Powered by Blogger.

Saturday, July 18, 2015

ច្បាប់​ជួល​ផ្ទះថ្មី​ ល្អ​សម្រាប់​កម្មករ​ដែលមាន​ប្រាក់​ចំណូល​ទាប សិស្ស និង​និស្សិត

No comments :
បើទោះជា​រដ្ឋសភា​ថ្មីៗ​នេះ​បានអនុម័ត​ច្បាប់​ផ្ទះជួល​ដែល​គោលបំណង​ការពារ ​អ្នក​ដែលមាន​ចំណូល​ទាប សិស្ស និង​និស្សិត​ក៏ដោយ ក៏​ពួកគេ​មួយចំនួន​ហាក់ដូចជា​មិន ទាន់​ច្បាស់​ពី​អំពី​ច្បាប់​នេះ​នៅឡើយ​។​

​សឹម ឡាយ​ស៊ន អាយុ ២៨ ជា​កម្មករ​រោងចក្រ​កាត់ដេរ ដែល​រស់នៅក្នុង​បន្ទប់​ជួល​អស់​រយៈពេល ៥ ឆ្នាំ​នៅ​ភូមិប៉ប្រក សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានី​ភ្នំពេញ​។ អ្នកនាង​បាន​និយាយថា អ្នកនាង​មិនដែល​ដឹង​ពី​ច្បាប់​ផ្ទះជួល​ទេ​សូម្បីតែ​ច្បាប់​នេះ​បានអនុម័ត​ ហើយក៏​ដោយ​។
​អ្នកនាង​បាន​ឲ្យដឹង​ថា ៖«​ខ្ញុំ​ពិតជា​មិនដែល​ដឹង​ពី​ច្បាប់​នេះ​ពិតមែន ប៉ុន្តែ​បន្ទាប់ពី​ប្អូន​បាន​ប្រាប់​ខ្ញុំ​ហើយ ខ្ញុំ​យល់ថា​វា​ពិតជា​ល្អ​ណាស់​សម្រាប់​អ្នក​ជួលផ្ទះ​ឬ​បន្ទប់​ដូច​ខ្ញុំ ព្រោះ​វា​ជា​កុងត្រា​រយៈពេល​ពីរ​ឆ្នាំ​ដែល​ម្ចាស់ផ្ទះ​មិន​ដំឡើងថ្លៃ​ឈ្នូល​ តាម​ចិត្តបាន​។ ពី​ដើមឡើយ គាត់​ជួល​បន្ទប់​នេះ​ត្រឹមតែ ១៥ ដុល្លារ​ក្នុង​មួយខែ​ប៉ុណ្ណោះ​ប៉ុន្តែ​ឥឡូវ​ឡើងដល់ ៣០ ​ដុល្លា​រ។ ម្ចាស់ផ្ទះ​ដំឡើង ថ្លៃ​ឈ្នូល​ផ្ទះ ២ ឆ្នាំមុន​ការ​ដំឡើងប្រាក់ខែ​គោល​ទៅទៀត​»​។
​អ្នកស្រី ឈួ​ក ណាត អ្នក​រស់នៅ​បន្ទប់​ជួល​ ​ជិត សឹម ឡាយ​ស៊ន បាន​ប្រាប់​ផងដែរ​ថា ៖«​ពីមុន​តម្លៃ​តែ ៣០ ​ដុល្លារទេ តែ​ពេល​ប្រាក់ខែ​គោល​ឡើង​បន្ទប់​ជួល​ឡើងដល់ ៤៥ ដុល្លា​រក្នុង​មួយខែ​។ ម្ចាស់​ផ្ទះជួល​បាន​ប្រាប់ថា ម្ចាស់​ផ្ទះជួល​ដទៃទៀត​ក៏​ដំឡើងថ្លៃ​ឈ្នូល​ដូច​គ្នាទាំងអស់​ហ្នឹង​។ ថ្លៃ​ភ្លើង ៣០០០ រៀល និង ថ្លៃ​ទឹក ១៥០០ រៀល ហើយ​ត្រូវ​ឲ្យ​ថ្លៃ​បន្ទប់​ទៀត​និង​សម្រាប់​ការចំណាយ​ប្រចាំថ្ងៃ​ដូច្នេះ​ ហើយ​ពួកយើង​គ្មាន​សល់​លុយ​ទុក​សន្សំ​នោះទេ​»​។
អ្នកស្រី​បន្ថែមថា ៖«​សង្ឃឹមថា​ច្បាប់​ផ្ទះជួល​នេះ​នឹង​ជួយ​បាន​នៅពេលដែល​ច្បាប់​នេះ​ត្រូវ​បាន​អនុវត្តពេញលេញ​»​។​


