Sunday, July 19, 2015
សហគមន៍មានទំនាស់ដីធ្លីជាង៦០០នាក់នឹងប្រមូលផ្ដុំនៅខាងមុខរដ្ឋសភា
សហគមន៍ដែលមានទំនាស់ដីធ្លីប្រមាណជាង ៦០០នាក់ នឹងប្រមូលផ្ដុំនៅខាងមុខវិមានរដ្ឋសភា ដើម្បីទាមទារឲ្យមានកិច្ចអន្តរាគមន៍លើដីដែលមានជម្លោះ ក្រោមគោលនយោបាយសម្បទានដីសេដ្ឋកិច្ចរបស់រដ្ឋាភិបាល។សេចក្ដីជូនដំណឹងដែលត្រូវបានគេបង្ហោះតាមបណ្ដាញសង្គម នៅថ្ងៃទី១៩ ខែកក្កដា បានឲ្យសរសេរថា សហគមន៍ដែលមានវិវាទដីធ្លីដែលមានសមាជិកប្រមាណ ៦៥០នាក់ ក្នុងចំណោមសមាជិកសរុបជិត ៨ពាន់នាក់ ដែលភាគច្រើនគឺជាកសិករ ក្នុងចំណោម ៨រាជធានីខេត្តក្រុង នឹងប្រមូលផ្ដុំគ្នានៅខាងមុខវិមានរដ្ឋសភា។ ការជួបជុំដែលគ្រោងរៀបចំនៅថ្ងៃទី២០ កក្កដា នេះ គឺក្នុងគោលបំណងជំរុញឲ្យស្ថាប័នរដ្ឋសភា ជួយអន្តរាគមន៍ស្វែងរកដំណោះស្រាយដីមានវិវាទ ក្រោមគោលនយោបាយផ្ដល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលឲ្យទៅ ក្រុមហ៊ុនឯកជនវិនិយោគ៕
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment