Powered by Blogger.

Saturday, July 18, 2015

លៀស​ស្រុស​ចានដែក​ដុត​ចង្ក្រាន​ដី​ក្ដៅៗ​ល្បី​ឆ្ងាញ់​នៅ​ខេត្ត​សៀមរាប

No comments :
សៀមរាប: ស្ថិត​នៅ​ក្រោយ​អនុវិទ្យាល័យ​អង្គរ​កន្លែង​លក់​លៀស​ដ៏ល្បី​បាន​ទាក់ទាញ​ទាំង ​​អ្នក​ទេសចរ និង​អ្នក​រស់នៅ​ខេត្ត​សៀមរាប​ផ្ទាល់​នោះ​មក​ចត​យាន​ជំនិះ​ត្រៀបត្រា​តែ​ ម្ដង។
ខុស​ពី​លៀស​ហាល និង​លៀស​ឆា​ដែល​យើង​ធ្លាប់​ទទួលទាន​លៀស​ស្រុស​នៅ​ទី​នោះ​មាន​រសជាតិ​​ឆ្ងាញ់​ប្លែក​តែ​ម្ដង​។
ជា​រៀងរាល់​ថ្ងៃ​ស្ត្រី​អ្នក​លក់​ត្រូវ​ក្រោក​ពី​ម៉ោង​ ៤ ​ភ្លឺ​ដើម្បី​យក​លៀស​ដាក់​ត្រាំ​ទឹក​រយៈពេល​ ៤​​​ ម៉ោង​រួច​យក​ទៅ​ស្រុស។
បន្ទាប់មក​គាត់​យក​លៀស​ទៅ​ប្រឡាក់​គ្រឿង​ផ្សំ​រសជាតិ​ដូចជា អំបិល ម្សៅស៊ុប ម្ទេស​ឆ្អើរ​បុក​ហើយ​ផ្អាប់​ទុក​ប្រមាណ​ជា​ ១ ​ម៉ោង​ពោល​គឺ​ល្មម​ដល់​ពេល​ដួស​លៀស​ដាក់​ចានដែក​ដុត​កម្ដៅ​លើ​រងើកភ្លើង​នៃ​ ចង្ក្រាន​ដី​ដើម្បី​ស្វាគមន៍​អតិថិជន​ចាប់ពី​ម៉ោង​ ៩ ​ព្រឹក​រហូត​ដល់​ម៉ោង​ ១ ​រសៀល។
លៀស​ស្រុស​មួយ​ចាន​អម​ដោយ​​ទឹកត្រី​អម្ពិល​ទុំ​មាន​តម្លៃ​ ៤០០០ ​រៀល​។
យោង​តាម​ស្ត្រី​ម្ចាស់​អាជីវកម្ម​ដែល​ដំណើរការ​អស់​ជាង​ ៩ ​ឆ្នាំ​មក​ហើយ​នេះ​ក្នុង​មួយ​ថ្ងៃ​គាត់​អាច​លក់​លៀស​ស្រុស​បាន​ប្រមាណ​ពី​ ១៣០ ​ទៅ​ ១៥០ ​គីឡូក្រាម​ឯណោះ៕


 English:

Siem Reap: Angkor in post-secondary evacuation site has attracted famous visitors and residents Reap own parks triebatra vehicle only once.
Unlike evacuation channel terrace and evacuation, which we used to eat evacuation blanched at that time distinctive tastes good.
Every day you have to get up at 4 to take bright evacuated water to soak for 4 hours and then taken to the blanched.
He then evacuated to the flavoring ingredients such as salt stains msaowsaoub collision roast peppers and fermented for about 1 hour, enough time struggling evacuation tripped thermal burning coals of the stove to welcome customers from 9 am until 1 pm.
Evacuation blanched dishes accompanied by tamarind sauce is worth 4,000.
According to women business owners who work for more than 9 years and a day, he can sell evacuation blanched 130 to 150 kilograms.



No comments :

Post a Comment