Monday, July 20, 2015
ត្រីឆ្លាមដេញត្របាក់ ជើងឯកស្គីលើទឹកក្នុងពេលប្រកួត
អាហ្វ្រិកខាងត្បូង ៖ វាជាសំណាងមួយក្នុងមួយម៉ឺនគ្រោះថ្នាក់ ដែលអាចរត់រួចពីការវាយប្រហារមិនបានសម្រេចរបស់ត្រីឆ្លាម ព្រុយពណ៌ខ្មៅមួយក្បាល បានកើតឡើងនៅឯឆកសមុទ្រទីក្រុង Jeffreys ខេត្ត Eastern Cape ភាគខាងកើត ប្រទេសអាហ្រ្វិកខាងត្បូង ក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកកាលពីថ្ងៃអាទិត្យ។ខណៈពេលដែលការប្រកួតកំពុងតែប្រព្រឹត្តិណ៍ទៅ ម្ចាស់ជើងឯកពិភពលោក ៣ សម័យ លោក Mick Fanning ត្រូវបានគេមើលឃើញថា កំពុងទទួលរងការវាយប្រហារពីសំណាក់ត្រីឆ្លាមដ៏ធំមួយក្បាល បែកទឹកសំពោងក្រោមរលកធំៗ ក្នុងអំឡុងនៃពេលការប្រកួតវគ្គផ្តាច់ព្រ័តជាមួយមិត្តរួមសញ្ជាតិ អូស្ត្រាលី កីឡាករ Julian Wilson ។
នាវាល្បាត និងម៉ូតូស្គីបានចេញទៅជួយអន្តរាគមន៍សង្គ្រោះភ្លាមៗ ដោយមានបន្លឺសម្លេងស៊ីរ៉ែនរោទិ៍ផងដែរ ក្នុងពេលដែល Fanning ព្យាយាមហែលទឹកគេចចេញពីត្រីដ៏កំណាច និង គ្រវីដៃ ស្រែករកជំនួយបន្ទាន់ក្រោមការភ័យខ្លាចបំផុត។ ជាសំណាងមួយក្នុងចំណោមមួយម៉ឺនគ្រោះថ្នាក់។
បន្ទាប់ពីឆ្លងកាត់បទពិសោធន៍ប៊ិះស្លាប់ កីឡាករ Mike Fanning បានរៀបរាប់ថា៖ « វា (ត្រីឆ្លាម) មកកៀកខ្ញុំ ហើយបានខាំនិងជំពាក់ជាប់ខ្សែដែលចងជើងខ្ញុំជាមួយក្តារស្គីលើ ទឹក» ។
កីឡាការវ័យ ៣៤ ឆ្នាំរូបនេះបន្តថា ៖ «ខ្ញុំបានធាក់វា និងស្រែកយ៉ាងខ្លាំង។ ខ្ញុំឃើញព្រុយខ្នងរបស់វា តែមិនបានឃើញធ្មេញរបស់វាទេ។ ក្នុងពេលហែលគេចចេញស្ទើតែត្រូវវាខាំទៅហើយ។ ខ្ញុំបានវាយចំខ្នងវា»។
កីឡាការិនីជើងឯកពិភព លោក ៧ ដង Layne Beachley បានឱ្យដឹងថា គាត់មិនធ្លាប់បានឃើញការវាយប្រហារបែបនេះក្នុងអំឡុងពេលច្រើន ទសវត្សរ៍នៃអាជីពក្នុងទឹករបស់គាត់នោះទេ។
កីឡាការិនីសញ្ជាតិអូស្រ្តាលីរូបនេះ បាននិយាយថា ៖ « ខ្ញុំជិះស្គីលើទឹក ជាង ៤០ ឆ្នាំមកហើយ ខ្ញុំមិនដែលឃើញ និងរងការវាយប្រហារណាមួយពីត្រីឆ្លាមដូចនេះទេ។ ធ្លាប់តែត្រូវ ត្រីដូហ្វីន ឬត្រីបាឡែនបំភ័យតែមិនមែនត្រីឆ្លាមបែបនេះឡើយ»។
ជើងឯកស្គីលើទឹកលំដាប់ពិភពលោក ១១ សម័យ លោក Kelly Slater ក៏ស្ថិតនៅឆ្នេរនៃព្រឹត្តិការណ៍ប្រកួតនេះដែរ ក្នុងពេលដែលឆ្លាមដេញខាំ កីឡាករ Mike Fanning ។ លោក បាននិយាយប្រាប់ ទូរទស្សន៍ ABC ថា ៖ « ពេលនោះខ្ញុំបានហេតុការណ៍កើតឡើងទាំងអស់ ។ វាធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង»។
អ្នកស្រី Elizabeth Osborne ម្តាយរបស់ Mike Fanning ដែលកំពុងទស្សនាបន្តផ្ទាល់នៃការប្រកួតនោះមានភាពតក់ស្លុតយ៉ាង ខ្លាំង ខណៈឃើញកូនប្រុសរបស់អ្នកស្រី ត្រូវត្រីឆ្លាមដេញត្របាក់ខាំបែបនេះ។
អ្នកស្រីបាននិយាយថា ៖ « វាជារឿងដ៏អាក្រក់បំផុតដែលខ្ញុំបានឃើញផ្ទាល់ភ្នែក ហើយរឿងនេះបានកើតឡើងចំពោះគ្រួសាររបស់ខ្ញុំ។ នាងបានគិតថា នាងនឹងត្រូវបាត់បង់កូនប្រុសម្នាក់ទៀតហើយ ដោយត្រីឆ្លាមដ៏ធំមួយនោះក្នុងការប្រកួតនៅអាហ្វ្រិកខាងត្បូង»។
អ្នកស្រីបន្តទាំងទឹកភ្នែកថា អ្នកស្រីធ្លាប់បាត់បង់កូនប្រុសម្នាក់ ឈ្មោះ Sean ក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពី ១៧ ឆ្នាំមុន។ ក្រោយហេតុការណ៍អាក្រក់មកលើ កូនប្រុសរបស់អ្នកស្រីបានរួចផុតក្តីស្លាប់ទាំងគ្មានរបួសបែបនេះ គាត់គិតថា វាជាអភិនិហាដែល Sean បានតាមថែរក្សា Mike ពីគ្រោះថ្នាក់។
