Powered by Blogger.

Sunday, July 19, 2015

ជិះ​ម៉ូតូ​បុក​រថយន្ត​ឈប់​ស្ងៀម​បត់.កស្លាប់​ភ្លាម​មួយ​រំពេច

No comments :
ពោធិ៍សាត់​ ៖​ បុរស​ខ្មែរ​ឥស្លាម​ម្នាក់​បាន​បើក​ម៉ូតូ​ស្កូ​ពី​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​ បុក​រថយន្ត​ហ៊ីយ៉ាន់ដាយ​ឈប់​ស្ងៀម​បណ្ដាល​ឲ្យ​ស្លាប់​ខ្លួន​ឯង​យ៉ាង​ អាណោចអាធ័ម​នៅ​នឹង​កន្លែង​កើតហេតុ។
ហេតុការណ៍​នេះបាន​កើត​ឡើង​នៅ​ម៉ោង​៧​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៥ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​ភូមិ​ទទឹង ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​។​
ជនរងគ្រោះ​មានឈ្មោះ​លី វ៉ា​វិ​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ជនជាតិ​ខ្មែរឥស្លាម ជិះ​ម៉ូតូ​ម៉ាក​ស្កូ​ពី​ពណ៌​ស ពាក់​ស្លាក​លេខ​1F-3690​។ ចំណែក​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពាក់​ស្លាក​លេខ​3A-0757។
​ ​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ខាងលើ​បើក​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ ក្នុងទិសដៅ​ពី​លិច​ទៅ​កើត លុះដល់​ចំណុចកើតហេតុ​ក៏​ជ្រុល​ទៅបុក​រថយន្ត​ហ៊ីយ៉ាន់ដាយ​ឈប់​ស្ងៀម​បណ្ដាល​ ឲ្យ​ស្លាប់​ភ្លាមៗ​តែម្ដង​។ ចំណែក​អ្នកបើករថយន្ត​គេចខ្លួនបាត់​៕​


English:
 Pursat: a Muslim man Khmer motorcycle Francisco from ultra-high-speed car to hit Hyundai stop its deadly silence a horrible scene.
The incident occurred at 7 and 50 pm on July 19, 2015, along Route 5 in the village commune width Anlong Krakor district in Pursat province.
Victims named Eve 20-year-old male Muslims motorcycle brand Bosco white plates 1F-3690. The car brand Hyundai wear plates 3A-0757.
Previous reports said that at the scene, they saw the man above motorcycle along Route 5 in the direction from west to east when ultra scene also point to hit Hyundai cars stood still cause sudden death. The driver fled after the attack.

No comments :

Post a Comment