Powered by Blogger.

Saturday, July 18, 2015

តេ​ទឹកពុះ​នឹង​ក្លាយ​ជា​តំបន់​ទេសចរណ៍​ប្រណីត​?

No comments :
កំពង់ស្ពឺ: បាតុភូត​ធម្មជាតិ​ទឹក​ផុស​ពី​ដី​ក្ដៅ​ហុយ​ផ្សែង​ពុះ​ប្រូចៗ​ដែល​ធ្លាប់​តែ​ ធ្វើឲ្យ​អ្នកភូមិ​ និង​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ការ​ភ្ញាក់ផ្អើល​ដោយ​អ្នក​ខ្លះ​នាំ​គ្នា​ទៅ​ បន់ស្រន់​តាម​ជំនឿ​អរូបី​ រហូត​ដល់​ក្លាយ​ជា​ទីកម្សាន្ដ​របស់​ភ្ញៀវទេសចរ​​គ្រប់​មជ្ឈដ្ឋាន បាន​អន្ទង​ចិត្ដ​ក្រុមហ៊ុន​​បរទេស​ជាច្រើន​ឲ្យ​ចូល​មក​ចែចូវ​ដើម្បី​អភិវឌ្ឍ ​ជា​រមណីយដ្ឋាន​ទេសចរណ៍​ប្រណីត។
រមណីយដ្ឋាន​ធម្មជាតិ​បែប​កែច្នៃ​តេ​ទឹក​ពុះ​ស្ថិត​ក្នុង​ភូមិ​កោដូនតី ឃុំ​សង្កែសាទប ស្រុក​ឱរ៉ាល់ ខេត្ដ​កំពង់ស្ពឺ​ ចម្ងាយ​ប្រមាណ ៧០ គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​កំពង់ស្ពឺ ឬ​ប្រមាណ ១១០ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​។
ភ្ញៀវ​ទេសចរ​មួយ​ចំនួន​ធ្លាប់​បាន​សម្ដែង​​ការ​បារម្ភ​ថា​មិន​យូរ​ ប៉ុន្មាន​ទៀត​តេទឹក​ពុះ​នេះ​នឹង​ត្រូវ​បាន​អភិវឌ្ឍ​ហើយ​ពួកគេ​លែង​មាន​ឱកាស​ បាន​ចូល​មើល​ទឹក​ពុះ​ធម្មជាតិ និង​បាន​ចុះ​ត្រាំ​ជើង​ដោយ​សេរី​មិន​បាច់​បង់​ប្រាក់​ទៀត​ហើយ​។
សព្វថ្ងៃ​នេះ​ទីកន្លែង​ទឹក​ផុស​ដែល​ពុះ​ហុយ​ផ្សែង​ជះ​ក្លិន​ដូច​ថ្មស្អុយ ​ត្រូវ​បាន​ក្រាល​កម្រាល​ថ្ម​បេតុង​ជុំវិញ​ដោយ​ទុក​ប្រឡោះ​ចង្អូរ​បង្ហូរ​ ទឹកក្ដៅ​ឧណ្ហៗ​ហូរ​ចាក់​តាម​ប្រឡាយ​តូច​យ៉ាង​មាន​របៀប​ត្រឹមត្រូវ​។


