Saturday, July 18, 2015
ពលរដ្ឋនៅអគារបូឌីញស៊ូស្លាប់ដោយអគារបាក់រលំលើដោយមិនព្រមចាកចេញ
ក្រុមពលរដ្ឋរស់នៅអគារបូឌីញស អះអាងថា មិនព្រមចាកចេញពីអគារទេ ខណៈដែលអាជ្ញាធរក្រុងជូនដំណឹងឲ្យពលរដ្ឋចាកចេញមួយរយៈសិន ព្រោះអគារទ្រុឌទ្រោម។ ចំណែកអាជ្ញាធរលើកឡើងថា ស្ថានភាពអគារនេះពលរដ្ឋដល់ពេលត្រូវចាកចេញហើយ ចំណែករឿងលំនៅឋានថ្មី ពលរដ្ឋអាចជជែកគ្នាដើម្បីរកដំណោះស្រាយ។ទោះអាជ្ញាធរ និងមន្ត្រីជំនាញ ព្រួយបារម្ភពីសភាពទ្រុឌទ្រោមនៃអគារបូឌីញស និងប្រាប់ឲ្យពលរដ្ឋចាកចេញមួយរយៈពេលក្តី ប៉ុន្តែពលរដ្ឋនៅតែអះអាងថា ស៊ូស្លាប់ដោយអគារបាក់រលំលើ ក៏មិនចាកចេញដែរ ព្រោះគេមិនដឹងទៅរស់នៅទីណា។
លោក ម៉ម ចាន់រិទ្ធិ ជាពលរដ្ឋរស់នៅលើអគារបូឌីញ លោកអះអាងថាមិនព្រមចាកចេញពីទីនេះ ទេ ព្រោះជាជម្រកសុខសាន្តរបស់លោក។ ពលរដ្ឋរូបនេះចង់ឃើញអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ផ្តល់ដំណោះស្រាយ ដែលពលរដ្ឋអាចទទួលយកបាន៖ «សម្រាប់ខ្ញុំអត់ចេញទេ យើងចុះទៅណា? ខ្ញុំចង់ឲ្យគេ (អាជ្ញាធរ) ដោះស្រាយតាមតម្លៃទីផ្សារ»។
កាលពីដើមខែមិថុនា ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខណ្ឌចំការមន បានបង្ហាញការស្រាវជ្រាវរបស់ខ្លួនដែលផ្ញើទៅសាលាខណ្ឌចំការមន ថា អគារបូឌីញជាសំណង់ចាស់ស្នាក់នៅច្រើនគ្រួសារ ដោយគ្រួសារនីមួយៗជួសជុល និងសាងសង់បន្ថែមទម្ងន់លើបន្ទុកអគារស្នាក់នៅរបស់ខ្លួន ដោយគ្មានលិខិតអញ្ញាត និងគ្មានការថែទាំបានល្អផងនោះ បច្ចុប្បន្នអគារនេះមានសភាពទ្រុឌទ្រោមគួរឲ្យព្រួយបារម្ភ។
ស្រដៀងគ្នានេះដែរ សាលាខណ្ឌចំការមន ដែលផ្ញើលិខិតរបស់ខ្លួនជូនទៅពលរដ្ឋកាលពីថ្ងៃទី១៧ ខែកក្កដា សង្ឃឹមជឿជាក់ថា ពលរដ្ឋនឹងចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងរបស់ ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោកស្រី អ៊ុច យ៉ានី ដែលរស់នៅលើអគារបូឌីញអស់រយៈពេលជាង ៣០ឆ្នាំមកហើយ ឲ្យដឹងថា លោកស្រីមិនចាកចេញពីអគារនេះទេ ព្រោះលោកស្រីមិនដឹងត្រូវទៅរស់នៅទីណា។ ពលរដ្ឋរូបនេះនិយាយទៀតថា លិខិតរបស់អាជ្ញាធរត្រឹមតែប្រាប់ឲ្យចាកចេញ ប៉ុន្តែមិនផ្តល់ដំណោះស្រាយដល់ពលរដ្ឋ ថាត្រូវទៅស្នាក់នៅទីណា និងរហូតដល់ពេលណា ទើបក្រុមពលរដ្ឋមករស់នៅវិញបាន៖ «ឲ្យខ្ញុំចាកចេញមួយរយៈ ឲ្យខ្ញុំទៅនៅណា? មានលុយណាជួលផ្ទះ? ពួកខ្ញុំអ្នករស់នៅបូឌីញ សុទ្ធតែអ្នកក្រ»។
កាលពីរាត្រីថ្ងៃទី១ ខែកុម្ភៈ នៅពេលក្រុមហ៊ុនម៉ៅការសាងសង់សណ្ឋាគារកំពុងដំណើរការបុកគ្រឹះ និងកាយដី ពលរដ្ឋរស់នៅអគារបូឌីញឲ្យដឹងថា ស្រាប់តែផ្នែកខ្លះនៃអគារនេះចេញស្នាមប្រេះ ធ្វើឲ្យពលរដ្ឋរត់ចាកចេញពីអគារអស់មួយរយៈ។
នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ ស្វាគមន៍ការជូនលិខិតរបស់អាជ្ញាធរ និងស្នើឲ្យមន្ត្រីមានសមត្ថកិច្ច ធ្វើវេទិកាជជែកជាមួយពលរដ្ឋជាមុនសិន មុននឹងសម្រេចឲ្យពួកគេចាកចេញ៖ «ខ្ញុំគិតថា អាជ្ញាធរមិនត្រឹមតែផ្តល់ជាសេចក្តីដំណឹងទេ គួរតែធ្វើវេទិកាជជែកជាមួយពលរដ្ឋ សួរគាត់មើល ថាគាត់ចង់ទៅណា? ហើយរដ្ឋមានលទ្ធភាពជួយបានប៉ុណ្ណា?»។
អគារវ័យចំណាស់សល់ពីសម័យរាស្ត្រនិយម មានទីតាំងនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ សព្វថ្ងៃមានពលរដ្ឋជាង ៦០០គ្រួសារកំពុងរស់នៅ។
អ្នកនាំពាក្យនៃសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ឲ្យដឹងនៅថ្ងៃទី១៨ ខែកក្កដា ថា ស្ថានភាពអគារនៅពេលនេះដល់ពេលដែលពលរដ្ឋគួរចាកចេញហើយ។ អ្នកនាំពាក្យរូបនេះប្រាប់ថា កន្លងមកសាលារាជធានីភ្នំពេញ ធ្លាប់លើកជាដំណោះស្រាយដល់ពលរដ្ឋផ្តល់ទីតាំងថ្មី ប៉ុន្តែពលរដ្ឋនៅមិនស្វាគមន៍ដំណោះស្រាយនោះ។ ទោះបែបនេះ លោកថា អាជ្ញាធរនៅតែស្វះស្វែងរកដំណោះស្រាយដល់ពលរដ្ឋ៖ «ជម្រើស ឬអ្វីផ្សេងទៀត យើងអាចជជែកគ្នាបាន ប្រសិនជាគាត់ (ប្រជាជន) មានឆន្ទៈក្នុងការជជែកគ្នា រួមគ្នាដោះស្រាយបញ្ហា»។
នេះមិនមែនជាលើកទីមួយទេ ដែលសាលារាជធានីភ្នំពេញ ជូនដំណឹងពីភាពទ្រុឌទ្រោមនៃអគារបូឌីញសនេះ។ ដូចគ្នានេះដែរ ពលរដ្ឋនៅតែប្រកាន់ជំហរមិនចាកចេញពីអគារ៕
English:
Citizens living in the White Building argued that refused to leave the building, while the city authorities informed citizens to leave for a while dilapidated buildings. The authorities said the state building citizens to leave and new housing people can chat with each other in order to find a solution.
However, the authorities and officials concerned about the dilapidated state of the White Building and told to leave citizens but citizens still claimed that the tsunami killed by collapsed buildings will not leave because they do not know where to live.
Mr. Chan Rith citizens living in the White Building, he said it was not out of here because the shelter's peace. The citizens would like to see the authorities at all levels to provide a solution that people can take: for I do not we go? I want them (the authorities) solved by market value.
In early June, the Bureau of Land Management, Urban Planning and Construction Khan Chamkarmon has presented his research to the school Khan Chamkarmon that White Building old buildings accommodate more families, with each family repair and build more weight on the charge of their apartment without variables and no maintenance current rundown building is concerned.
Similarly, the school Khan, who sent a letter to its citizens on July 17, expects that citizens will participate comply with the content of the notice of the Bureau of Land Management, Urban Planning and Construction.
Aung, who lives on the White Building for more than 30 years, said she never left the building because she did not know where to live. He said that citizen's letter authorities only told to leave, but did not offer solutions to the citizens and where to stay until when the citizens living: I leave some time for me to go in? Rent money? I first residents are poor.
Last night, February 1, when hotel construction contractor running Piling and body citizens living in the White Building Knowing that only a section of the existing building cracks make people run out of the building for a time.
Director of the Secretariat of the Task Force Housing Sia Phearum welcomed the authorities' letter and asked the competent official chat forum with citizens before their decision to leave: I think that the authorities not only provide a forum should make news Chat with people asked him what he wanted to? And be able to help? '.
Older buildings remaining from people located in the Tonle Bassac commune Morn, Phnom Penh now has more than 600 families are living.
A spokesman of the Capital Long Dimanche said on July 18 that the state of the building at this time when people should exit. A spokesman has said the past Phnom Penh citizens have the solution to provide a new location, but people are not welcome solution . Despite this, he said authorities are still seeking a solution to the people: or what other options we can talk if he (the people) willing to talk together to solve problems.
This is not the first time that City Hall notification from the poor condition of the White Building. The same people are still not stand out of the building.
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment