន់តែ​អាក្រក់ និង​អមនុស្សធម៌ ជាងនេះទៅទៀត​នោះ ប្តី​របស់​នាង​បាន​វាយដំ​លើ​រូបរាងកាយ នាង​ស្ទើរ​រៀងរាល់ថ្ងៃ ហើយ​ពេល​មាន​របួសស្នាម​មិន​ឲ្យ​ព្យាបាល​។ នាង​ត្រូវ​ប្តី​បង្ខាំង​មិន​ឲ្យ​ចេញ​ក្រៅ​ផ្ទះ និង​រំលោភបំពាន​លើ​សិទ្ធិ​សេដ្ឋកិច្ច សិទ្ធិពល​កម្មនាង​ទៀតផង ដូចជា​ពេល​ថ្ងៃ​ដឹក​នាង​ឲ្យ​ទៅធ្វើ​ការ​នៅ​ចម្ការ​កសិដ្ឋាន​នៅក្រោម​ កម្តៅថ្ងៃ​ដោយ​ស្ថិតនៅក្រោម​ការ​យាមកាម​ខ្លាច​នាង​លួច​រត់​។ រីឯ​លោក​ប្តី​វិញ​អង្គុយ​នៅក្នុង​រថយន្ត​បើក​ម៉ាស៊ីនត្រជាក់​។ ពេលយប់​យក​ការងារ​ឲ្យ​នាង​ធ្វើ​នៅផ្ទះ​ទៀត​ដូចជា​បក​មើមដំឡូង​ដល់​ ពាក់កណ្តាល​អា​ធ្រា​ត្រ​ជាដើម​។ ប្តី​មិន​ឲ្យ​ប្រា​ក់ចាយ និង​មិន​ទាំង​ឲ្យ​កម្រៃ​ពលកម្ម​ដល់​នាង​ថែមទៀត​។ ប្តី​បរិភោគ​អាហារ​ឆ្ងាញ់ៗ ប៉ុន្តែ រូបនាង​មិនបាន​បរិភោគ​ទេ។ ក្រោយ​ពេលបាយ ប្តី​អង្គុយ​នៅផ្ទះ​ផឹកស្រា​បណ្តើរ ជេរប្រមាថ​នាង​បណ្តើរ ដូចជា​ខ្ញុំកញ្ជះ​។ ពេល​នាង​ទ្រាំ​មិនបាន​តមាត់ ប្តី​រក លេស​វាយ​ធ្វើបាប​ជា​ដំណំ​។ ការធ្វើ​បាប​នេះ​ក្នុង​គោលបំណង​ធ្វើ​ឲ្យ​នាង​មានការ​ឈឺចាប់​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ទ្រាំ​មិនបាន ហើយ​វិល​ត្រឡប់មក​ស្រុក​ខ្មែរ វិញ​តែម្នាក់ឯង ដោយ​ទុក​កូន​ឲ្យ​គ្រួសារ​គេ​។ គេ​ចង់តែ​ឲ្យ​យើង​បង្កើតកូន​ឲ្យ​គេ ហើយ​ដេញ​យើង​ត្រឡប់មក​នៅ​ស្រុក​យើង​វិញ​។​
ប្រភព http://photo18x.com/
 
​ទីបំផុត​ឱកាសល្អ​បាន​ហុច​ឲ្យ​នាង​ពេលដែល​កូន​របស់​នាង​ឈឺ ដោយ​នាង​បាន​យក​លេស​ថា​យក​កូន​មក​ពេទ្យ ព្រោះ​តាម​ធម្មតា​គេ​មិន​ឲ្យ​នាង​ទៅណា​នោះទេ​។ សំណាងល្អ​បន្ទាប់ពី​ដឹងថា​មាន​រថយន្តក្រុង នាង​ក៏​ប្រញាប់ប្រញាល់​ទិញ​សំបុត្រ និង​ធ្វើដំណើរ​មកកាន់​ព្រលានយន្តហោះ និង​បាន​ចាក​ចេញពី​ប្រទេស​កូរ៉េ​ដូច​បំណងប្រាថ្នា​មែន​។ នាង​បាន​មកដល់​ស្រុក​ខ្មែរ​វិញ​តាម​ជើងយន្តហោះ​អាកាសចរណ៍ Korean Air នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។​
 
