Powered by Blogger.

Saturday, July 18, 2015

បាក់​ឌុប ២០១៥៖ មន្ត្រី​អប់រំ​អាច​នឹង​លុបឈ្មោះ​ចេញ​ក្រសួង ប្រសិនបើ​បែកធ្លាយ​វិញ្ញាសា

No comments :
ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ ដឹង​ទូទៅ និង​បំពេញវិជ្ជា នៅ​ថ្ងៃទី២៤ ខែសីហា ខាងមុខ។ ក្រសួង​នឹង​អនុវត្ត​ទណ្ឌកម្ម ស្តីបន្ទោស និង​លុបឈ្មោះ​ចេញពី​មន្ត្រី​ក្របខណ្ឌ​ក្រសួង​តែម្តង ចំពោះ​ប្រធាន អនុប្រធាន និង​សមាជិក​នៃ​គណៈមេប្រយោគ គណៈកម្មការ និង​អនុគណៈកម្មការ​ទូទាំង​ប្រទេស ដែល​ប្រព្រឹត្ត​ឲ្យ​មាន​កំហុស​ក្នុង​ដំណើរ​ការប្រឡង។ ក្នុងនោះ រួមមាន អនុញ្ញាត​ឲ្យ​សិស្ស​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក ធ្វើ​ឲ្យ​បែកធ្លាយ​វិញ្ញាសា​ប្រឡង និង​ទទួល​ប្រាក់​ពី​បេក្ខជន​ជា​ថ្នូរ​នឹង​ការចម្លង ឬ​ធ្វើ​ចម្លើយ​ឲ្យ​បេក្ខជន ជាដើម។

យោងតាម​ប្រកាស​ក្រសួង​អប់រំ​ចុះ​ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៤  ទណ្ឌកម្ម​ខាង​វិន័យ ចែកចេញជា​ពីរ​កម្រិត​គឺ កម្រិត​ទីមួយ, ការស្តីបន្ទោស, ការបន្ទោស​ដោយមាន​ចំណារ​ក្នុង​សំណុំលិខិត​ផ្ទាល់ខ្លួន, ការផ្លាស់​ដោយ​បង្ខំ​តាម​វិធានការ​ខាង​វិន័យ, ការ​លុបឈ្មោះ​ចេញពី​តារាង​ឡើង​ឋានន្តរស័ក្ដិ ឬ​ថ្នាក់​ជាដើម ចំពោះ​មន្ត្រី​អប់រំ​ប្រព្រឹត្ត​កំហុស។ ក្នុងនោះ រួមមាន ទីមួយ, អនុញ្ញាត​ឲ្យ​បេក្ខជន​ចម្លង​កិច្ចការ​គ្នា ទី​ពីរ,អនុញ្ញាត​ឲ្យ​បេក្ខជន​យក​សំណៅ​ឯកសារ និង​ឧបករណ៍​អេឡិចត្រូនិក​ចូលក្នុង​បន្ទប់​ប្រឡង ទី​បី,អនុញ្ញាត​ឲ្យ​បេក្ខជន​និយាយ​ឆ្លើយឆ្លង​គ្នា ឬ​ដើរ​ពី​តុ​មួយ​ទៅ​តុ​មួយ។

ទី​បួន,យក​សំណៅ​ឯកសារ​ពី​អ្នកដទៃ ឬ​ពី​បេក្ខជន​ម្នាក់​ទៅ​ឲ្យ​បេក្ខជន​ម្នាក់ទៀត​ចម្លង ទី​ប្រាំ, ប្ដូរ​ប្លង់​តុ​ឲ្យ​បេក្ខជន​ខុសពី​ការកំណត់​របស់​គណៈមេប្រយោគ ទី​ប្រាំមួយ, អនុញ្ញាត​ឲ្យ​សិស្ស​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​ក្នុង​បន្ទប់​ប្រឡង ទី​ប្រាំពីរ, ដាក់ពិន្ទុ​ខុស​ប្រក្រតី​ក្នុង​ការកែ​សន្លឹក​កិច្ចការ​បេក្ខជន ទី​ប្រាំបួន, អនុញ្ញាត​ឲ្យ​អ្នកដទៃ​ប្រឡង​ជំនួស​បេក្ខជន ទី​ដប់,ជួយ​លាក់កំបាំង​ទង្វើ​មិន​ត្រឹមត្រូវ​របស់​មន្ត្រី​អប់រំ​ផ្សេងទៀត។

ដោយឡែក ទណ្ឌកម្ម​ខាង​វិន័យ​កម្រិត​ទី​ពីរ គឺ​ការស្ដីបន្ទោស​ជា​ទម្ងន់ និង​លុបឈ្មោះ​ចេញពី​តារាង​ឡើង​ឋានន្តរស័ក្ដិ ឬ​ថ្នាក់, ដាក់​ឲ្យ​នៅ​ទំនេរ​គ្មាន​បៀវត្ស​មិន​ឲ្យ​លើសពី​មួយឆ្នាំ, ព្រមទាំង​ដាក់​ឲ្យ​ចូលនិវត្តន៍​មុន​កំណត់ ឬ​បញ្ឈប់​ពី​ការងារ​ដោយ​បង្ខំ និង​បណ្ដេញ​ចេញពី​មុខតំណែង​រាជការ​ជាដើម ចំពោះ​មន្ត្រី​ប្រព្រឹត្ត​កំហុស​ដូចជា ទីមួយ,ជួយ​ធ្វើ​ចម្លើយ​ឲ្យ​បេក្ខជន និង​ធ្វើចរាចរ​ចម្លើយ​ពី​បន្ទប់​ប្រឡង​មួយ​ទៅ​បន្ទប់​មួយទៀត ទី​ពីរ, ជួយ​បេក្ខជន​ដោយ​សហការគ្នា​មើលផ្លូវ​គណៈ​គ្រប់គ្រង ទី​បី, ផ្ដល់​សញ្ញា​ឲ្យ​សិស្ស ឬ​ផ្ដល់​លេខ​សម្ងាត់​ដល់​អ្នក​កែ​ដើម្បី​ជា​សញ្ញា​សម្រាប់​កែ​កិច្ចការ។