រដ្ឋសភា បាន​អនុម័ត​ច្បាប់​នេះ​កាល​ពី ថ្ងៃទី ៦ ខែ​កក្ក​ដា ឆ្នាំ ២០១៥ ដើម្បី​ការពារ​កុំ​ឲ្យ​ម្ចាស់​ផ្ទះជួល​តំឡើងថ្លៃ​ជួល​ក្នុង​រយៈពេល ២ ឆ្នាំ​សម្រាប់​អ្នក​ដែលមាន​ចំណូល​ទាប សិស្ស និង​និស្សិត​។ បន្ទាប់ ពី​ចុះកិច្ចសន្យា​រួច​និង​អាច​ឲ្យ​អ្នក​ជួល​លុប​កិច្ចសន្យា​ដោយ​មិនបាច់​ ជម្រាប​ដំណឹង​ដល់​ម្ចាស់ផ្ទះ​។​
​នេះ​ជា​ច្បាប់​ដែល​បាន​ឆ្លងកាត់​ការបោះឆ្នោត​សភា​ក្រោម ១០២ សំឡេង​លើ ១០៤ ហើយ​ត្រូវបាន​ស្វាគមន៍​ដោយ​កម្មករ សិស្ស និង​ក្រុម​អ្នកការពារ​សិទ្ធិ​ពលករ​ដែល​បានធ្វើ​យុទ្ធនាការ​ប្រឆាំងនឹង​ការ​ ឡើងថ្លៃ​ផ្ទះជួល​បន្ទាប់ពី​ការ​ដំឡើងនៃ​ប្រាក់ខែ​គោល​។​
​លួ​ន ប៊ុន​ណា ជា​ម្ចាស់​ផ្ទះជួល​នៅ​ភូមិ​ប៉ប្រក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មិនសូវ​យល់ច្បាស់​ពី​ច្បាប់​ជួល​ផ្ទះ​នេះ​ទេ ប៉ុន្តែ​គាត់​នៅតែមាន​សុទិដ្ឋិនិយម​នៃ​កុងត្រា ២ ឆ្នាំ​រវាង​អ្នកជួល​និង​ម្ចាស់​ផ្ទះជួល​។​
​​លោក​បាន​និយាយថា ៖«​ដំបូង​ឡើយ​ខ្ញុំ​ពិតជា​មិន​យល់​ពី​ច្បាប់​ផ្ទះ​ជួលនេះ​ទេ ប៉ុន្តែ​ខ្ញុំ​អាច​និយាយបានថា ប្រសិនបើ​សេដ្ឋកិច្ច​នឹងនរ វា​នឹង​មិនមាន​បញ្ហា​ជាមួយ​កុងត្រា ២ ឆ្នាំ​នោះទេ​។ អ្នក​ជួល​មាន​សិទ្ធិលុបចោល​កុងត្រា​ឈប់​ជួល​បាន​គ្រប់ពេល​ដោយ​មិនចាំបាច់​ មានការ​យល់ព្រម​ពី​ម្ចាស់ផ្ទះ​ជាមុន​ឡើយ​»​។
លោក ប៊ុន​ណា​ បាន​និយាយ​ថា​៖«​បើ​គេ​មិន​ចង់​បន្ដ​កុងត្រា​ទៀត​វា​មិនជា​បញ្ហា​អី​ទេ​ព្រោះ​វា​សិទ្ធិ​របស់គេ​»​។​
​ច្បាប់​នេះ​នៅតែ​ត្រូវ​ការដាក់​ទៅ​ព្រឹទ្ធសភា​សម្រាប់​ត្រួត​ពិនិត្យ​ ចុងក្រោយ​មុនពេល​ថ្វាយ​ជូន​ព្រះមហាក្សត្រ​​ឡាយព្រហស្ត​ហត្ថលេខា​។​