អម​តាម​ប្រឡាយ​តូច​នោះ​កៅអី​វែង​ត្រូវ​បាន​ដាក់​តម្រៀប​គ្នា​ដែល​ទំនង​ជា ​សម្រាប់​ភ្ញៀវ​មក​កម្សាន្ដ​ចុះ​ត្រាំ​ជើង​លើ​ទឹក​ពុះ​ធម្មជាតិ​ដើម្បី​ បំបាត់​អាការ​ផ្ដាសាយ​ជាដើម​។
ប៉ុន្ដែ​ គម្រោង​អភិវឌ្ឍន៍​ជា​រមណីយដ្ឋាន​ទេសចរណ៍​សម្រាប់​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​មក​កម្សាន្ដ និង​បាន​មក​ងូត​ទឹក​រ៉ែ​ធម្មជាតិ​ស្ប៉ា​ ឬ​ស្ទីម​ជាមួយ​នឹង​ទឹក​ផុស​ពុះ​ពី​ធម្មជាតិ​ដ៏​ពេញ​និយម​របស់​ជនជាតិ​ជប៉ុន កូរ៉េ និង​ចិន​ត្រូវ​បាន​រលាយ​ខ្សុល​ដូច​អំបិល​ត្រូវ​ទឹក​ហើយ​ក្ដីកង្វល់​របស់​ ភ្ញៀវ​ក្នុង​ស្រុក​ដែល​មាន​ជីវភាព​មិន​សម្បូរ​ធូរធារ​ក៏​លែង​រអា​នឹង​រូបភាព ​នៃ​គម្រោង​ដ៏មហិមា​នោះ​ទេ​ហើយ​។
គួ​ររំឭក​ថា​កាលពី​ជិត​មួយ​ទសវត្សរ៍​តំបន់​នេះ​ត្រូវ​បាន​រាជរដ្ឋាភិបាល​ ផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​អចលនទ្រព្យ​ចិន ​New Cosmos Development (Cambodia) Co., Ltd រយៈពេល ៧០ ឆ្នាំ លើ​ផ្ទៃដី ៩០០ ហិកតា​ដើម្បី​អភិវឌ្ឍ​ជា​រមណីយដ្ឋាន​ទេសចរណ៍​ដោយ​មាន​ការ​សាងសង់​អគារ​ ខ្ពស់ៗ​កប់​ពពក​ច្រូងច្រាង​ដ៏​មិន​គួរ​ឲ្យ​ជឿ​។


ក្រុមហ៊ុន​ចិន​នេះ​បាន​លើក​ប៉ាណូ​រូបភាព​សំណង់​អគារ​ធំៗ​នៅ​ក្បែរ​ច្រក​ ចូល​រមណីយដ្ឋាន​តេ​ទឹកពុះ​ដោយ​មាន​គម្រោង​អភិវឌ្ឍន៍​ទៅ​ជា​ទីក្រុង​រណប​។ វា​​ជា​សញ្ញា​ប្រាប់​ដល់​ភ្ញៀវទេសចរ​ដែល​ធ្លាប់​ទៅ​កម្សាន្ដ​នៅ​បាតុភូត​ទឹក ​ពុះ​ថា​ពេលវេលា​កម្សាន្ដ​បែប​សាធារណៈ​នៅក្នុង​បរិស្ថាន​ធម្មជាតិ​ព័ទ្ធ​ដោយ ​រុក្ខជាតិ​តូចធំ​ជុំវិញ​នេះ​នឹង​ត្រូវ​ជំនួស​មក​វិញ​នូវ​សំណង់​អគារ​ ទីក្រុង​ដ៏មហិមា​វិញ។
ប៉ុន្ដែ​ពេលវេលា​នៃ​ការ​ទន្ទឹង​រង់ចាំ​ចង់​ឃើញ​អគារ​ប្រណីត​ដុះ​សម្ញែញ​ ខ្លួន​កណ្ដាល​ព្រៃព្រឹក្សា​ហាក់​គ្រាន់​តែ​ជា​សុបិន​រសាត់​កាត់​ភ្នែក​ ប៉ុណ្ណោះ។ ជា​លទ្ធផល​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ​ក្រុមហ៊ុន​ចិន​ដែល​មិន​បាន​ធ្វើការ​ អភិវឌ្ឍ​អ្វី​សោះ​នោះ​ត្រូវ​បាន​រាជរដ្ឋាភិបាល​ដក​អាជ្ញាប័ណ្ណ​ និង​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ថ្មី​មួយ​ទៀត​។
ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​ថ្មី​មក​អភិវឌ្ឍ​ រមណីយដ្ឋាន​តេ​ទឹកពុះ​នេះ លោក ហេង ពួន ជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ដ​កំពង់ស្ពឺ​បាន​​ឲ្យ​ដឹង​ថា​បច្ចុប្បន្ន​ នេះ​រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​មួយ​ផ្សេង​ទៀត​អភិវឌ្ឍ​ ដោយសារ​តែ​ក្រុមហ៊ុន​មុន​មិន​ដំណើរការ​គម្រោង​របស់​ខ្លួន​អស់​រយៈពេល​ ជាច្រើន​ឆ្នាំ​។
លោក​លើក​ឡើង​ថា​៖ «ក្រុមហ៊ុន​​​នេះ​​មិន​ទាន់​ដំណើរការ​ទេ​ដោយសារ​តែ​រត់​ឯកសារ​មិន​ទាន់​ គ្រប់គ្រាន់​ហើយ​ផ្ទាំង​ប៉ាណូ​ច្រក​ចូល​នោះ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ ចាស់​ទេ​»។
អំពី​អត្ដសញ្ញាណ​ក្រុមហ៊ុន​ថ្មី​លោក​ប្រាប់​ថា​៖ «​ខ្ញុំ​មិន​ដឹង​ថា​វា​ជា​ក្រុមហ៊ុន​អ្វី​នោះ​ទេ​ដោយសារ​តែ​យើង​មិន​ទាន់​ មាន​ទំនាក់ទំនង​អ្វី​នឹង​គ្នា​នៅ​ឡើយ​»។
ខណៈ​គម្រោង​អភិវឌ្ឍន៍​ជា​រមណីយដ្ឋាន​ប្រណីត​​​​ឯកជន​នោះ​មិន​ទាន់​ផ្ដើម​ រូបរាង​ឡើយ​ភ្ញៀវទេសចរ​អាច​ឆ្លៀត​ឱកាស​ទៅ​កម្សាន្ត​ត្រាំ​ទឹកក្ដៅ​ធម្មជាតិ​ ឲ្យ​ស្គាល់​តេ​ទឹកពុះ​នឹង​គេ​ម្ដង៕