​សារ​ទាំងអស់នេះ សារព័ត៌​មានកំណើត​ថ្មី សំណូមពរ ឲ្យ​មាតាបិតា ឬក៏​ដូចជា​ស្ត្រី​ខ្មែរ​ទូទៅ​ដែលមាន​បំណង​រៀបការ​ជាមួយ​ជនជាតិ​បរទេស សូម​ឲ្យ​មាន ការប្រុងប្រយ័ត្ន​ខ្ពស់​កុំ​តាម​អ្នក​នាំ ឬ​មេខ្យល់​។ ចំពោះ​គូជីវិត ឬ​មិត្តមួយរយឆ្នាំ​មិនអាច​រស់នៅ ជាមួយគ្នា​អស់​មួយជីវិត​តាមរយៈ​អ្នក​នាំ​នោះទេ​។ មានតែ​តាមរយៈ​ខ្លួន​យើង​ផ្ទាល់ ឬក៏​ម្តាយ​ឪពុក​យើង​ក្រុមគ្រួសារ​យើង ព្រោះ​ពួកគាត់​មិន​ចង់​ឲ្យ​កូន​ខូចអនាគត​នោះទេ​។​
 
​សូមកុំ​ឆាប់​ជឿ​គេ ឬ​មើល​តែ​សម្បក​ក្រៅ​ហើយ​ត្រូវតែ​ចេះ​ស្វែងយល់​ពី​ប្រវត្តិរូប ឬ​ជីវប្រវត្តិ (​មាន​ប្រពន្ធ ឬ នៅ​លីវ​) គ​ណី​យ​ភាព​អាសយដ្ឋាន​តាមរយៈ​ស្ថានទូត​ទើប​ជាការ​ប្រការ​ល្អ​៕



English:
 
Khmer women escape the hell sexual Korea
Phnom Penh: wedding picture that is seen as the best way to go live on the territory of a country that has a development and prosperous homeland. In Khmer society generally chonhchokmeat always admired that she or her husband really lucky foreigners have a lot of money, but for women Khmer otherwise. Her mother victim... 53-year-old, who now live in the territory Thom described the stalk of this story felt so nervous, mixed with tears filled his daughter a woman called.... married a Korean 43-year-old today. She... Did not command thlaitukdaoh or expensive home, but the son has offered one billion US dollars.


According to what he knew, the son brokers or their turtles around five billion US dollars, it said. After receiving a number of thousand dollars and ready to marry his family was hesitant and was very worried because they heard that is this down From Korea to live abroad, especially this. He wants to stop the wedding, but he was faced with a big problem that he did not have the possibility to resolve the issue is to pay compensation to them, a double, three (three billion US dollars). She... Said, "I am willing to sell the house and land living compensation for three billion dollars." Seeing the mother's dilemma situation like this woman was forced into the marriage and to those living in Korea with her husband to feel afraid.


Although the sale of houses and land, no place for refuge so that only rely on a little bit of destiny. The first time to Korea, her husband is not persecution to her, but her mother started immediately and abused her. One year later, the women create a son, husband started to abuse her mother is increasingly vulgar stigma without reason. Inhuman and worse than that, her husband physically assaulted her almost every day, and in injury time from treatment. She was confined husband not to go out of the house and abuse her labor rights, economic rights, as well as a day to work in the plantations Farms under the sun under guard by fear, she ran away. But her husband was sitting in the open air. Night, take her to work at home jobs, such Krovanh half midnight. Her husband not to spend and no labor fees for her. Gourmet dining husband, but she did not eat. After the meal the couple sitting at home drinking gradually gradually insult her like slaves. When her husband had vomited resistance excuses severely beaten. This abuse, in order to make her pain, both physical and psychological resistance did not return to the land of Khmer alone, leaving their children to family . They want us to create and drive us back in our district.
Http://photo18x.com/


Finally opportunity pass her when she was hurt by her children took medical excuses that children simply because they do not let her go. Fortunately, after that, she hurried to buy bus tickets and travel to the airport and left Korea as desire. She arrived Khmer Airlines Korean Air flight at the Phnom Penh International Airport.


All journalists have a new birth parents or requests, such as general Khmer women who wish to marry foreign nationals to be careful not high lead or brokers. For a courtship or mittamuoyoroyochhnam can not live together for life. Only through our own or our family our parents because they do not want their children khauchaaneakot.


Do not believe them or look outward and must be able to understand the profile or biography (married or single) Post Embassy address is a good thing.




No comments :

Post a Comment