មន្ត្រី​ផ្នែក​នៃ​អង្គការ Housing Right Task Force លោក ណន អូ​នី បាន​និយាយថា ច្បាប់​នេះ​ត្រូវការ​ផ្លាស់ប្តូរ​មួយចំនួន​ដើ់ម្បី​បម្រើ​ឲ្យ​ផលប្រយោជន៍​ ជារួម និង​មាន​ប្រសិទ្ធភាព​។​
​លោក​ឲ្យ​ដឹង​ទៀតថា ៖«​ខ្ញុំ​នៅតែមាន​ក្តីបារម្ភ​ពី​ច្បាប់​នេះ ដោយសារ​វា​មិនទាន់មាន​ភាព​គ្រប់គ្រាន់​នៅឡើយ​ក្នុង​មាត្រា​មួយចំនួន ហើយ​វា​អាច​នឹង​ផល​ប៉ះពាល់​នៅពេល​អនាគត​»​។​
​យោងតាម​មន្ត្រី​ផ្នែក​នៃ​អង្គការ Housing Right Task Force លោក ណន អូនី បាន​ឲ្យ​ដឹងថា ដំណោះ​ស្រាយ​គឺ​ត្រូវ​អប់រំ​អ្នក​ដែលមាន​ការពាក់ព័ន្ធ​នឹង​ច្បាប់​នេះ ក៏ដូចជា​រៀបចំ​វិធី​អនុវត្ត​បន្ទាប់ពី​អនុម័ត​។​
​លោក​បាន​បន្តទៀតថា ធ្វើ​សិក្ខាសាលា​ឲ្យ​បាន​ច្រើន​បន្តិច​ដោយមាន​ជំនាញ​ចូលរួម​ពន្យល់​ពី​ ច្បាប់​នេះ ហើយ​សិក្ខាសាលា​នេះ​ត្រូវ​ចូលរួម​ដោយ​អ្នកជំនាញ​ពាក់ព័ន្ធ សង្គម​ស៊ីវិល​ក្នុង​ផ្នែក​នេះ សិស្សានុសិស្ស ជាពិសេស​ប្រជាពលរដ្ឋ និង​កម្មករ​អ្នក​ជួល​ដែល​ពាក់ព័ន្ធ​ផលប្រយោជន៍​គួរតែ​ចូលរួម​សិក្ខាសាលា​៕

English:
Although the National Assembly recently passed a law which aims to protect those who hire low-income students, and some students, they seemed unclear about the bill yet.Then Lay Sorn, 28, a garment factory worker, who live in a rented room for the last 5 years in the universe Kakap neighborhood Por Sen Chey district, Phnom Penh. She said she was not aware of the law, not even rented house bill passed have been added.She said: 'I really do not know the law, but after you've told me, and I think it's very good Room for rent or like me because it's a two-year contract that the landlord does not increase wages. Initially, he rented a room only 15 dollars a month, but is now up to $ 30. The landlord rent hike 2 years earlier than the minimum wage.She Sichuan residents rent rooms near shalt also Sorn told thread: Previously, only $ 30, but when the wage Room rent up to $ 45 per month. Homeowners rent that homeowners hire others also raises all the same wage it. Fire 3,000 riels and 1,500 riels and fees and room for their daily expenses, so we have no money left over for savings' .She added: 'Hopefully, this rental home will help when this law is fully implemented.The National Assembly passed the bill last July 6, 2015, to prevent the owner of the rental house rent hikes over the past 2 years for those with income Low student and student. After the contract and can cancel the contract without tenants told notify the landlord.This is legislation that has gone through the parliamentary elections under 102 104 and has been welcomed by workers, students and workers rights groups who have campaigned against rising rental house after the installation of the base salary.Luon Bun owns rental houses in the village life in the universe neighborhood Por Sen Chey District, Phnom Penh do not understand the law, rent a house, but He remains optimistic of a 2-year contract between the tenant and the owner of the rented house.He said: 'At first, I really did not understand the rules of the house rent, but I can say that if the economy stable, it will not be a problem With 2-year contract. The lessee has the right to cancel the contract rent at any time without prior consent of the landlord.Bun said: 'If they do not want to continue to contract, it does not matter because it's right.'This law is still to be submitted to the Senate for final control before King Lay airport signature hand.


No comments :

Post a Comment