English:

 Speu: natural phenomena emerged from the hot water firebrands Split brauch Khmer citizens and residents by surprise Some went to pray to become a supernatural entertainment of visitors all segments lure many foreign companies to enter wooing to develop a luxury tourist resort.Such natural water processing Tei split in a lonely village commune ke Oral district, Kampong Speu province, about 70 kilometers from the town of Kampong, or about 110 miles from Phnom Penh.Some visitors have expressed concern that soon Split will be developed, and they no longer have opportunities, visits to natural water splitting and soak freely without pay.Today, water everywhere springing Split firebrands affect smells like rotten rock stone flooring concrete around the drain trench shield warm water flows through small canals.Accompanied by a small canal-term seats are sorted, which is unlikely for entertainment soak water splitting Natural to relieve the symptoms of flu.But a tourist resort development projects for national and international entertainment and natural mineral water spa baths or steam with water invariably split the popular nature of Japan, Korea and China are melting khsaol like salt water, and the client's concerns land that has a rich life off will also be images of the gigantic project.Should remind that last nearly a decade was the government licensed real estate company China New Cosmos Development (Cambodia) Co., Ltd for 70 years on an area of ​​900 hectares of land to develop a tourist resort with high-rise building skyscraper chraungochrang incredible.Chinese companies raised billboards buildings near the main entrance of boiled water with a resort development project into a satellite city . It's a sign telling visitors to recreation in the water splitting phenomenon that public recreation time in a natural environment surrounded by plants sensitive around this will be Instead of gigantic buildings.But the time of waiting to see the building grow luxury mnhe the middle of the forest seems to be just a dream faded eyes. As a result, for many years, Chinese companies that do not develop anything that was license and handed over to government Another new company.With respect to the license to develop new resort boiled Heng hide the head of the Department of Environment, Kampong Speu province, said At present, the Government has allowed another company development process because not all its projects for many years.He said: 'It does not work because not enough billboards entrance belongs to the old company.About the new corporate identity, he said: 'I do not know if it's anything, because we do not have any relationship What would be in it.While a private luxury resort development projects not yet begun appearance visitors can take the opportunity to visit the natural hot water soak known boiled again.

No comments :

Post a Comment