ទី​បួន,ធ្វើ​ឲ្យ​បែកធ្លាយ​វិញ្ញាសា ទី​ប្រាំ, ប្ដូរ​សន្លឹក​កិច្ចការ​ឲ្យ​បេក្ខជន​ក្រោយពេល​ប្រឡង​រួច ទី​ប្រាំមួយ, សរសេរ​បន្ថែម​ខ្លឹមសារ​លើ​សន្លឹក​កិច្ចការ​បេក្ខជន ទី​ប្រាំពីរ, បញ្ចុះបញ្ចូល​បេក្ខជន ឬ​អ្នកអាណាព្យាបាល​ឲ្យ​សូកប៉ាន់​ដើម្បី​ប្រឡង​ជាប់ ឬ​ទទួលបាន និទ្ទេស​ល្អ ទី​ប្រាំបី, បង្កើត​បណ្ដាញ​ស្វែងរក​ផល​កម្រៃ​ពី​ការប្រឡង ទី​ប្រាំបួន, ទទួល​ប្រាក់​ពី​បេក្ខជន​ជា​ថ្នូរ​នឹង​ការចម្លង ឬ​ធ្វើ​ចម្លើយ​ឲ្យ​បេក្ខជន ទី​ដប់, គំរាម ឬ​សម្លុត​បេក្ខជន​ក្នុងពេល​ប្រឡង ទី​ដប់​មួយ, បង្កើត​ក្រុម​ធ្វើ​ចម្លើយ​ក្នុងពេល​កំពុងដំណើរកា​រ​ប្រឡង និង​ការចូលរួម ឬ​ឲ្យ​គេ​ធ្វើ​គណៈកម្មការ​ជំ​នួ​សបុ​គ្គ​លិ​ក​អប់រំ​ទូទៅ។


សួ​ម​បញ្ជាក់​ផងដែរ នៅ​ថ្ងៃទី១៦ កក្កដា​នេះ អ្នកនាំពាក្យ​ក្រសួង​អប់រំ លោក រស់ សា​លីន បាន​ប្រាប់ថា វិញ្ញាសា​ប្រឡង​បាក់​ឌុប នឹងត្រូវ​បញ្ជូន​ចេញពី​រាជធានី​ភ្នំពេញ ទៅ​ដាក់​តាម មណ្ឌល​ទូ​ទាំ​ប្រទេស នៅ​អំឡុង​ថ្ងៃទី២០ ខែសីហា​ខាងមុខ។ ការប្រឡង​នឹង​ប្រ​ព្រឹ​ត្ដទៅ​នៅ​ថ្ងៃទី២៤ ខែសីហា ទាំង​ថ្នាក់​វិទ្យាសាស្ដ្រ និង​ថ្នាក់​វិទ្យាសាស្ដ្រ​សង្គម មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន ៨៨ ៤៨៨នាក់ ក្នុងនោះ មាន​បេក្ខជន​ធ្លាក់​បាក់​ឌុប​ឆ្នាំមុន​ជាង ១ម៉ឺន​នាក់​ដែរ។  មណ្ឌល​ប្រឡង​ឆ្នាំនេះ មាន​ចំនួន ១៤៩មណ្ឌល ចែកជា ៣ ៥៧៦បន្ទប់ នៅ​រាជធានី​ខេត្ដ​ទាំង ២៥ ៕
 

  
English:
Ministry of Education, Youth and Sports will organize exams secondary education and general knowledge bampenhvichchea on 24 August. The ministry will implement the sanctions reprimanded and removed from one ministry official framework for the Vice President and a member of the jury committee and sub-committee across the country who committed a mistake in the process of examination. , Including allowing students to use electronic devices to leak disciplines exams and receive money from candidates in exchange for a copy or answers to candidates.
According to the Ministry of Education, dated 05 May 2014, the sanctions of the law is divided into two levels, the first level, blame, blame, with annotations in a personal letter, forced a change measures of the law, or removed from the table thanontor_sakde education foul. , Including the first, allowing candidates to copy each second, allowing candidates to copy documents and electronic devices into the exam room, allowing candidates heated or walking from table to table.
Fourth, get a copy from others or from one candidate to another candidate fifth copy, change the table layout for candidates of different settings Sixth jury, allowing students to use electronic devices in exam rooms seventh, scoring wrong worksheet ninth candidate, allowing others exam instead of the ten candidates, mystery improper actions of the other education officials.
 
 

No comments :

Post a Comment