គាត់និយាយថា៖ « វារន្ធត់ខ្លាំងណាស់នៅពេលដែល Mike និង ក្តារស្គីរបស់គេ លិចបាត់ទៅក្នុងទឹករលកធំៗ ពេលដែលត្រីឆ្លាមកំពុងដេញខាំ»។
កីឡាក្តារស្គីលើទឹកមានការពេញនិយមយ៉ាងខ្លាំងបើទោះបីជារង ការវាយប្រហារពីសំណាក់ត្រីឆ្លាមបានកើតឡើងជាញយដងក៏ដោយ៕ AFP/DA
ប្រភព: PhnomPenh Post
English:
South Africa: It's a lucky one thousand accidents that can escape from the attack did not achieve the shark fin black head occurred Jeffreys Bay Eastern Cape province, eastern South Africa in a world-class event on Sunday.While the game is still committed to 3rd world champion Mick Fanning has been seen that are subject to attacked by a large shark head split Sampong under big waves during the time of the final round with a colleague Australian Julian Wilson.Ski and motorcycle patrol boats to help rescue intervene immediately with a loud alarm siren impairment when Fanning tried to swim away from the fish Devil and waving their hands, crying for help under emergency fear. Fortunately, one of the thousands of accidents.After crossing narrowly missed death experience Mike Fanning described: (shark) came close to me and bite and owed my feet were tied with a keyboard on the water ski.The 34-year-old said: 'I kicked and screamed. I saw the fin it back but did not see his teeth. Swimming escaped almost have to bite it. I hit it in the back.Athletes 7 times world champion Layne Beachley said that he had never seen such an attack during decades of his career in the water.Australian nationality players, he said: 'I ski on the water more than 40 years and I've never seen and attacked any shark. Dolphin fish or whale shark scare but not like this.Champion on a world-class water ski 11 days of Kelly Slater also located off the coast of this event when the shark chasing biting Mike Fanning. He told ABC television: The incident happened at all. It makes me very surprised.Mrs. Elizabeth Osborne Mike Fanning's parents, who are visiting live of the game was very shocked while seeing her son to fish Such a shark chasing rend.She said: 'It's the worst thing that I've seen first hand and this has happened to his family I. She thought that she would be losing another son, and by a large shark in the game at South Africa.She tears that she had lost a son named Sean in an accident 17 years ago. After a bad incident on her son out such deaths and no injuries, he thought it was development and Sean keep Mike from danger.He said: 'It's very shocking when Mike's ski and board, they disappear into the big waves when a shark cast bite.Water skiing on the keyboard is very popular despite the attack by the shark occurred times. AFP / DA
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment