Powered by Blogger.

Sunday, July 19, 2015

តារាកូរ៉េ ១៣ដួងនេះ ហ៊ាននិយាយ ត្រង់ៗ ថាពួកគេ ធ្លាប់វះកាត់កែសម្ផស្ស

No comments :
កូរ៉េខាងត្បូង៖ ការកែសម្ផស្ស ជារឿងមួយ សាមញ្ញសម្រាប់ប្រទេសកូរ៉េ ដែលមនុស្សភាគច្រើន លែងអាម៉ាស នៅពេលសារភាពរឿងកែសម្ផស្សនេះ ប្រាប់នរណាម្នាក់ទៅហើយ ក៏អាចថាបាន។ សូម្បីតែតារាល្បីៗ ក៏ពួកគេហ៊ានទម្លាយប្រាប់ជា សារធាណៈផងដែរ ថាពួកគេ ធ្លាប់ឆ្លងកាត់ការវះកាត់ទាំងនោះ។
ចង់ដឹងថា តារាកូរ៉េល្បីរូបណាខ្លះ ហ៊ានសារភាពថា​ខ្លួនធ្លាប់កែសម្ផស្ស? តាមដាននៅខាងក្រោម៖
១) Lee Si Young
នាងធ្លាប់កែសម្ផស្សជាច្រើនដង បើគិតដល់បច្ចុប្បន្ន គឺនាងបានកែ ១០ឆ្នាំមកហើយ ហើយនាងនិយាយថា "នៅពេល ខ្ញុំនិយាយពីរឿងកែសម្ផស្ស  មានព័ត៌មានជាច្រើន បានចុះផ្សាយពីខ្ញុំ។ ហើយចំពោះរូបថត ពីមុនរបស់ខ្ញុំ គ្មានហេតុផលអ្វី ដែលត្រូវលាក់បាំងនោះទេ" 


 ២) Kim Hyun Joong
គាត់ជាតួក្នុងរឿង Boy over Flowers ដែលធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់គាត់ កាន់តែល្បីល្បាញខ្លាំង ហើយគាត់ក៏ធ្លាប់ សារភាពថា គាត់បានធ្វើច្រមុះផងដែរ។ កាលពីគាត់នៅក្មេង ច្រមុះរបស់គាត់ ត្រូវបានប៉ះទង្គិចជាមួយដុំថ្ម ដូច្នេះហើយ ទើបគាត់សម្រេចចិត្ត កែច្រមុះ។


៣) Minzy ក្រុមចម្រៀង 2NE1មនុស្សគ្រប់គ្នា បានងាកមកចាប់អារម្មណ៍ សម្រស់ថ្មីរបស់ Minzy ។ ជាការពិតទៅ នាងបានទម្លាយថា នាងធ្លាប់កែច្រមុះ​។

  
៤) Min Hyo Rin  
កាលពីឆ្នាំ២០១២ នាងបាននិយាយថា នាងពិតជាកែត្របកភ្នែក ២ជាន់មែន ប៉ុន្តែច្រមុះ ជាច្រមុះធម្មជាតិ របស់នាង។


 ៥) Kwangheeម្តាយរបស់គាត់ បាននិយាយថា​ "ប្រសិនបើកូន ចង់ក្លាយជាតារា ត្រូវមានទម្រង់មុខស្អាត" ។ ដូច្នេះហើយ គាត់សម្រេចចិត្ត ធ្វើភ្នែក ច្រមុះ និងថ្ងាស។

 ៦) Uee
ក្នុងខែមករា ឆ្នាំ២០១០ នាងបាននិយាយថា  នាងធ្លាប់កែភ្នែកតែបន្តិចប៉ុណ្ណោះ។

  
៧) Lee Da Hae 
ក្នុងកម្មវិធីមួយគេធ្លាប់បានសួរ  Lee Da Hae  ពីអាថ៌កំបាំងនៃសម្រស់ផ្ទៃមុខរបស់នាង។ នាងបាននិយាយថា កាលពីមុននាងធាត់ណាស់ ទើបនាងបានកែឆ្នៃខ្លួនឯងឡើងវិញ។​ ពិធីករលាន់មាត់ថា "អូ! ខ្ញុំបានគិតថា អ្នកមិនធ្លាប់កែសម្ផស្សទេ"   នាងឆ្លើយតបបែបលេងសើចមកវិញថា "មានអី ទទួលបានលទ្ធផលល្អតើ"​ 


ប្រភព: Khmerload

English
South Korea: Beauty is a simple thing for Korea, where most people no longer cosmetic embarrassment when admitted telling anyone and can also. Even the celebrities they dare to break the public that they had gone through surgery.

No comments :

Post a Comment